យើងតែងតែគិតថាសមត្ថភាពនៃរាងកាយ និងខួរក្បាលរបស់យើងគឺមានដែនកំណត់ ហើយយើងមិនអាចធ្វើអ្វីដែលហួសពីដែនសមត្ថភាពយើងនោះទេ ។ ជាការពិតដែនកំណត់ដែលគ្រប់គ្នាបានគិតនោះគ្រាន់តែជាការបំភ័ន្តដោយខួរក្បាលរបស់យើងប៉ុណ្ណោះ ដែលវាបង្កើតដើម្បីក៉ំរាងកាយ ឬខួរក្បាលរបស់យើងមានការទ្រុធទ្រោម ឬ របួសតែប៉ុណ្ណោះ ។

ទន្ទឹមនឹងនោះមានមនុស្សមួយចំនួនបានយកឈ្នះដែនកំណត់នោះ ហើយធ្វើរឿងដែលមនុស្សធម្មតាមិនអាចធ្វើបាន ៖

១ លោក Josh Sundquist បុរសម្នាក់ដែលបានវឹកហាត់រាងកាយក្លាយជាអ្នកបង្ហាញសាច់ដ៉ំ ក្រោយជើងម្ខាងត្រូវបានបាក់ដោយសារគ្រោះថ្នាក់

លោក Josh បានបាត់បង់ជើងម្ខាងរបស់គាត់តាំងពីអាយុ ១០ ឆ្នាំម្ល៉េះដោយសារតែជំងឺមហារីកឆ្អឹងដ៏កម្រ រហូតដល់អាយុ ១៣ ឆ្នាំទើបគាត់ទទួលបានការព្យាបាលរហូតដល់ជាសះស្បើយ ។ ៣ ឆ្នាំក្រោយមកគាត់ក៏បានវឹងហាត់ការជិះស្គី ៦ ឆ្នាំក្រោយមកគាត់ក៏ក្លាយជាអត្តពលិកកីឡាជិះស្គីនៃក្រុមជម្រើសជាតិអាមេរិក សម្រាប់ការប្រកួតព្រឹត្តិការណ៍ Paralympic ។

សព្វថ្ងៃនេះក្រៅពីអាជីពជាអត្តពលិកកីឡាជិះស្គី គាត់ក៏ជាវាលគ្មិនដ៏ល្បីល្បាញ ក៏ដូចជាអ្នកនិពន្ធដែលលក់សៀវភៅដាច់ជាងគេផងដែរ

២ លោក George Dantzig បានដោះចំណោទដ៏ពិបាកមួយរួចដោយចៃដន្យ

នៅពេលលោក George Dantzig ជាបេក្ខជនបណ្ឌិតនៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ាគាត់បានមកដល់យឺតសម្រាប់ម៉ោងវិភាគទិន្នន័យរបស់គាត់ ។ បន្ទាប់មកគាត់ក៏បានឃើញចំណោតចំនួន ២ ដែលសរសេរនៅលើក្ការខៀន ប៉ុន្តែគាត់បែរជាយល់ច្រឡំថាវាគឺជាកិច្ចការផ្ទះ ហើយក៏បានកត់វាដើម្បីដោះស្រាយវានៅផ្ទះ ។ បន្ទាប់មកគាត់ក៏បានដោះស្រាយនូវចំណោតបញ្ហានោះ ដោយមិនបានដឹងថានោះគឺជាចំណោតដែលមិនទាន់មាននរណាម្នាក់ធ្លាប់ដោះស្រាយចេញនោះទេ ហើយគាត់ក៏បានផ្ញើវាទៅកាន់គ្រូរបស់គាត់ ដែលធ្វើឲ្យគ្រូរបស់កាត់ភ្ញាក់ផ្អើលជាខ្លាំង ។ ដោយសារតែបែបនេះហើយគាត់ក៏បានក្លាយជាសមាជិកនៃ Journal of the Mathematical Society of America ។

៣ លោក Jason Padette បានក្លាយជាបុគ្គលពូកែផ្នែកគណិតវិទ្យាក្រោយជួបគ្រោះថ្នាក់

បន្ទាប់ទទួលរងការវាយប្រហារនៅក្រៅបាកម្សាន្តមួយកន្លែងរហូតដល់ប៉ះពាល់ជាខ្លាំងដល់ខួរក្បាល លោក Jason Padetter ក៏បានដឹងខ្លួនជាមួយនឹងសមត្ថភាពពិសេសដែលអាចដោះស្រាយលំហាត់ធរណីមាត្របានយ៉ាងស្ទាត់ជំនាញ ។ សូម្បីតែលំហាត់ធរណីមាត្រដ៏ស្មុគស្មាញដែលមនុស្សធម្មតាមិនអាចដោះស្រាយក៏ត្រូវចាញ់ក្រោយដៃគាត់ដែរ ជាពិសេសគាត់ក៏ជាបុគ្គលដែលដែលមានចំណេះដឹងផ្នែករូបវិទ្យាដ៏ទូលំទូលាយផងដែរ ខណៈដែលពីមុនគាត់គ្រាន់តែជាអ្នកលក់គ្រឿងសង្ហារឹមធម្មតាម្នាក់ប៉ុណ្ណោះ ។

៤ លោក Reinhold Messner គឺជាមនុស្សដំបូងគេដែលបានឡើងដល់កំពូលភ្នំ អេវឺរ៉េស ដោយមិនត្រូវការបំពង់អុកស៉ីសែន

ក្រុមអ្នកឯកទេស និងគ្រូពេទ្យ បាននិយាយថាវាមិនអាចទៅរួចនោះទេដែលមនុស្សអាចឡើងទៅកំពូលភ្នំដ៏ខ្ពស់ដោយមិនមានបំពង់អុកស៉ីសែន ដោយពេលឡើងកាន់តែខ្ពស់ដោយគ្មានបំពង់អុកស៉ីសែន វានឹងធ្វើឲ្យសរីរាង្គយើងធ្វើការហួសកំរិត ជាពិសេសគឺកោសិកាឈាមក្រហមជាច្រើននឹងត្រូវបានផលិតចេញមក ខណៈដែលលំហូរឈាមគឺមានសភាពយឺត ដែលអាចបណ្ដាលឲ្យសរសៃឈាមឡើងតឹង រហូតដល់ដាច់។

ប៉ុន្តែនៅឆ្នាំ ១៩៧៨ លោក Reinhold Messner ស្រាប់តែជោគជ័យក្នុងការឡើងដល់កំពូលភ្នំ អេវឺរ៉េស ដែលមានកំពស់ ៨៨៤៨ ម៉ែត្រ ដោយមិនត្រូវការបំពង់អុកស៉ីសែន ។

៥ លោក Jure Robic អ្នកប្រណាំងកង់ដែលយកឈ្នះការជិះចម្ងាយឆ្ងាយជិត ៣០០០ ម៉ាយ ឬជាង ៤៧០០ គីឡូម៉ែត្រចំនួន ៥ ដង

Jure Robic បានក្លាយជាអត្តពលិកដែលបានបំបែកកំណត់ត្រាជិះចម្ងាយផ្លូវជាង ៨៣៤,៧៧ ដោយមិនឈប់សោះ ហើយគាត់ត្រូវបានគេចាត់ទុកជាមនុស្សដែលមានភាពតស៊ូបំផុត ដោយក្នុងការប្រណាំងកង់រយៈចម្ងាយឆ្ងាយគាត់បានចំណាយពេលត្រឹមតែ ១ ម៉ោងប៉ុណ្ណោះក្នុងមួយយប់ដើម្បីសំរាក ដោយធ្វើបែបនេះពេញមួយសប្ដាហ៍រហូតដល់គោលដៅ ។

បើយោងតាមការបកស្រាយរបស់អ្នកវិទ្យាសាស្ត្របានឲ្យដឹងថា លោក Jure Robic ប្រហែលជាមិនបានស្ដាប់ការព្រមានពីខួរក្បាលអំពីភាពអស់កម្លាំងនោះទេ អ្វីដែលគាត់បញ្ជារគាត់គឺធ្វើយ៉ាងណាឲ្យដល់គោលដៅបានឆាប់ ។

៦ លោក Herbert Nitsch បុរសម្នាក់ដែលបានជ្រមុជទឹករហូតដល់ជម្រៅ ២៥៣ ម៉ែត្រ

ខណៈពេលដែលមនុស្សធម្មតានឹងមានអារម្មណ៍ថាឈឺចាប់ត្រឹមតែការជ្រមុជទឹកជម្រៅ ៥ ទៅ ៦ ម៉ែត្រ លោក Herbert Nitsch បែរជាអាចជ្រមុជរហូតដល់ជម្រៅ ២៥៣ ម៉ែត្រ ។ គាត់បានបំបែកកំណត់ត្រារហូតដល់ទៅ ៣៣ ទាក់ទងទៅនឹងការជ្រមុជទឹកនេះ ប៉ុន្តែមានពេលមួយនេះក្នុងពេលជម្រុជទឹកគាត់ស្រាប់តែបាត់សន្លប់ ។ តែសំណាងល្អគាត់ត្រូវបានជួួយសង្គ្រោះទាន់ពេល ប៉ុន្តែគាត់បានទទួលរងការឈឺចាប់ជាខ្លាំងពីហេតុការណ៍នោះ ។

ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមកដោយមិនស្ដាប់ពីការព្រមាន គាត់ក៏បានវឹកហាត់ និងបន្តធ្វើជាអ្នកជ្រមុជទឹកដដែល ។

៧ Chul Soon ពីបុរសទំងន់ ៥៦ គីឡូក្រាម ក្លាយជា Arnold អាស៉ី (Arnold Schwarzenegger)

Chul Soon បានចងចាំថាកាលពីគាត់អាយុ ២០ ឆ្នាំគាត់មានទំងន់ត្រឹមតែ ៥៦ គីឡូក្រាមតែប៉ុណ្ណោះ ហើយត្រូវបានគេហៅថាអាសង្វិតទៀតផង ។ ដោយសារតែបែបនេះហើយគាត់ក៏បានព្យាយាមហាត់ប្រាណបែប sit-ups រហូតដល់ទៅ ៣០០០ ដងក្នុងមួយថ្ងៃ អស់រយៈពេល ១២ គាត់ក៏បានក្លាយជាអ្នកលេងសាច់ដ៉ំដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកូរ៉េ រហូតដល់ត្រូវបានគេដាក់ឈ្មោះថាជា Arnold អាស៉ីទៀតផង ។

៨ Randy Gardner បុរសម្នាក់ដែលមិនគេងអស់រយៈពេល ១១ ថ្ងៃ

នៅឆ្នាំ ១៩៦៤ ក្នុងវ័យ ១៧ ឆ្នាំ លោក Randy Gardner ប្រឹងសម្រេចផែនការវិទ្យាសាស្ត្ររបស់គាត់ដោយមិនគេងសោះអស់រយៈពេល ១១ ថ្ងៃនិង ២៥ នាទី  ។ នៅថ្ងៃចុងក្រោយគាត់បានធ្វើសន្និសិទ្ធកាសែតជាមួយនឹងអាការៈធម្មតា ដែលបង្ហាញថាការមិនគេងអស់រយៈពេល ១១ ថ្ងៃនេះមិនបានប៉ះពាល់អ្វីដល់សុខភាពគាត់នោះទេ ។

ប្រភព ៖ Brightside.me

Loading...
SHARE