រូបថតដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនសន្លឹកដែលបានបង្ហាញពីអ៊ុំស្រីម្នាក់កំពុងតែកាន់នំខួបកំណើតដោយមានភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ បានធ្វើឲ្យអ្នកលេង Facebook ចែករំលែកតៗគ្នា ពីម្នាក់ទៅម្នាក់ ជាមួយនឹងអារម្មណ៍ភ្ញាក់ផ្អើល ហួសចិត្ត នឹងអស់សំណើចផងដែរ។

បើយោងតាមប្រភពនៃរូបថតបានបញ្ជាក់ថា “ទាំងនោះគឺជារូបថតនៅថ្ងៃខួបកំណើតរបស់ម្ដាយគាត់ ដោយសារចង់ដុតទៀនទៅតាមអាយុរបស់គាត់ ទើបធ្វើឲ្យមានភ្លើងឆេះសន្ធោសន្ធៅបែបនេះ ប៉ុន្តែវាមិនបានប៉ះពាល់ដល់រាងកាយនរណាម្នាក់ ឬ ខូចខាតរបស់អ្វីនោះ វាគ្រាន់តែធ្វើឲ្យនំខួបកំណើចស្រោបទៅដោយក្រមួនទៀនតែប៉ុណ្ណោះ”។

ប៉ុន្តែប្រភពដដែលមិនបានបញ្ជាក់នោះទេថា តើអ៊ុំម្នាក់នោះមានអាយុ ប៉ុន្មាន ? ប៉ុន្តែនេះគឺជាមេរៀនមួយដ៏ល្អសម្រាប់អ្នកមានអាយុច្រើន កុំចាំបាច់ធ្វើខួបកំណើតដោយដុតទៀតទៅតាមអាយុអី ចៀសវាងជួបបញ្ហាបែបនេះ៕