ពាក្យចាស់តែពោលថា “ដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច” គឺជាឃ្លាដ៏ត្រឹមត្រូវបំផុត ពីព្រោះតែលើលោកនេះគ្មាននរណាម្នាក់ដែលមិនចេះខុសនោះទេ គ្រាន់តែខុសតិច ឬ ច្រើន ឬ មានគេចាប់កំហុសបានឬក៏អត់តែប៉ុណ្ណោះ ។ សូម្បីតែផលិតករដ៏ល្បីលំដាប់ពិភពលោកក្នុងពិភពហូលីវ៉ូដដែលគេទទួលស្គាល់ថាជាបណ្ដ៉ំផលិតកម្មដ៏ល្បីល្បាញនោះ ក៏គង់តែបង្កើតកំហុសនៅក្នុងខ្សែភាពយន្តរបស់ខ្លួនដែរ ប៉ុន្តែកំហុសខ្លះរបស់ពួកគេគឺមានអ្នកទស្សនាតិចណាស់ដែលបានដឹង ។

ហើយនេះគឺជាកំហុសឆ្គងទាំង ១០ នៅក្នុងខ្សែភាពយន្តល្បីៗ ដែលមានអ្នកទស្សនាភាគតិចណាស់ដែលបានចាប់អារម្មណ៍ និងបានដឹង ៖

១ រឿង The Green Mile

ខ្សែភាពយន្តមួយនេះ ជាខ្សែភាពយន្តដែលបានធ្វើឲ្យអ្នកទស្សនាមិនតិចនាក់នោះទេបានសម្រក់ទឹកភ្នែកអាណិតដល់តួអង្គដែលត្រូវបានគេប្រហារជីវិតយ៉ាងអយុត្តិធម៌ ។ ប៉ុន្តែពួកគេមិនបានដឹងទេថាវិធីប្រហារជីវិតនៅក្នុងសាច់រឿងនោះគឺជារឿងដែលមិនអាចទៅរួចនោះ ដោយសារតែសាច់រឿងគឺរៀបរាប់ពីព្រឹត្តិការណ៍ដែលកើតឡើងក្នុងឆ្នាំ ១៩៣៥ ប៉ុន្តែពួកគេបែរជាប្រើប្រាស់កៅអីអគ្គិសនីដែលទើបតែរប្រើប្រាស់នៅក្នុងឆ្នាំ ១៩៤១ ទៅវិញ ។

២ រឿង Braveheart

សម្លៀកបំពាក់របស់អ្នកចម្បាំងជនជាតិស្កុតឡេន William Wallace ក្នុងរឿង Braveheart បានរំឭកពីសំលៀកបំពាក់ប្រពៃណីមួយដែលមានឈ្មោះថា kilt ។ ប៉ុន្តែបញ្ហានោះគឺ Kilt ទើបតែលេចវត្តមាននៅដើមសតវត្សទី ១៨ តែប៉ុណ្ណោះ ចំណែកឯខ្សែភាពយន្តវិញគឺបង្ហាញពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅចុងសតវត្សទី ១៣ ។

៣ រឿង Harry Potter វគ្គ Deathly Hallows

បើយោងតាមសៀវភៅរបស់លោក Joanne Rowling ដែលរៀបរាប់អំពីអ្នកចេះវេទមន្តវ័យក្មេងម្នាក់ឈ្មោះថា Harry Potter បានឲ្យដឹងថា Harry Potter ច្រើនតែនិយាយថាគាត់មានភ្នែកពណ៌បៃតងដូចជាម្តាយរបស់គាត់ ។ ចំណែកនៅក្នុងខ្សែភាពយន្តតួអង្គ Harry Potter ដែលសម្ដែងដោយ Daniel Radcliff គឺគ្មានភ្នែកពណ៌បៃតងនោះទេ។ ហើយនៅក្នុងខ្សែភាពយន្តនោះបែរជានិយាយថា Harry មានភ្នែកដូចជាម្តាយរបស់គាត់ទៅវិញ ។

៤ រឿង Lord of the Rings វគ្គ The Return of the King

នៅក្នុងឈុតមួយ Frodo ត្រូវបានវាយប្រហារដោយសត្វពីងពាង ហើយគេត្រូវពិសថែមទៀតផង ប៉ុន្តែសំណាងល្អគេត្រូវបាន Sam ដែលជាមិត្តភក្ដិជួយសង្គ្រោះទាន់ពេល ។ អ្វីដែលជាកំហុសឆ្គងក្នុងរឿងមួយនេះគឺ Frodo ត្រូវពិសដែលធ្វើឲ្យគាត់មិនអាចបិទឬបើកភ្នែករបស់គាត់បាននោះទេ ប៉ុន្តែនៅពេលដែល Sam ចាប់លើក Frodo បែរជាប្ដូរពីការបើកភ្នែកទៅជាបិទភ្នែកវិញ ហើយចំណែកឯកំហុសឆ្គងមួយទៀតនោះគឺនៅមុនពេលជួយសង្គ្រោះសម្បុកពីងពាងមិនបានរ៉ំជិតចង្ការនោះទេ ប៉ុន្តែក្រោយពេល Sam ជួយសង្គ្រោះសម្បុកពីងពាងបែរជារ៉ំជិតចង្ការរបស់ Frodo ទៅវិញ ។

៥ រឿង Forrest Gump

មិត្តភក្ដិរបស់លោក Forrest Grump ដែលមានឈ្មោះថា Lieutenant Dan បានសម្រេចចិត្តវិនិយោគជាមួយនឹងក្រុមហ៊ុនមួយដែលមានឈ្មោះថា “fruit company” ក្រោយការមក Friut នោះក៏ក្លាយជា “Apple”  ហើយនោះគឺជាប្រវត្តិនៃក្រុមហ៊ុន Apple សព្វថ្ងៃនេះដែរ ។ ប៉ុន្តែនៅក្នុងឈុតមួយនៃខ្សែភាពយន្តនេះ ដែលរៀបរាប់ថា នៅថ្ងៃមួយ Grump បានទទួលសំបុត្រមួយពីក្រុមហ៊ុន Apple Computer Inc. ហើយសំបុត្រនោះបានចុះកាលបរិច្ឆេទនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ១៩៧៥ ។ ប៉ុន្តែតើវាអាចទៅរួចដោយរបៀបណាដែលការការពិត Apple Computer Inc ទើបតែបង្កើតនៅថ្ងៃទី ១ មេសា ឆ្នាំ ១៩៧៦ ហ្នឹង ។

៦ រឿង Pirates of the Caribbean វគ្គ At World’s End

នៅក្នុងវគ្គនេះវាបានរៀបរាប់ពីដំណើររឿងដែលកាពីទែន Captain Barbossa និង Elizabeth Swan ជាមួយនិងក្រុមនាវិកបានធ្វើដំណើរទៅកានប្រទេសសិង្ហបុរី ដើម្បីស្វែងរកកាពីទែន Sao Feng នៅទីនោះ ។ ប៉ុន្តែសាច់រឿងនោះគឺបានបញ្ជាក់ថាកើតឡើងនៅដើមសតវត្សទី ១៨ ខណៈដែលប្រទេសសិង្ហបុរីទើបរកឃើញនៅក្នុងឆ្នាំ ១៨១៩ តែប៉ុណ្ណោះ ។

៧ រឿង Troy

វាគ្មានកំហុសអ្វីធំដ៉ំនៅក្នុងរឿងនេះនោះទេ គឺគ្រាន់តែរឿងនេះរៀបរាប់ពីសម័យកាលមួយមុនគ្រឹសសករាជ ប៉ុន្តែបែរជាមានឈុតមួយនោះថតជាប់យន្តហោះទៅវិញ ហើយបែរជាគ្មានឃើញព្រលានយន្តហោះនៅក្នុងសាច់រឿង 😂។

៨ រឿង Game of Thrones

នៅក្នុងឈុតមួយដែលបង្ហាញពីអ្នកប្រយុទ្ធដ៏ស្មោះស្ម័គ្រជាច្រើនកំពុងត្រៀមខ្លួនបូជាជីវិតរបស់ពួកគេដើម្បីក្សត្រី Daenerys របស់ពួគេ អ្នកដឹកនាំរឿងបែរជាបង្កើតកំហុសឆ្គងមួយគឺអ្នកប្រយុទ្ធទាំងនោះសុទ្ធតែជាមនុស្សស្មោះស្ម័គ្រហើយគ្មានពាក់ព័ន្ធរឿងស្នេហានោះទេ ប៉ុន្តែក្នុងចំណោមពួកគេងនោះបែរជាមានម្នាក់ពាក់ចិញ្ចៀននៅម្រាមដៃនាងខាងស្ដាំ ដែលម្រាមដៃនេះក្នុងភាសាអង់គ្លេសគេហៅថា Ring Finger ដែលសម្រាប់ជនជាតិអ៉ឺរ៉ុបការពាក់ចិញ្ចៀននៅនឹងម្រាមដៃនាងខាងស្ដាំនេះមានន័យថាពួកគេបានរៀបការ ឬ ភ្ជាប់ពាក្យ រួចហើយ ។

៩ រឿង Django Unchained

នៅក្នុងសាច់រឿងនេះមានឈុតមួយដែល Django ដែលសម្ដែងដោយ Jamie Foxx បានពាក់វ៉ែនតាការពារកំដៅថ្ងៃ (វ៉ែនតាខ្មៅ) ដែលមើលទៅពិតជាឡូយខ្លាំងណាស់ ប៉ុន្តែគ្រាន់តែឡូយខុសសម័យកាលបន្តិចពីព្រោះតែរឿងរៀបរាប់ពីឆ្នាំ ១៨៥៨ ប៉ុន្តែវ៉ែនតានោះទើបតែមានលក់នៅសហរដ្ឋអាមេរិកឆ្នាំ ១៩២៩ តែប៉ុណ្ណោះ ប្រហែលជា Django អាចឆ្លងកាត់ទ្វាពេលវេលាបានហើយមើលទៅ ។

បន្ថែមមួយទៀត ៖

រឿង Captain America: Civil War

សូម្បីតែខ្សែភាពយន្ត ស៊ុពើហេរ៉ូ ដ៏ល្បីមួយនេះក៏កើតមានកំហុសឆ្គងដែរ នោះគឺនៅត្រង់ឈុតមួយដែល Spider Man ប្រើប្រាស់សម្បុកពីងពាងចាប់ទាញខែលរបស់ Captain America ។ នៅត្រង់ឈុតនោះគេសង្កេតឃើញថាសម្បុកពីងពាងត្រូវបានជាប់នឹងខែលជាច្រើន ប៉ុន្តែស្រាប់តែចូលដល់ប្លងបន្ទាប់ទៀតស្រាប់តែសម្បុកពីងពាងនោះបាត់អស់ពីខែល ដែលតាមសាច់រឿងមើលទៅវាចំណាយពេលមិនដល់ ២ វិនាទីផង ចុះតើ Spider Man ទាញសម្បុកពីងពាងចេញពីខែលបានលឿនដោយរបៀបណា ឬ មួយក៏មាន Quick Silver ជួយ អាចទៅរួចដែរ … 😂

 ប្រភព ៖ Brightside.me 

Loading...