យើងដឹងហើយថាក្មេងៗគឺមានភាពរពិសខ្លាំង​ ដូចនេះអាណាព្យាបាលត្រូវយកចិត្តទុកដាក់ខ្ពស់បើមិនដូច្នេះពួកគេអាចនិងធ្វើខូចរបស់របរមួយចំនួនដែលមាននៅក្នុងផ្ទះ យ៉ាងណាសម្រាប់នៅតាមទីសាធារណៈឬក៏កន្លែងសំខាន់ៗផ្សេងទៀតអ្នកគឺគួរតែប្រយត្ន័បើមិនដូច្នេះទេពួកគេអាចមបំផ្លាញរបស់មានតម្លៃជាក់ស្ដែងដូចជាក្មេងប៉ុន្មាននាក់ខាងក្រោមនេះ ។

1. ក្មេងម្នាក់បំបែកពែងអាយុកាល២០០០ឆ្នាំ

ក្នុងឆ្នាំ២០១៥ ខណៈពេលទៅទស្សនាសារមន្ទីមួយក្នុងប្រទេសអ៊ីស្រាអែល ក្មេងស្រីម្នាក់បានរុញអោយពែងដែលមានអាយុកាលប្រមាណប្រមាណ២០០០ឆ្នាំអោយដួល តែជាសំណាងល្អវាមិនបានបែកជាចំណែកនោះទេគ្រាន់តែមានស្នាមតិចតួច ហើយក្រុមភ្នាក់ងារក៏បានយកវាជួសជុលបានល្អមកវិញបាន ។

2. បំផ្លាញរូបសំណាក់ Lego តម្លៃ $15,000

រូបសំណាក់នៃតួអង្គមួយក្នុងខ្សែភាពយន្តគំនូរជីវចល Zootopia ត្រូវបានដាក់បង្ហាញនៅកន្លែងតាំងពិព័រណ៍មួយក្នុងប្រទេសចិន ប៉ុន្តែជាអកុសលការដាក់បង្ហាញមិនដល់មួយម៉ោងផង រូបចម្លាក់នោះស្រាប់តែប្រែជាបំណែកព្រោះស្នាដៃក្មេងប្រុសម្នាក់ ។ ដែលវាបានធ្វើអោយអ្នកសាងសង់វាឡើងមានភាពសោកស្ដាយជាខ្លាំងព្រោះគាត់បានចំណាយពេល៣ថ្ងៃដើម្បីធ្វើវាឡើងពីបំណែកតូចនៃដុំឥដ្ឋ Lego ហើយគាត់បានចំណាយថវិកាអស់ $15,000 ដើម្បីផលិតឡើង ។ ក្រោយឧបត្តិវហេតុម្ដាយឪពុកក្មេងបានសុំទោសចំំពោះទង្វើកូនខ្លួន យ៉ាងណា Zhao ដែលជាអ្នកបង្កើតរូបសំណាក់នេះឡើងបានផ្ដល់ការអធ្យាស្រ័យចំពោះក្មេងប្រុសអាយុត្រឹម៤ទៅ៥ឆ្នាំនោះហើយមិនបានទារសំណងអ្វីទេ ។

3. ក្មេងប្រុសម្នាក់បានធ្វើអោយគំនូរតម្លៃ $1.5 លានដុល្លារខូចខាត

ក្មេងប្រុសតៃវ៉ាន់វ័យ១២ឆ្នាំម្នាក់បានធ្វើអោយផ្ទាំងគំនូតម្លៃ $1.5 លានដុល្លារស្លាកស្នាមដោយចៃដន្យ ។ ដោយយោងតាមកាម៉េរាសុវត្ថិភាពបានបង្ហាញថាខណៈពេលដើរមើលក្នុងសារមន្ទីរក្មេងប្រុសនោះស្រាប់តែរអិលជើងដួលហើយយកដៃទៅសង្កត់លើផ្ទាំងគំនួរដែលមានអាយុកាល 250ឆ្នាំ ដែលត្រូវស្គាល់ថាជាគំនួររបស់ Paolo Porpora ។ យ៉ាងណាអ្នកគ្រប់គ្រងសារមន្ទីមិនបានទាមទារថ្លៃសំណងអ្វីនោះទេ ព្រោះគាត់ឃើញថាក្មេងនោះគ្មានចេតនាហើយគេក៏មានភាពភ័យស្លន់ស្លោរខ្លាំងណាស់ដែរ ។

4. ក្មេងប្រុសម្នាក់បានបំផ្លាញថូមួយអោយក្លាយជាបំណែក

កំឡុងពេលចូលទស្សនាសារមន្ទី Christchurch Mansion ក្នុងប្រទេសអង់គ្លេសជាមួយគ្រួសារក្មេងប្រុសម្នាក់ស្រាប់តែជំពប់ជើងទៅបុកជើងដាក់ថូបុរាណអាយុកាល២២១ឆ្នាំមួយ ហើយវាបានធ្វើអោយថូនោះត្រូវធ្លាក់បែកជា៦៥បំណែកឯណោះ ។ យ៉ាងណាទោះក្លាយជាបំណែកតែវាក៏ត្រូវបានគេយកមកផ្គុំចូលគ្នាវិញផងដែរ ហើយគេមិនបានទាមទារសំណងពីពីក្រុមគ្រួសារក្មេងម្នាក់នោះឡើយ ។

 

Loading...
SHARE