ក្រោយពីការបាញ់ប្រហារសម្លាប់សិស្សសាលានៅរដ្ធផ្លរីដា សហរដ្ធអាមេរិកកាលពីសប្តាហ៍មុនដែលបានសម្លាប់មនុស្ស១៧នាក់រួចមក លោកប្រធានាធិបតីDonald Trumpកំពុងតែបង្ហើបពីគម្រោងថ្មីដើម្បីការពារសុវត្ថិភាពតាមសាលារៀន។

ជាមួយនឹងគម្រោងហ្វឹកហាត់គ្រូៗអោយចេះកាន់កាំភ្លើងព្រមទាំងផ្តល់កាំភ្លើងអោយកាន់ក្នុងថ្នាក់រៀនដើម្បីការពារសុវត្ថិភាពនេះ ច្បាស់ណាស់មតិគាំទ្រនិងប្រឆាំងក៏កើតមានឡើង។ពលរដ្ធដែលមានសិទ្ធកាន់កាំភ្លើងស្ទើរទាំងអស់គាំទ្រនឹងគំនិតមួយនេះ ខណៈដែលគ្រូៗភាគច្រើនមិនចង់យកខ្លួនពាក់ពន័្ធនឹងអាវុធមួយនេះ ព្រមទាំងមិនចង់យកវាចូលក្នុងថ្នាក់រៀនដោយសារមិនច្បាស់ថាមានកាំភ្លើងថ្នាក់រៀនកាន់តែមានសុវត្ថិភាពឬក៏ជាកន្លែងដ៏គួរអោយខ្លាចទៅវិញ។

ការហ្វឹកហាត់គ្រូអោយចេះប្រើកាំភ្លើងកាលពីឆ្នាំ២០១២

មតិលើកឡើងពីការស្រាវជ្រាវបានអោយយល់ឃើញថាកាលណាមានកាំភ្លើងកាន់តែច្រើន ពេលនោះការបាញ់សម្លាប់គ្នាក៏មានកាន់តែច្រើនឡើង។

គួរបញ្ជាក់ផងដែរថានៅអាមេរិកមានរដ្ធ១០ដែលអនុញាត្តិអោយសិស្សសកលវិទ្យាល័យកាន់កាំភ្លើងចូលរៀន ខណៈដែលគ្រូមួយចំនួនក៏មានសិទ្ធកាន់កាំភ្លើងដែរ ប៉ុន្តែពួកគេសុទ្ធតែបញ្ជាក់ពីការបារម្ភរឿងយកអាវុធចូលក្នុងបន្ទប់រៀនដែលធ្វើអោយប៉ះពាល់អារម្មណ៍និងបង្ករការភ័យខ្លាចទៅវិញ។

ប្រភព៖ Businessinsider

Loading...
SHARE