*ពាណិជ្ជកម្ម*

ប្រិយមិត្តប្រាកដជាធ្លាប់បានស្គាល់នឹងឃើញបឹងជាក់ជាមិនខាន តែបឹងដែលអ្នកបានឃើញនោះវាគឺជាបឹងនៅលើគោក ប៉ុន្តែថ្មីៗនេះអ្នកវិទ្យាទើបតែស្វែងរកឃើញនៅបឹងនៅក្រោមបាតសមុទ្រ។ ស្ដាប់មើលទៅប្រិយមិត្តប្រាកដជាឆ្ងល់ហើយថាសមុទ្រគឺជាទឹក ហើយមិចក៏ទៅមានបឹងកើត បើមានមែនវាគួរតែចូលគ្នាជាមួយនឹងទឹកសមុទ្រ ដូចនេះវាគ្រាន់តែរណ្ដៅនៅបាតសមុទ្រតែប៉ុណ្ណោះ។

ជាការពិតគេហៅវាថាជាបឹងនៅបាតសមុទ្រគឺមានហេតុផលរបស់វា យោងទៅតាមការចុះផ្សាយរបស់ Dailymail បានឲ្យដឹងថា ថ្វីត្បិតតែវាស្ថិតបាតសមុទ្រក៏ពិតមែនប៉ុន្តែទឹកនៅក្នុងបឹងនេះគឺហូរដាច់ចេញពីទឹកសមុទ្រ ដែលវាមើលទៅដូចជាយើងសម្លឹកមើលបឹងនៅលើគោកដោយមានទឹកសមុទ្រព័ទ្ធជុំវិញខ្លួនយើងអីញ្ចឹង។

ហើយមូលហេតុដែលធ្វើឲ្យបឹងនេះមានបឹងមានទឹកហូរចេញដោយឡែកពីទឹកសមុទ្រក៏ព្រោះតែ វាមានសារធាតុអំបិលខ្លាំងជាងទឹកសមុទ្រជុំវិញរហូតដល់ទៅ ៥ ដង ហើយអ្វីដែលវាខុសគ្នាពីទឹកសមុទ្រទៀតនោះគឺវាមានសារធាតុមេតាន និង H2S ដូច្នេះឲ្យវាចូលជាមួយនឹងទឹកសមុទ្របានដោយរបៀបណា។

ប៉ុន្តែអ្នកស្រាវជ្រាវបានព្រមានថា បើទោះបីជាវាមើលទៅដូចជាបឹងដែលអាចចុះទៅហែលលេងបានក៏ពិតមែន តែសូមកុំព្យាយាមចូលទៅឲ្យសោះ ពីព្រោះតែសារធាតុមេតាន និងH2S នៅក្នុងបឹងនោះវាឲ្យយើងស្លាប់ដោយសារពុលបាន៕

*ពាណិជ្ជកម្ម*

ទស្សនាវីដេអូ ៖

 

 

*ពាណិជ្ជកម្ម*