រស់ ព្រួយ បេក្ខជនដ៏លេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក CAMBODIA IDOL ត្រូវបានអ្នកលេង Facebook ម្នាក់បង្ហោះសារដែលនិយាយមិនល្អអំពីគេ។

ដោយក្នុងនោះបុរសដែលប្រើប្រាស់គណនី Facebook ឈ្មោះថា “បុរស ចិត្តដែក” បានបង្ហោះយ៉ាងដូច្នេះថា ៖

បេក្ខជន រស់ព្រួយកំពុងទទួលការិគន់យ់ាងខ្លាំងពីសំណាក់អ្នកទល់ដែនអូស្មាច់ ទៅណាមកណ ពាក់ម់ាសមិនអោយគេស្គាល់ខ្លួន វាយប្ញក ហើយត្រូវអនាគត់ប៉ាក្មេកទិញឡានអោយមួួយទៀត អូ ឡូួណាស់ ប់ើកមអែមមែនទែន ជួយ សែរផង

pos01

គ្រាន់តែបង្ហោះមិនបានប៉ុន្មានម៉ោងផងអ្នកលេង Facebook ជាច្រើនបានចូលទៅបញ្ចេញមតិបែបរិះគន់ទៅដល់ជនអនាមិករូបនោះ ហើយចាត់ទុកការបង្ហោះនោះថាជា ការលាបពណ៌និងបង្កាច់បង្ខូចកិត្តិយសរបស់បេក្ខជន រស់ ព្រួយ។

ជាងនេះទៅទៀតក៏មានអ្នកខ្លះចេញមុខមកអះអាងថា ស្គាល់បេក្ខជន រូបនេះច្បាស់ណាស់ ហើយបានបញ្ជាក់បន្ថែមថា “រស់ ព្រួយ ជាក្មេងមានអាកប្បកិរិយាល្អ ស្លូតបូត រួសរាយ តស៊ូ នឹងមានខ្សែជីវិត្តកំសត់” ៕

 

pos02

pos03

ទស្សនាវីដេអូរបស់ បេក្ខជន រស់ ព្រួយ

https://youtu.be/8g_d68kl5xo

Loading...
SHARE