រថយន្ត Toyota Camry 1996 – 2001 ដែលគ្រប់គ្នាហៅថា អាឆ្មាមគឺជារថយន្តដ៏ពេញនិយមមួយកាលពីកំឡុងជាង ៥ – ៧ ឆ្នាំមុន ដែលភាពពេញនិយមរបស់វានៅពេលនោះគឺមិនចាញ់រថយន្ត Toyota Camry 2០០2 – 2006 ឬ បាឡែន ក្នុងកំឡុងឥលូវនោះទេ។

បើទោះបីជាឥលូវវារាងហួសសម័យបន្តិចមែនប៉ុន្តែក៏មានមនុស្សមួយចំនួននូវតែបន្តជិះវាដដែល ដោយសារវានៅតែមានគុណភាពល្អ ម៉ាស៊ីនស្ងាត់ អាចបើកបរផ្លូវឆ្ងាយដោយងាយស្រួល និងម្យ៉ាងឥលូវតម្លៃសមរម្យទៀតផង បើធៀបជាមួយរថយន្តស៊េរីក្រោយៗ។

ប៉ុន្តែបើក្រឡេកមកមើលអាឆ្មាមដែលគេបានកែច្នៃឲ្យក្លាយជារថយន្តស្ព័រនេះវិញ អ្នកប្រហែលជាភ្ញាក់ផ្អើលមិនខាន សម្រាប់យុវវ័យមួយចំនួនប្រហែលជាស្រលាញ់វាជាង បាឡែនទៅទៀត ៖