Tatiana គឺជាវិចិត្រករឌីជីថលអាយុ ១៩ ឆ្នាំម្នាក់ដែលមានភាពល្បីល្បាញនៅក្នុងបណ្ដាញសង្គមធំនានារបស់ពិភពលោក ដែលភាគច្រើនស្គាល់ថាTatiMoons ។ ភាពល្បីល្បាញរបស់វិចិត្រករស្រីវ័យក្មេងរូបនេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាកើតឡើងពីសមត្ថភាពពិតៗរបស់នាង គ្រប់គំនូរដែលនាងបានគូរត្រូវបានមហាជនសរសើរថាស្រស់ស្អាត និងមានភាពរស់រវើក ដូចជាមនុស្សពិតៗអីញ្ចឹង ។

ហើយគំនូរដែលធ្វើឲ្យនាងល្បីល្បាញបំផុតនោះគឺជាគំនូរបែបស្រមើស្រមៃអំពីរូបរាងរបស់តួអង្គភាពយន្តគំនូរជីវចលល្បីៗពេលដែលធំពេញវ័យ ដែលមានដូចជាតួអង្គក្នុងរឿង Frozen , Snow White និង The Incredibles ជាដើម។

ប្រភព ៖ Kapook និង Boredpanda