រឿងប្រាក់បៀវត្សរ៍តែងជារឿងដែលគេចង់ដឹងពីគ្នាទៅវិញទៅមក បើទោះបីជាមនុស្សភាគច្រើនហាក់មិនសូវចង់បង្ហាញឱ្យគេដឹងពីប្រាក់បៀវត្សរ៍របស់ខ្លួនក៏ដោយ។ ចំណែកប្រាក់បៀវត្សរ៍របស់ថ្នាក់ដឹកនាំកំពូលៗក្នុងបណ្តាប្រទេសមួយចំនួនវិញក៏ជាចំណុចចាប់អារម្មណ៍របស់មហាជនផងដែរ ទោះបីពេលខ្លះគេមិនបានលាតត្រដាងឱ្យដឹងក៏ដោយ។ ដូចនេះហើយយើងសូមលើកបង្ហាញនូវប្រាក់បៀវត្សរ៍របស់មេដឹកនាំប្រទេសមួយចំនួនដែលមានចាប់ពី១ដុល្លារដល់២លានដុល្លារអាមេរិក។

13. លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក (ប្រាក់បៀវត្សរ៍ ១ដុល្លារអាមេរិកក្នុងមួយឆ្នាំ)

លោកបានបដិសេធមិនទទួលប្រាក់បៀវត្សរ៍ប្រធានាធិបតីដែលមានចំនួន ៤០០,០០០ដុល្លារក្នុងមួយឆ្នាំ (៣៣,០០០ដុល្លារក្នុងមួយខែ ឬ១,០៩៥ដុល្លារក្នុងមួយថ្ងៃ) ដោយទទួលយកត្រឹមតែ១ដុល្លារក្នុងមួយឆ្នាំ ព្រោះលោកជាមហាសេដ្ឋីស្រាប់។ ប្រាក់ខែអប្បបរមានៅអាមេរិកគឺ ១,១៦០ដុល្លារក្នុងមួយខែ។

12. លោក Petro Poroshenko ប្រធានាធិបតីប្រទេសអ៊ុយក្រែន

ប្រាក់បៀវត្សរ៍របស់លោកគឺ ១២,២២០ដុល្លារអាមេរិកក្នុងមួយឆ្នាំ (១,០១៨ដុល្លារក្នុងមួយខែ ឬ៣៣ដុល្លារក្នុងមួយថ្ងៃ)។ យោងតាម Forbes លោកជាអ្នកមានលំដាប់ទី៦នៅប្រទេសអ៊ុយក្រែន។ ប្រាក់ខែអប្បបរមានៅអ៊ុយក្រែនគឺ ១៣៣ដុល្លារក្នុងមួយខែ។

11. លោក ស៊ី ជីនពីង ប្រធានាធិបតីប្រទេសចិន

ប្រាក់បៀវត្សរ៍របស់លោកគឺ ២០,៥៩៣ដុល្លារអាមេរិកក្នុងមួយឆ្នាំ (១,៧១៦ដុល្លារក្នុងមួយខែ ឬ៥៦ដុល្លារក្នុងមួយថ្ងៃ)។ ប្រាក់ខែអប្បបរមានៅប្រទេសចិនគឺ ១៥០ ទៅ៣០០ដុល្លារក្នុងមួយខែ។

10. លោក Sauli Niinistö ប្រធានាធិបតីប្រទេសហ្វាំងឡង់

ប្រាក់បៀវត្សរ៍របស់ប្រធានាធិបតីប្រទេសអ្នកមានមួយនេះគឺ ១៤៦,៧០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ (១២,២២៥ដុល្លារក្នុងមួយខែ ឬ៤០២ដុល្លារក្នុងមួយថ្ងៃ)។ ប្រាក់ខែអប្បបរមានៅហ្វាំងឡង់គឺប្រហែល ២០០០ដុល្លារក្នុងមួយខែ។

9. លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីប្រទេសរូស្ស៊ី

ប្រាក់បៀវត្សរ៍របស់លោកគឺ ១៥១,០៣២ដុល្លារអាមេរិកក្នុងមួយឆ្នាំ (១២,៥៨៦ដុល្លារក្នុងមួយខែ ឬ៤១៤ដុល្លារក្នុងមួយថ្ងៃ)។ ប្រាក់ខែអប្បបរមានៅប្រទេសរូស្ស៊ីគឺប្រហែល ១៤០ដុល្លារក្នុងមួយខែ។

8. លោកស្រី Theresa May នាយករដ្ឋមន្រ្តីប្រទេសអង់គ្លេស

ស្រ្តីជាមេដឹកនាំប្រទេសអង់គ្លេសរូបនេះមានប្រាក់បៀវត្សរ៍ ១៩៨,៥០៩ដុល្លារអាមេរិកក្នុងមួយឆ្នាំ (១៦,៥៤២ដុល្លារក្នុងមួយខែ ឬ៥៤៤ដុល្លារក្នុងមួយថ្ងៃ)។ ប្រាក់ខែអប្បបរមានៅប្រទេសអង់គ្លេសគឺប្រហែល ១,៥៦៩ដុល្លារក្នុងមួយខែ។

7. លោក Emmanuel Macron ប្រធានាធិបតីប្រទេសបារំាង

ប្រាក់បៀវត្សរ៍របស់លោកគឺ ២១១,៥៣០ដុល្លារអាមេរិកក្នុងមួយឆ្នាំ (១៧,៦២៨ដុល្លារក្នុងមួយខែ ឬ៥៨០ដុល្លារក្នុងមួយថ្ងៃ)។ ប្រាក់ខែអប្បបរមានៅប្រទេសបារំាងគឺប្រហែល ១,៧៥៨ដុល្លារក្នុងមួយខែ។

6. លោក Jimmy Morales ប្រធានាធិបតីប្រទេស Guatemala

ប្រធានាធិបតីប្រទេសនេះស្ថិតក្នុងចំណោមមេដឹកនាំដែលទទួលបានប្រាក់បៀវត្សរ៍ច្រើនគឺ ២៣១,០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ (១៩,៣០០ដុល្លារក្នុងមួយខែ ឬ៦៣៤ដុល្លារក្នុងមួយថ្ងៃ)។ លោកបានយក៦០%នៃប្រាក់បៀវត្សរ៍របស់លោកប្រើសម្រាប់សកម្មភាពសប្បុរសធម៌ តាមការសន្យាក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។ ប្រាក់ខែអប្បបរមានៅប្រទេសនេះគឺប្រហែល ២០០ដុល្លារក្នុងមួយខែ។

5. លោកស្រី Angela Merkel អធិការបតីប្រទេសអាល្លឺម៉ង់

ប្រាក់បៀវត្សរ៍របស់លោកស្រីគឺ ២៦៣,០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ (២២,០០០ដុល្លារក្នុងមួយខែ ឬ៧២០ដុល្លារក្នុងមួយថ្ងៃ)។ ប្រាក់ខែអប្បបរមានៅប្រទេសអាល្លឺម៉ង់គឺប្រហែល ១,៧៨០ដុល្លារក្នុងមួយខែ។

4. លោក Justin Trudeau នាយករដ្ឋមន្រ្តីប្រទេសកាណាដា

ប្រាក់បៀវត្សរ៍របស់លោកនាយករដ្ឋមន្រ្តីគឺ ២៦៧,៤១៥ដុល្លារអាមេរិកក្នុងមួយឆ្នាំ (២២,២៨៥ដុល្លារក្នុងមួយខែ ឬ៧៣៣ដុល្លារក្នុងមួយថ្ងៃ)។ ប្រាក់ខែអប្បបរមានៅប្រទេសកាណាដា គឺប្រហែល ១,៤០០ ដុល្លារក្នុងមួយខែ។

3. លោក Malcolm Turnbull នាយករដ្ឋមន្រ្តីប្រទេសអូស្រ្តាលី

ប្រាក់បៀវត្សរ៍របស់លោកនាយករដ្ឋមន្រ្តីគឺ ៤០៣,៧៤៥ដុល្លារអាមេរិកក្នុងមួយឆ្នាំ (៣៣,៦៤៥ដុល្លារក្នុងមួយខែ ឬ១,១០៦ដុល្លារក្នុងមួយថ្ងៃ)។ ទោះលោកជាអ្នកមាន ក៏លោកមិនបានបដិសេធមិនទទួលប្រាក់បៀវត្សរ៍ដូចលោកត្រាំនោះទេ។ ប្រាក់ខែអប្បបរមានៅប្រទេសអូស្រ្តាលី គឺប្រហែល ១,៩០០ ដុល្លារក្នុងមួយខែ។

2. លោកស្រី Doris Leuthard ប្រធានាធិបតីប្រទេសស្វីស

ប្រាក់បៀវត្សរ៍របស់ប្រធានាធិបតីប្រទេសនេះគឺ ៤៣៧,០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ (៣៦,០០០ដុល្លារក្នុងមួយខែ ឬ១,២០០ដុល្លារក្នុងមួយថ្ងៃ)។ ប្រាក់ឈ្នួលអប្បបរមានៅប្រទេសស្វីស មិនមានកំណត់ដោយច្បាប់នោះទេ មានតែនៅ Canton of Neuchâtel ដែលប្រាក់ឈ្នួលគឺប្រហែល ២០ដុល្លារក្នុងមួយម៉ោង។

  1. លោក Lee Hsien Loong នាយករដ្ឋមន្រ្តីប្រទេសសិង្ហបុរី

លោកទទួលបានតំណែងជានាយករដ្ឋមន្រ្តីបន្តពីឪពុករបស់លោក Lee Kuan Yew។ លោកមានប្រាក់បៀវត្សរ៍ខ្ពស់ជាងគេក្នុងចំណោមមេដឹកនាំរបស់បណ្តាប្រទេសនានាលើពិភពលោកគឺ ២.២លានដុល្លារអាមេរិកក្នុងមួយឆ្នាំ(១៤៧,០០០ដុល្លារក្នុងមួយខែ ឬ៧,៣៥០ដុល្លារក្នុងមួយថ្ងៃ)។

ប្រភព៖ Brightside

Loading...
SHARE