បើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes ដែលបង្ហាញពីស្ត្រីដែលមានឥទ្ធិពលបំផុតទាំង ១០០ ក្នុងឆ្នាំ ២០១៦ នេះបានបង្ហាញថា  លោកស្រី Angela Merkel គឺជាស្ត្រីដែលមានឥទ្ធិពលជាងគេបំផុតក្នុងពិភពលោក នៅឆ្នាំ ២០១៦ នេះ ចំណែកឯលោកស្រី Hillary Clinton ឈរនៅទី ២ ។ ចុះមានដឹងអត់ថាស្ត្រីជើងខ្លាំងណាខ្លះទៀតដែលឈរនៅលំដាប់ថ្នាក់ពី ១ ដល់លេខ ១០ ។

ខាងក្រោមនេះនឹងបង្ហាញពីស្ត្រីទាំង ១០ ដែលមានឥទ្ធិពលបំផុតក្នុងឆ្នាំ ២០១៦ ពីលេង ១០ ទៅដល់លេខ ១៖

១០. លោកស្រី Ana Patricia Botín

លោកស្រី Ana Patricia Botin គឺជា EC ( executive chairman) នៃសម្ព័ន្ធ Santander ដែលជាក្រុមហ៊ុនមេនៃសម្ព័ន្ធធនាគារដ៏ធំបំផុតនៅប្រទេសអេស្ប៉ាញ។

៩. លោកស្រី Meg Whitman

លោកស្រីគឺជានាយកប្រត្តិបត្តិនៃក្រុមហ៊ុន  Hewlett Packard Enterprise ក៏ដូចជា Chairwoman នៃក្រុមហ៊ុន HP Inc ក្រៅពីនេះលោស្រីក៏ជា សកម្មជននយោបាយសមកពីគណបក្សសាធារណរដ្ឋ និងម្ចាស់ជំនួយផងដែរ។

៨. លោកស្រី Susan Wojcicki

១០០ ភាគរយនៃអ្នកដែលកំពុងអានគឺជាអ្នកដែលធ្លាប់បានប្រើប្រាស់សេវាកម្មក្រុមហ៊ុនដែលគ្រប់គ្រងដោយលោកស្រីSusan Wojcicki ។ លោកស្រីគឺជាអ្នក CEO នៃក្រុមហ៊ុន Youtube ក្នុងពេលបច្ចុប្បន្ន ដែលក្រុមហ៊ុនគឺជាក្រុមហ៊ុនដែល Google បានទិញយកអស់ជាច្រើនឆ្នាំមកហើយ។

៧. លោកស្រី Sheryl Sandberg

លោកស្រីគឺជា  COO (Chief Operating Officer) នៃបណ្ដាញសង្គមយក្ស Facebook ហើយលោកស្រីក៏ជាស្ថាបនិកនៃគេហទំព័រ  Leanin.org ផងដែរ ។

៦. លោកស្រី Christine Lagarde

លោកស្រី Christine Lagarde គឺជាមេធាវីជនជាតិបារាំង និងជាអ្នកនយោបាយដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសបារាំងផងដែរ។

៥. លោកស្រី Mary Barra

លោកស្រី Mary Barra គឺជា CEO និង Chairwoman នៃក្រុមហ៊ុន General Motor (GM) ។

៤. លោកស្រី Melindoa Gates

អ្នកជំនួញស្រីជនជាតិអាមេរិក និងជាសប្បុរសជនរូបនេះគឺជា ភរិយារបស់លោក Bill Gate មហាសេដ្ឋីពិភពលោក អ្នកបង្កើតក្រុមហ៊ុន Microsoft ។

៣. លោកស្រី Janet Yellen

លោកស្រីគឺជា ប្រធាននៃ គណៈអភិបាលនៃប្រព័ន្ធធនាគារសហព័ន្ធអាមេរិក ។

២. លោកស្រី Hillary Clinton

ភរិយារបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក Bill Clinton រូបនេះ សព្វថ្ងៃគឺជាបេក្ខភាពឈរឈ្មោះប្រធានាធិបតីដ៏លេចធ្លោមួយរូបមកពីគណបក្ស ប្រជាធិបតេយ្យ ដែលជាគូប្រជែងធំបំផុតរបស់លោក Donald Trump។

១. លោកស្រី Angela Merkel

លោកស្រីគឺ អធិការបតីរបស់ប្រទេសអាល្លឺម៉ង់ ។