អ្នកដែលធ្លាប់ធ្វើដំណើរតាមយន្តហោះក្នុងរយៈពេលយូរ ប្រាកដជាដឹងហើយពីភាពធុញថប់និងហត់នឿយក្នុងការធ្វើដំណើរនោះ ហើយបើត្រូវរង់ចាំប្តូរជើងយន្តហោះនៅព្រលានយន្តហោះក្នុងរយៈពេលយូរទៀតក៏រឹតតែហត់នឿយនិងធុញ។ យ៉ាងណាក៏ដោយ ប្រសិនបើអ្នកបានជួបនឹងភាពច្នៃប្រឌិតរបស់ព្រលានយន្តហោះ និងក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ អ្នកនឹងមានភាពភ្ញាក់ផ្អើល ហើយវាក៏អាចកាត់បន្ថយនូវភាពធុញថប់និងហត់នឿយរបស់អ្នកបានខ្លះដែរ។ ចង់ដឹងថាតើជាភាពច្នៃប្រឌិតអ្វីខ្លះនោះ សូមមើលខាងក្រោមទាំងអស់គ្នា។

  1. នៅព្រលានយន្តហោះនេះ មានម៉ាស៊ីនព្រីនដែលអ្នកដំណើរអាចព្រីនរឿងខ្លីៗដើម្បីអានកម្សាន្តក្នុងពេលរង់ចាំ

2. នៅលើយន្តហោះនេះ មានបញ្ចេញពន្លឺដែលដូចនឹងផ្ទៃមេឃពេលរាត្រី

3. ក្រុមហ៊ុនអាកាសចរណ៍នេះ ធ្វើឱ្យអ្នកដំណើរភ្ញាក់ផ្អើលជាមួយនិងកាដូបុណ្យណូអែល ដោយពេលអ្នកដំណើរទៅយកវ៉ាលីរបស់ខ្លួនបែរជាឃើញមានកាដូដែលមានសរសេរឈ្មោះអ្នកដំណើរនៅលើនោះ

4. នេះជាភាពច្នៃប្រឌិតរបស់ព្រលានយន្តហោះនៅប្រទេសញូវហ្សឺឡែន

5. សម្រាប់ព្រលានយន្តហោះនៅប្រទេសកាណាដាមួយនេះ នៅក្នុងស្ថានីយ៍ចេញដំណើរមានសត្វឆ្កែសម្រាប់អ្នកដំណើរលេងកម្សាន្តអារម្មណ៍ជាមួយមុនពេលហោះហើរ

6. នៅលើយន្តហោះនេះមានបញ្ចេញពន្លឺ “Northern Light” ខណៈពេលហោះហើរទៅកាន់ប្រទេសអាយឡែនដែលជាទីកន្លែងមានពន្លឺនេះ

7. ដោយសារតែការហោះហើរត្រូវបានពន្យារពេល បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Delta បានយកភីហ្សាក្តៅៗ និងទឹកសូដាមកដាក់ជូនឱ្យអ្នកដំណើរពិសារ

8. នៅព្រលានយន្តហោះនេះ វ៉ាលីចេញមកពីគូទឡាន

9. អ្នកអាចជួលបន្ទប់គេងនៅព្រលានយន្តហោះមួយនេះ

10. យន្តហោះនេះមានកាមេរ៉ានៅច្រមុះនិងកន្ទុយយន្តហោះ ដូចនេះអ្នកដំណើរអាចមើលឃើញការហោះហើររបស់យន្តហោះ

11. វ៉ាលីក្លាយជាកន្លែងអង្គុយនៅព្រលានយន្តហោះនេះ

12. ស្លាកសញ្ញានៅព្រលានយន្តហោះ “ថើបហើយលាគ្នា ប៉ុន្តែហាមថើបលើសពី៣នាទី”

13. កន្លែងក្មេងលេងនៅព្រលានយន្តហោះនៅទីក្រុងហ្សូរិច ប្រទេសស្វីស

14. នៅព្រលានយន្តហោះនៅ Portland អ្នកអាចទិញស្រោមជើង និងរបស់របរជាច្រើនដែលស៊ីគ្នានឹងកម្រាលព្រំ

15. នៅព្រលានយន្តហោះនេះ បន្ទប់ទឹកគឺសម្រាប់គ្រប់ភេទទាំងអស់

16. កន្លែងយកវ៉ាលី និងឥវ៉ាន់នៅព្រលានយន្តហោះ Wellington

17. បន្ទះសូកូឡានេះមានខ្ចប់នូវក្រដាសដែលអាចបង្ហាញនូវអារម្មណ៍របស់អ្នកដំណើរពេលនៅព្រលានយន្តហោះ

18. អ្នកអាចព្រីនបដាដើម្បីចាំទទួលនៅហ្នឹងកន្លែងស្ថានីយ៍អ្នកដំណើរមកដល់ក្នុងព្រលានយន្តហោះAmsterdam

19. នៅព្រលានយន្តហោះអន្តរជាតិ San Jose មានព្យាណូដែលអ្នកដំណើរអាចលេងបាន

20. តុនេះធ្វើពីម៉ាស៊ីនទួរប៊ីន

21. នៅព្រលានយន្តហោះនេះមានកន្លែងសាក ដែលត្រូវគ្រប់ប្រភេទឌុយទាំងអស់នៅលើពិភពលោក

22. នៅលើកម្រាលនេះមានប្រាប់ការត្រៀមសម្រាប់ការត្រួតពិនិត្យលិខិតឆ្លងដែនដល់អ្នកដំណើរ

23. កន្លែងសម្រាកក្នុងព្រលានយន្តហោះមួយនៅអាមេរិក

24. ព្រលានយន្តហោះនេះមានរោងភាពយន្តដែលចាក់បញ្ចាំងរឿងខ្លី

25. នៅលើយន្តហោះនេះមានកន្លែងដាក់កែវ ដូចនេះអ្នកដំណើរអាចរីករាយនឹងការញុំាភេសជ្ជៈ ហើយមានកន្លែងទូលាយ

ប្រភព៖ Boredpanda

Loading...
SHARE