Great Wall គឺជាកន្លែងដ៏ពិសេសមួយរបស់ប្រទេសចិន និងជានិមិត្តរូបមួយតំណាងប្រទេសចិនផងដែរ ដោយក្នុងមួយឆ្នាំៗបានទាក់ទាញមនុស្សជាច្រើនទៅទស្សនា។ ជាមួយគ្នានេះ ក៏មានរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងកន្លែងនេះត្រូវបានគេលើកយកមកនិយាយផងដែរ។ សម្រាប់ពេលនេះ យើងសូមលើកឡើងនូវការពិតគួរឱ្យចាប់អារម្មណ៍ទាំង១០ពាក់ព័ន្ធនឹង Great Wall នៅប្រទេសចិននេះ។

  1. ផ្ទុយពីការជឿជាទូទៅ ជញ្ជាំងGreat Wall នៅប្រទេសចិននេះ មិនអាចមើលឃើញពីទីលំហដោយភ្នែកទទេរនោះទេ។ គេអាចមើលឃើញវាបានដោយមានឧបករណ៍ជំនួយ។

2. នៅដើមរជ្ជកាលរាជវង្ស ឈីង (Qin Dynasty) ឆ្នាំ២២១​-២០៧មុនគ.ស នៅពេលសាងសង់ជញ្ជាំងដ៏មហិមានេះ គេប្រើម្សៅបាយដំណើបបង្កើតជាសារធាតុដើម្បីភ្ជាប់ឥដ្ឋដែលតំរៀបគ្នា។

3. ផ្នែកនៃ Great Wall ដែលមនុស្សភាគច្រើនបានឃើញស្គាល់ និងលើកយកមកនិយាយនោះគឺត្រូវបានសាងសង់ដោយរាជវង្សមីង (Ming Dynasty)។ នេះជាផ្នែកចុងក្រោយនៃជញ្ជាំងដែលត្រូវបានសាងសង់ដោយមានប៉មយាមខ្ពស់ៗជាច្រើន។

4. Great Wall of China ត្រូវបានគេហៅថាជាផ្នូរដែលវែងជាងគេបំផុតនៅលើផែនដី។ មនុស្សជាង១លាននាក់បានស្លាប់នៅក្នុងការសាងសង់ជញ្ជាំងនេះ ហើយអ្នកបុរាណវិទ្យាបានរកឃើញនូវសំណល់រាងកាយមនុស្សកប់នៅក្រោមផ្នែកជាច្រើននៃជញ្ជាំង។

5. ទោះបីជាតួលេខប្រវែងផ្លូវការរបស់ Great Wall គឺ៨៨៥១.៨គីឡូម៉ែត្រ ប៉ុន្តែប្រវែងសរុបរបស់វាដែលត្រូវបានសាងសង់រាប់ពាន់ឆ្នាំនោះគឺប្រហែល ២១,១៩៦.១៨គីឡូម៉ែត្រ។

6. Great Wall of China ទទួលរងការគម្រាមកំហែងពីការច្រោះដី។ នៅផ្នែកភាគពាយ័ព្យនៃជញ្ជាំងនេះ (ឧទាហរណ៍ ក្នុងខេត្ត Gansu និងខេត្ត Ningxia) ទទួលរងការខូចខាតយ៉ាងលឿន។ គេជឿថាផ្នែកទាំងនេះអាចនឹងខូចបាត់រូបរាងនៅអំឡុងពេល២០ឆ្នាំដោយសារធម្មជាតិនិងមនុស្ស។

7. មនុស្សជាង១០លាននាក់ទៅទស្សនា Great Wall នៅប្រទេសចិនជារៀងរាល់ឆ្នាំ។ ផ្នែកដែលល្បីល្បាញបំផុតនៃជញ្ជាំងនេះត្រូវបានប្រមុខរដ្ឋ និងភ្ញៀវVIP ជាង៣០០នាក់ មកពីជុំវិញពិភពលោកទៅទស្សនា ប៉ុន្តែវាក៏ជាផ្នែកដែលមមាញឹកនឹងការជួសជុលផងដែរ។

8. អំឡុងពេលបដិវត្តន៍វប្បធម៌ (១៩៦៦-១៩៧៦) ឥដ្ឋជាច្រើននៃជញ្ជាំងនេះត្រូវបានគេយកទៅប្រើដើម្បីសាងសង់ផ្ទះ កសិដ្ឋាន​ ឬឃ្លាំងដាក់របស់បម្រុងជាដើម។

9. នៅត្រង់កន្លែងខ្លះនៃ Great Wall គឺមានទទឹងធំល្មមនឹងអាចបើករថយន្តពីលើបាន។

10. រឿងព្រេងដែលល្បីល្បាញបំផុតក្នុងចំណោមរឿងព្រេងពាក់ព័ន្ធនឹង Great Wall of China គឺរឿង “Men Jiangnu’s Bitter Weeping” ដែលក្នុងរឿងនេះប្តីរបស់នាងបានស្លាប់ក្នុងការសាងសង់ជញ្ជាំងនេះ។ ទឹកភ្នែករបស់នាងបង្កប់នូវភាពជូចត់ខ្លាំងរហូតធ្វើឱ្យជញ្ជាំងដួល បង្ហាញឱ្យឃើញនូវឆ្អឹងរបស់ប្តីនាង។

ប្រភព៖ Chinatravellers