មួយរយៈនេះហ្គេមអនឡាញចំនួនពីរគឺ PUBG ( Player Unknown Battleground ) និង Fornite Battle Royal ហាក់មានភាពពេញនិយមខ្លាំង ក្នុងនោះចំណុចដែលចាប់ក្នុងហ្គេមទាំងពីរនេះគឺក្នុងលេងជាទម្រង់ Battle Royal ដែលអ្នកចូលលេងត្រូវចាប់ផ្ដើមស្វែងរក Item បណ្ដើរព្យាយាម វាយឆ្មក់គូសត្រូវបណ្ដើរ ហើយចំណុចពិសេសគឺចូលក្នុងតំបន់សុវត្ថិភាពកំណត់ជារង្វង់មូលពណ៌សជាចាំបាច់ យ៉ាងណាមិញរង្វង់មូលនោះរួមតូចបន្តិចៗម្ដងតាមពេលវេលាដែលកំណត់ដែលធ្វើអោយអ្នកលេងទាំងអស់អាចមកជួបប្រយុទ្ធគ្នារហូតដល់អ្នកឈ្នះម្នាក់ចុងក្រោយដែលរស់រានមានជីវិតក្នុងរង្វង់សុវត្ថិភាព ។

ដោយសារភាពពេញនិយមនៃទម្រង់លេងបែបនេះទើបធ្វើអ្នកផលិតហ្គេមជាច្រើនចាប់អារម្មណ៍ទម្រង់លេងបែបនេះមកដាក់បញ្ចូលក្នុងហ្គេមថ្មីរបស់ខ្លួន ជាក់ស្ដែងដូចជាហ្គេម Paladin CSGO ក៏ដូចជាហ្គេមមួយចំនួនទៀតក៏កំពុងបង្កើត Mode នេះបន្ថែមក្នុងហ្គេមខ្លួនផងដែរ ។ តែអ្វីដែលគួរអោយចាប់អារម្មណ៍មានហ្គេមថ្មីមួយដែលហាក់មានភាពខុសប្លែកពីគេបន្តិចព្រោះតែវាជាប្រភេទចិនបុរាណតែវាក៏ប្រើទម្រង់ជា Battle Royal ផងដែរ ។

ដែលហ្គេមនេះមានឈ្មោះថា Swordman X  ដែលហ្គេមនេះប្រើកាំភ្លើងដូចហ្គេមផ្សេងទៀតនោះទេគឺប្រើប្រាស់អាវុធផ្សេងដូចជាដាវ លំពែងនិងព្រួញ ដែលស្វែងរកបាននៅតាមផ្លូវធ្វើដំណើរចូលរង្វង់សុវត្ថិភាពវិញ ។ យ៉ាងណាបច្ចុប្បន្នហ្គេមនេះទើបមានជាទម្រង់ Beta ហើយដាក់អោយលេងក្នុងប្រទេសចិនប៉ុណ្ណោះ ។

វីដេអូ Trailer

Loading...