អ្នកគឺជាមនុស្សដែលមានរូបរាងធាត់ខ្លាំងមែនទេ កុំទាន់អាលអស់សង្ឃឹមក្នុងការប្ដូររូបរាងទៅជាស្រឡូនវិញ ពីព្រោះលើលោកយើងនេះមិនមែនមានតែអ្នកទេដែលធាត់ មានអ្នកខ្លះប្រហែលជាធាត់ និងអាក្រក់មើលជាងអ្នកទៀតផង ប៉ុន្តែពួកគេនៅតែអាចសម្រេចបំណងក្នុងការសម្រកទំងន់របស់ខ្លួនរហូតក្លាយទៅជាមនុស្សដែលមានរូបរាងស្អាតវិញបាន។

មិនមែននិយាយលេងទេណា អ្នកធាត់ភាគច្រើននៅពេលដែលស្រក់ទំងន់បានសម្រេចស្អាតជាងអ្នកដែលមានរូបរាងស្រឡូនពីកំណើតផង។ ដើម្បីសម្រកទំងន់បាន អ្នកត្រូវតែព្យាយាមហាត់ប្រាណឲ្យបានច្រើន បរិភោគអាហារឲ្យមានសមាមាត្រ និងគ្រប់គ្រាន់ (មិនតិច ហើយក៏មិនច្រើន) ហើយការប្រើប្រាស់តែថ្នាំសម្រកទំងន់មួយមុខ ឬ ការបង្អត់អាហារដើម្បីសម្រក វាមិនមែនជាមធ្យោបាយដ៏ល្អនោះទេ ៕

Loading...
SHARE