អ្នកគ្រប់គ្នាប្រាកដជាដឹងថាប្រទេសជប៉ុនជាប្រទេសដ៏ជឿនលឿននិងស៊ីវិល័យ ហើយក្រៅពី​រូបភាពលេចធ្លោផ្នែកសេដ្ឋកិច្ចប្រទេសនេះក៏ត្រូវបានគេស្គាល់ថាជាប្រទេសដែលប្រជាជនមានវិន័យនិងសីលធម៌ខ្ពស់ផងដែរ យ៉ាងថ្ងៃនេះយើងខ្ញុំសូមលើកយកច្បាប់ប្លែកមួយចំនួនដែលប្រហែលជាមានតែក្នុងប្រទេសជប៉ុន ។

ថ្នាំពេទ្យមិនមែនចេះតែទិញបានស្រួលៗនោះទេ

នៅក្នុងប្រទេសមួយចំនួនលើពិភពលោកនេះការទិញថ្នាំពេទ្យប្រហែលជាមិនមានភាពតឹងតែងខ្លាំងនោះទេ ប៉ុន្តែសម្រាប់ប្រទេសជប៉ុនកាឬទិញថ្នាំគឺត្រូវតែមានវេជ្ជបញ្ជាជាចាំបាច់ទោះថ្នាំធម្មតាក៏ដោយ ។

ការតឹងរឹងចំពោះការដាក់ឈ្មោះ

នៅក្នុងប្រទេសជប៉ុនការដាក់ឈ្មោះអោយកូនៗគឺមានភាពតានតឹង ព្រោះគេជឿថាការដាក់ឈ្មោះមានឥទ្ធិពលលើវាសនារបស់កូនដូចនេះហើយឪពុកម្ដាយគ្មានសិទ្ធិរើសឈ្មោះដែលមានន័យមិនច្បាស់លាស់ឬអវិជ្ជមាននោះទេ ។ ជាក់ស្ដែងក្នុងឆ្នាំ 1993 មានគ្រួសារមួយបានដាក់ឈ្មោះកូនថា Akuma ដែល​មានន័យថាអារក្ស ហើយឪពុកម្ដាយនោះត្រូវបានគេប្ដឹង ហើយក្រោយកូនពួកគេក៏ត្រូវប្ដូរដាក់ឈ្មោះដែលមានន័យល្អវិញ ។

អ្នកមិនអាចលើសទម្ងន់ទេ

តាំងពីឆ្នាំ២០០៨មក រដ្ឋាភិបាលជប៉ុនបានកំណត់គោលនយោបាយប្រយុទ្ធការលើសទម្ងន់របស់ប្រជាជន ដោយមនុស្សអាយុពី ៤០ដល់៧៥ឆ្នាំត្រូវកំណត់ទំហំចង្កេះ ដោយបុរសមានទំហំចង្កេះធំបំផុត៣៤អ៊ីុញ ហើយសម្រាប់ស្ដ្រី៣៥អ៊ីុញ ហើយក្នុងករណីមនុស្សដែលធាត់ជាងនេះត្រូវបានគេចេញវេជ្ជបញ្ជានិងការគាំទ្រផ្នែកវេជ្ជសាស្ត្រដើម្បីគ្រប់គ្រងទម្ងន់ ហើយពួកគេមិនទទួលការពិន័យនោះទេ ។

មិនអាចបោះបង់លុយចោលផ្ដេសផ្ដាស

វាជាច្បាប់ដ៏ប្លែកមួយ ដោយបម្រាមក្នុងប្រទេសជប៉ុនគឺត្រូវបានហាមឃាត់មិនបោះឬបំផ្លាញលុយចោលផ្ដេសផ្ដាសនោះទេ បើអ្នកហ៊ានល្មើសនិងត្រូវផ្ដន្ទាទោសអោយជាប់គុកមួយឆ្នាំឬពិន័យ២០០០ដុល្លារអាមេរិក ។

អ្នកមិនអាចផលិតស្រាផ្ទាល់ខ្លួន

ច្បាប់នៅក្នុងប្រទេសជប៉ុនហាមឃាត់ការរផលិតគ្រឿងស្រវឹងផ្ទាល់ខ្លួន ប្រសិនបើអ្នកបំពានច្បាប់អ្នកអាចនិងត្រូវជាប់គុក៥ឆ្នាំឬពិន័យជាប្រាក់៥០០០ដុល្លារ ។

អាចមានទំនាក់ផ្លូវភេទពីវ័យ១៣ឆ្នាំ

នៅក្នុងប្រទេសជប៉ុនប្រជាជនអាចមានទំនាក់ទំនងផ្លូវភេទជាផ្លូវការចាប់ពីអាយុ 13 ឆ្នាំប៉ុន្តែពួកគេអាចរៀបការបាននៅពេលពួកគេមានអាយុ 18 ឆ្នាំ។ ដោយឡែកកាលពីមុនយោងតាមច្បាប់របស់ជប៉ុនក្មេងស្រីអាចរៀបការនៅអាយុ 16 ឆ្នាំនិងក្មេងប្រុសអាយុ 18 ឆ្នាំប៉ុណ្ណោះ។

មិនអនុញ្ញាតអោយនេសាទត្រីបើគ្មានអាជ្ញាប័ណ្ណពិសេស

ច្បាប់នេះគឺអនុវត្តតែចំពោះត្រី Fugu ប៉ុណ្ណោះ ដោយសារតែត្រីនេះត្រូវការបច្ចេកទេសដើម្បីចម្អិនបើមិនដូចនោះទេអាចនិងធ្វើអោយពុលស្លាប់ ដូចនេះហើយទើបអោយមានអាជ្ញាប័ណ្ណពិសេសចំពោះការនេសាទត្រីនេះ ។

អ្នកដែលមានស្នាមសាក់មិនអាចហែលទឹកឬចូលសោណានៅទីសាធារណៈឡើយ

ប្រទេសនេះមិនហាមឃាត់ការចាក់សាក់ឡើយ ប៉ុន្តែនៅកន្លែងសាធារណៈបែរជាហាមប្រាមអ្នកមានស្នាមសាក់មិនអោយហែលទឹកឬចូលកន្លែងសូណាឡើយ ហើយច្បាប់ហាមឃាត់ទាំងប្រជាជនជប៉ុននិងភ្ញៀវទេសចរណ៍ ។

Loading...
SHARE