បើទោះបីជាមានការផ្សព្វផ្សាយ និងបកស្រាយយ៉ាងច្បាស់ពីអ្នកវិទ្យាសាស្ត្រយ៉ាងណាក្ដី មនុស្សមួយចំនួននៅតែមិនជឿថាអាកាសធាតុនៅលើផែនដីពិតជាប្រែប្រួលពិតប្រាកដមែន ។

បើងយោងតាមការបកស្រាយរបស់អ្នកជំនាញ អាកាសធាតុផែនដីពិតជាប្រែប្រួលខ្លាំងណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលការប្រែប្រួលអាកាសធាតុនេះវាបណ្ដាលមកពីការសាយភាយឧស្ម័នផ្ទះកញ្ចក់ហួសហេតុរបស់មនុស្សដែលរស់នៅលើផែនដី ដែលរាប់ទាំងការប្រើប្រាស់យានយន្តប្រើប្រាស់ចំណេះឥន្ធនៈ ការប្រើប្រាស់ទូទឹកក ម៉ាស៉ីនត្រជាក់ជាដើម ។

បើសិនជាអ្នកមិនទាន់ជឿថាអាកាសធាតុពិតជាប្រែប្រួលមែន រូបភាពដែលថតដោយផ្កាយរណបខាងក្រោមនេះនឹងបង្ហាញអ្នកឲ្យកាន់តែច្បាស់ ពីលទ្ធផលដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ដូចជា ការរលាយទឹកកកនៅតំបន់ដែលធ្លាប់តែត្រជាក់ខ្លាំងពេញមួយឆ្នាំ ឬ ការប្រែប្រួលពណ៌នៃទឹកបឹង ជាដើម ។

១ ទឹកកករលាយនៅ Greenland

២ ការប្រែប្រួលពណ៌នៃទឹកបឹង Urmia របស់អ៉ឺរ៉ង

៣ លទ្ធផលនៃភ្លើងឆេះព្រៃនៅកាណាដា

៤  ការរលប់បាត់បឹង Poopó នៅបូលីវី

៥ ការបាត់ខ្លួននៃផ្ទាំងទឹកកកនៅ Greenland

៦ គ្រោះរាំងស្ងួតដ៏អាក្រក់បំផុតនៅអាងស្តុកទឹកធំបំផុតរបស់សហរដ្ឋអាមេរិក

៧ ការរលាយផ្ទាំងទឹកកកនៅក្នុងប្រទេសប៉េរូ

៨ ការធ្លាក់ចុះកម្រិតទឹកនៅក្នុងបឹង Powell យ៉ាងគំហុក

៩ ការកើនឡើងនៃទំហំនៃបឹងនៅហៃទីនិងសាធារណរដ្ឋដូមីនីក

១០ ការបាត់ខ្លួននៃផ្ទាំងទឹកកកនៅអាឡាស្កា

១១ ការថយចុះទំហំផ្ទាំងទឹកកកនៅអង់តាក់ទិក

ប្រភព ៖ Brightside.me

Loading...
SHARE