កាលពីពេលថ្មីៗនេះនៅទំព័រ Facebook ផ្លូវការរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទើបតែបានប្រកាសពី ការដាក់អោយដំណេីរការសាកល្បងបច្ចេកវិទ្យាថ្មីនូវឧបករណ៍អេឡិចត្រូនិចសំរាប់អានលេខនាឡិកាទឹក។

នៅក្នុងសេចក្ដីប្រកាសនោះមានខ្លឹមសារដូចខាងក្រោម ៖

ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៦ នេះតទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងដាក់អោយដំណេីរការសាកល្បងបច្ចេកវិទ្យាថ្មីនូវឧបករណ៍អេឡិចត្រូនិចសំរាប់អានលេខនាឡិកាទឹក និងបោះពុម្ពវិក្កយបត្រថ្លៃប្រេីប្រាស់ទឹកស្អាតនៅនឹងកន្លែងភ្លាមៗ នៅខណ្ឌចំការមន រាជធានីភ្នំពេញ ដេីម្បីផ្តល់នូវភាពងាយស្រួលជូនដល់អតិថិជនក្នុងការផ្ទៀងផ្ទាត់តួលេខរបស់នាឡិកាទឹកជាក់ស្តែង ។

ខាងក្រោមនេះជាសកម្មភាពរបស់ភ្នាក់ងាររបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រេីប្រាស់បច្ចេកវិទ្យាថ្មីក្នុងការអានលេខនាឡិការទឹកភ្លាម បោះពុម្ពវិក្កយបត្រថ្លៃប្រេីប្រាស់ទឹកស្អាតភ្លាមជូនដល់អតិថិជន

ប្រភព ៖ Facebook (រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authorityរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority)

SHARE