បើយោងតាមវីដេអូដែលត្រូវបានបង្ហោះចូលទៅបណ្ដាញសង្គម Facebook មួយបានបង្ហាញពីសកម្មភាពប៉ូលីសចុះទៅបង្រ្កាបអ្នកលេងល្បែងស៊ីសងនៅក្នុងទាមកាហ្វេមួយកន្លែង ប៉ុន្តែប្រភពមិនបានបញ្ជាក់ទីតាំង។

គ្រាន់តែសមត្ថកិច្ចចុះទៅដល់ មនុស្សជាច្រើនបានផ្អើលរត់ចេញពីទាមកាហ្វេ ដូចជាត្រូវខ្មោចលងអីញ្ចឹង អ្នកណារត់ទៅណាបានចេះតែរត់យកម៉ាអស់ជើងរៀងៗខ្លួន មិនខ្វល់ថាភ្លេចម៉ូតូ កង់ ឬ ស្បែកជើងឡើយ ។ អ្នកដែលរត់រួចអាហ្នឹងប៉ូលិសចាំចាត់ការតាមក្រោយ តែអ្នកដែលរត់មិនរួចខំប្រឹងពួន អាណិតតែមីងពីនាក់ដែលខំពូននៅចង្ក្រានបាយ ពេលប៉ូលិសសួរថាមកធ្វើអ្វី គាត់បានឆ្លើយថា “គាត់មកទិញកាហ្វេ” “មកទិញកាហ្វេពួនចឹង” សម្ដីរបស់ប៉ូលិសសួរបន្ត។ ចំណែកឯមីងម្នាក់ទៀតគាត់បានឆ្លើយថា “គាត់ជាអ្នកលក់”,  គិតៗទៅអ្នកទិញកាហ្វេ និងអ្នកលក់កាហ្វេនៅស្រុកហ្នឹងគេពួនចឹងម៉ង ។

ទស្សនាវីដេអូ ៖

នេះសបញ្ជាក់ឲ្យឃើញថាការញៀននឹងល្បែងស៊ីសង មិនត្រឹមតែធ្វើឲ្យយើងខាតពេលវេលា ប្រាក់កាស តែប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យយើងបាត់បង់នូវកិត្តិយស សេចក្ដីថ្លៃថ្នូរ និង អាចឈានទៅជំងឺបេះដូងក្នុងពេលឆាប់ ព្រោះតែភ័យនឹងការតាមចាប់របស់ប៉ូលិស។

ល្បែងតែនឹងរេ ម្ដងយើងឈ្នះគេ ម្ដងគេឈ្នះយើង លេងយូរៗទៅម្ដងគេ ម្ដងគេ !

រូបតំណាង
រូបតំណាង
រូបតំណាង