ដើម្បីទទួលបានប្រាក់ចំណូលច្រើនមនុស្សម្នាក់ត្រូវខិតខំធ្វើការ និងរកស៊ី យ៉ាងលំបាក និងនឿយហត់បំផុត ប៉ុន្តែមិនមែនគ្រប់គ្នាដែលបានលះបងដើម្បីការងារ និងរបររកស៊ី សុទ្ធសឹងតែទទួលបានប្រាក់ចំណូលខ្ពស់នោះទេ ។

ប៉ុន្តែអ្នកប្រហែលជាចំឡែកចិត្តនៅពេលដែលបានឃើញចំណងជើងអត្ថបទនេះ អ្នកនឹងឆ្ងល់ថាគ្រាន់តែលេងហ្គេមអាចរកប្រាក់បានដែរ បើចឹងមែនគេលែងធ្វើការរកស៊ីអស់ហើយ។ ជាការពិតគឺអាច ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចទទួលបាននោះទេ ដោយសារវាជាការប្រកួតប្រជែង និងចំនួនអ្នកទទួលបានគឺគេបានកំណត់តិចតួចបំផុត (ឧ. អ្នកឈ្នះក្នុងការប្រកួតប្រជែងមួយអាចមានតែម្នាក់ ឬ មួយក្រុមប៉ុណ្ណោះ)។

ហើយខាងក្រោមនេះគឺជាកំពូលអ្នកលេងហ្គេមដែលអាចរកប្រាក់ចំណូលបានច្រើនបំផុតពីការលេងហ្គេម ៖

8. Lee Young Ho (រហ័សនាម KT FlaSh)

Lee Young Ho គឺជាអ្នកកំពូលលេងហ្គេម StarCraft: Brood War ជនជាតិកូរ៉េដ៏ល្បីបំផុតដែលមានរហ័សនាមថា KT FlaSh)។ ក្នុងមួយ Tournament គេអាចរកប្រាប់ ១ ម៉ឺនដុល្លារ ហើយបើសរុបពីប្រាក់ដែលគេរកបានតាំងពីមុនមកដល់ពេលនេះគឺជិត ៤៥ម៉ឺនដុល្លារ ($449,516)។

 

7. Clement Ivanov  (រហ័សនាម Puppey)

យុវជនជនជាតិ អេស្តូនី រូបនេះអាចរកប្រាក់ចំណូលសរុបប្រមានជាង ៤៥ ម៉ឺនដុល្លារ ($450,480) ពីការលេងហ្គេម Dota 2 ។

6. Oleksandr Dashkevych (រហ័សនាម XBOCT(4))

យុវជនជនជាតិអ៊ុយក្រែនរូបនេះអាចរកប្រាក់ចំណូលបានប្រមាណជាង $453,311 ពីការលេងហ្គេម Dota 2 ។

5. Jang Min Chul (រហ័សនាម MC)

បុរសវ៉ែនតាជនជាតិកូរ៉េរូបនេះក៏ជាកំពូលអ្នកលេងហ្គេម StarCraft ផងដែរ ហើយចំនូលសរុបរបស់គាត់ដែលទទួលបានពីការលេងហ្គេមគឺ $453,926 ។

4. Johnathan Wendel (រហ័សនាម Fatal1ty)

បុរសសក់មាសជនជាតិអាមេរិករូបនេះគឺជាកំពូលអ្នកលេងហ្គេមចម្រុះដែលមានដូចជា Quake, Call of Duty, Unreal Tournament, Doom 3, Counter Strike, និង Alien Versus Predator ។ ជាមួយនឹងការលេងហ្គេមទាំងអស់នេះគាត់អាចរកប្រាក់ចំណូលបានរហូតទៅដល់ $454,919។

3. Danil Ishutin (រហ័សនាម Dendi)

បុរសជនជាតិអ៊ុនក្រែនម្នាក់នេះ ក៏ជាជើងឯកហ្គេម Dota 2 ម្នាក់ផងដែរ ចំណែកឯចំណូលដែលទទួលពីការលេងហ្គេមរបស់គាត់មានរហូតដល់ $452,841។

2. Lee Jae Dong (រហ័សនាម Jaedong)

យុវជនដែលមានរហ័សនាម Jaedong នេះក៏ជាជើងឯកមួយរូបនៃហ្គេម Starcraft ផងដែរ ចំណែកឯចំណូលរបស់គាត់ពីការលេងហ្គេមគឺ $519,086 ។

1. ក្រុម Newbee

ក្រុមអ្នកហ្គេម Dota 2 ដែលមានសមាជិក ៥ គឺ Zhang Pan (Mu), Chen Zhihao (Hao), Zhang Ning (xiao8), Wang Jiao (Banana), Wang Zhaohui (SanSheng) គឺជាក្រុមដែលទទួលជ័យលាភីជើងឯក ហ្គេម Dota 2 ជាមួយនឹងប្រាក់រង្វាន់ជាង ៥ លានដុល្លារ។ ចំណែកឯសមាជិកម្នាក់ៗ ក៏រកប្រាក់ចំណូលបានធម្មតាផងដែរ ដោយគិតចាប់ពីប្រកួតមុនពេលទទួលបានជ័យលាភីនេះ ពួកគេម្នាក់អាចរកបានរហូតទៅដល់ម្នាក់មិនក្រោម ១ លានដុល្លារនោះទេ។