ពីមហាកំពែងប្រទេសចិន ទៅដល់ Golden Gate Bridge ទីក្រុង San Francisco អ្នកថតរូបម្នាក់បានចំណាយពេល ៦ ខែ ហើយបានផ្ដិតយកទេសភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹកនិងផ្គុំវាឲ្យក្លាយទៅជារូបភាព 3D ដ៏អស្ចារ្យ ដោយប្រើប្រាស់កម្មវិធីកុំព្យូទ័រ។

អ្នកថតរូបអាជីបម្នាក់នេះមានឈ្មោះថា Paul Reiffer គឺជាបុរសអាយុ ៣៦ ឆ្នាំដែលស្ទើរតែប្រើពេលវេលារបស់គាត់ស្ពាយកាមេរ៉ានិងឧបករណ៍ជំនួយផ្សេង។ ក្នុងរយៈ ៦ ខែនៃការធ្វើដំណើរផ្សងព្រេងរបស់គាត់កន្លងមកនេះគាត់បានផ្ដិតយកទេសភាពនៅតំបន់ជាច្រើនដូចជា ស្ពាន Golden Gate bridge និង មហាកំពែងចិនជាដើម។

អ្វីដែលពិសេសនោះគឺគាត់បានប្រើប្រាស់រូបថតដែលគាត់បានថតនោះបង្កើតចេញជារូបភាពលក្ខណៈ 3D ដែលស្រស់ស្អាត និងអស្ចារ្យស្ទើរតែមិនគួរឲ្យជឿ ។

ទស្សនារូបភាពនីមួយ វីដេអូបង្ហាញពីរូបភាព 3D នៅខាងក្រោមគេបង្អស់ ៖

វីដេអូបង្ហាញជាលក្ខណៈ 3D ៖

Loading...
SHARE