រូបថតប៉ុន្មានសន្្លឹកដែលបានបង្ហាញពីសកម្មភាពរបស់វេជ្ជបណ្ឌិតម្នាក់អង្គុយលើការ៉ូ ព្យាបាលស្ត្រីម្នាក់ដែលសម្លៀកបំពាក់ដ៏ចាស់ ដោយមានក្មេងស្រីម្នាក់អង្គុយក្បែរនោះ បានធ្វើឲ្យអ្នកលេង Facebook កោតសរសើរពីទង្វើររបស់វេជ្ជបណ្ឌិតនោះ។

បើយោងតាមប្រភពរូបថតបានបង្ហាញថា វេជ្ជបណ្ឌិតដែលអង្គុយព្យាបាលនោះគឺជាប្រធានមណ្ឌល់សុខភាព រាធរបាន ដែលលោកមានឈ្មោះថា ជុំ វ៉ាន់ធី។ ប្រភពដដែលបានឲ្យដឹងថា មុនដំបូងស្រ្តីកំសត់ទុរគត៌ម្នាក់ បានពរកូនដួលសន្លប់នៅជិតផ្ទះលោកប្រធានមណ្ឌសុខភាព ឃុំរាធរ រូបនេះ។

ដោយឃើញដូចនេះប្រធានមណ្ឌលសុខភាពចិត្តបុណ្យក៏បានឃើញនិងជួយសង្គ្រោះភ្លាម ដោយដាក់សេរ៉ូម និងប្រើប្រាស់ថ្នាំ ។ ក្រោយពីស្រ្តីរូបនោះដឹងខ្លួន លោកក៏បានសាកសួរ ស្រ្តីរូបនោះ គាត់ក៏បានប្រាប់ថាគាត់ជាអ្នករស់នៅខេត្តកំពង់ឆ្នាំង ។

ជាងនេះទៅទៀតប្រភពដដែលក៏បានអំពាវនាវឲ្យ អ្នកដែលបានបានបាត់សាច់ញាតិ សូមអញ្ជើញទៅរកនៅមណ្ឌលសុខភាព រាធរ ទៀតផង។

ប្រភព ៖ Facebook