ការចោលកន្ទុយបារីផ្ដេសផ្ដាសគឺជារឿងមិនល្អមួយដែលកើតមានឡើងស្ទើរតែជ៉ំវិញពិភពលោក សូម្បីតែនៅក្នុងទីក្រុងឡុងដ៏ល្បីល្បាញរបស់អង់គ្លេសក៏ជួបប្រទះនូវបញ្ហានេះផងដែរ ។

ដោយសារតែបែបនេះហើយគេក៏បាននឹកឃើញពីការបង្កើតធុងសំរាមពិសេសមួយសម្រាប់ចោលកន្ទុយបារីចូល ដែលធុងនោះបុរសៗភាគច្រើន ជាពិសេសអ្នកចូលចិត្តបាល់ទាត់ឃើញហើយគឺចង់តែបោះកន្ទុយបារីចូលតែម្ដង ។

No photo description available.

 

ធុងសំរាមសម្រាប់ចោលកន្ទុយបារីនោះត្រូវបានបង្កើតឡើងដោយសរសេរថា “នរណាគឺជាកីឡាករបាល់ទាត់ដែលល្អបំផុតក្នុងលោក?” ដែលវាមានថតចំនួន ២ ដោយសរសេរថា “Ronaldo” និងមួយទៀតសរសេរថា “Messi” ។ ក្រោយការដាក់ធុងសំរាមមួយនេះរួច គេសង្កេតឃើញថាការចោលកន្ទុយបារីនៅទីសាធារណៈត្រូវបានកាត់បន្ថយ ហើយធុងសំរាមគឺមានកន្ទុយបារីជាច្រើន ដែលអ្នកខ្លះបោះចូលខាង Ronaldo ឯខ្លះបោះចូលខាង Messi ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា រឿងរ៉ាវ “រវាង Ronaldo និង Messi មួយណាជាកីឡាករដែលល្អបំផុត” បានក្លាយជាប្រធានបទក្ដៅ ដែលគេសង្កេតឃើញនៅលើបណ្ដាញសង្គមនានាស្ទើរតែរៀងរាល់ថ្ងៃ ហើយជារឿងរ៉ាវដែលអ្នកលេង Facebook ជាច្រើនជាពិសេសអ្នកចូលចិត្តបាល់ទាត់ទាស់គ្នាស្ទើរតែរៀងរាល់ថ្ងៃផងដែរ ៕

ប្រភព ៖ Facebook

Posted by Architecture & Design on Friday, February 23, 2018

Loading...
SHARE