អ្នកប្រហែលជាធ្លាប់ស្គាល់ឈ្មោះប្រេនល្បីៗជាច្រើននៅលើពិភពលោក ហើយអ្នកក៏ដឹងដែរថាឈ្មោះប្រេនទាំងនោះភាគច្រើនគឺជាអក្សរកាត់ប៉ុណ្ណោះ ប៉ុន្តែអ្នកមិនដឹងពីឈ្មោះពេញរបស់វាឡើយ។ ដូចនេះហើយ ពេលនេះយើងសូមលើកយកមកបង្ហាញនូវឈ្មោះពេញរបស់ប្រេនល្បីៗទាំងនោះ។

  1. H&M

ឈ្មោះពេញគឺ Hennes & Mauritz ដែល Hennes ជាឈ្មោះដើមរបស់ហាង ហើយ Mauritz ជាឈ្មោះហាងមួយដែលស្ថាបនិក H&M បានទិញយក ហើយរួមហាងទាំងពីរបញ្ចូលគ្នា

2. LG

ដើមឡើយក្រុមហ៊ុនមានឈ្មោះថា Goldstar បន្ទាប់មកមានការបន្ថែមពាក្យ Lucky បន្ទាប់ពីមានការបញ្ចូលគ្នារវាង Lucky Chemical និង LG Cable នៅឆ្នាំ ១៩៩៥ ដូចនេះឈ្មោះពេញគឺ Lucky Goldstar

3. FCUK

French Connection ចាប់ផ្តើមប្រើពាក្យនេះដោយប្តូរពី “FCHK ទៅជា FCUK” ដែលពាក់ព័ន្ធនឹងពាក្យ Hong Kong និង UK។

4. FIAT

ឈ្មោះពេញគឺ Fabbrica Italiana Automobili Torino ដែលមានន័យថារោចក្ររថយន្តអ៊ីតាលីនៅ Turin តំបន់ដែលគេរកឃើញរថយន្ត។

5. IBM

ដំបូងនៅឆ្នាំ១៩១១ ក្រុមហ៊ុនមានឈ្មោះថា Computing-Tabulating-Recording Company ហើយត្រូវបានដាក់ឈ្មោះជាថ្មីថា “International Business Machines” នៅឆ្នាំ១៩២៤។

6. Amul

ឈ្មោះពេញគឺ Anand Milk Union Limited ដែល Anand គឺជាទីក្រុងទឹកដោះនៃប្រទេសឥណ្ឌា។

7. HTC

នេះជាឈ្មោះក្រុមហ៊ុនតៃវ៉ាន់ដែលមានឈ្មោះពេញថា ‘Hight Tech Computer’។

8. BMW

ពាក្យពេញគឺ Bayerische Motoren Werke ដែលមានន័យថា ‘Bavarian Motor Works’។

9. BPL

ឈ្មោះពេញគឺ British Physical Laboratories។

10. DKNY

ក្រុមហ៊ុននេះដាក់ឈ្មោះតាមស្ថាបនិក Donna Karan និងទីក្រុង New York ទីដែលក្រុមហ៊ុននេះត្រូវបានបង្កើតឡើង។

11. ITC

ដំបូងក្រុមហ៊ុននេះត្រូវបានបង្កើតឡើងជា Imperial Tobacco Company តែត្រូវបានដាក់ឈ្មោះឡើងវិញជា India Tobacco Company នៅឆ្នាំ១៩៧០។

12. IKEA

I និង K ជាអក្សរដើមនៃឈ្មោះស្ថាបនិក Ingvar Kamprad ហើយ E ជាឈ្មោះកសិដ្ឋាន Elmtaryd និង A ជាឈ្មោះភូមិ Agunnaryd ទីកន្លែងដែលលោកធំលូតលាស់។

13. JBL

ឈ្មោះក្រុមហ៊ុននេះយកតាមអក្សរដើមនៃឈ្មោះស្ថាបនិក James Bullough Lansing។

14. LEGO

ឈ្មោះនេះជាអក្សរកាត់នៃពាក្យ Leg Godt ដែលមានន័យថា ‘play well’ ។

15. Intel

ឈ្មោះក្រុមហ៊ុននេះជាការរួមបញ្ចូលគ្នារវាងពាក្យ Integrated Electronics ឬក៏អាចជាពាក្យកាត់សម្រាប់ពាក្យ ‘intelligence’។

16. CNN

នេះជាបណ្តាញទូរទស្សន៍អាមេរិកដ៏ល្បីមួយដែលឈ្មោះពេញគឺ Cable News Network។

17. NASA

ឈ្មោះពេញរបស់ស្ថាប័នដ៏ល្បីនេះគឺ National Aeronautics and Space Administration។

18. M&M’s

ឈ្មោះនេះយកតាមឈ្មោះស្ថាបនិកទាំងពីររបស់ក្រុមហ៊ុនគឺ Forrest Mars និង William Murrie។

ប្រភព៖ Scoopwhoop