បើនិយាយពីមេដឹកនាំឃោឃៅបំផុតក្នុងប្រវត្តសាស្ត្រប្រិយមិត្តដែលធ្លាប់តាមនដានអត្ថបទរបស់ ចង់ដឹង ប្រហែលជាធ្លាប់បានដឹងខ្លះរួចមកហើយ ហើយសម្រាប់អ្នកមិនធ្លាប់បានដឹង សូមចុចត្រង់នេះដើម្បីអានអត្ថបទ មេដឹក​នាំ​ដ៏​ឃោឃៅ​​​​បំផុត​ទាំង 24 ​ក្នុងប្រវត្តិសាស្ត្រ​ពិភពលោក  

នៅពេលនេះខ្ញ៉ំសូមលើកប្រធានបទថ្មីមួយទៀតទាក់ទងនឹងមេដឹកនាំឃោឃៅក្នុងប្រវត្តិសាស្ត្រពិភពលោកយកមកបង្ហាញប្រិយមិត្ត ដែលប្រធានបទនេះយើងនិយាយអំពី អាហារសំណព្វចិត្តរបស់មេដឹកនាំឃោឃៅទាំង ៨ រូបក្នុងប្រវត្តិសាស្ត្រពិភពលោក ។

ចង់ដឹងទេថា អ្វីជាអាហារសំណព្វចិត្តរបស់ពួកគាត់ តោះទស្សនាទាំងអស់គ្នា ៖

១  អតីតមេដឹកនាំកំពូលរបស់កូរ៉េខាងជើងលោក Kim Jong Il 

អាហារដែលលោក Kim Jong Il ចូលចិត្តគឺជាស៊ុបព្រុយត្រីឆ្លាម និងស៊ុបសាច់ឆ្កែ ដែលគាត់ជឿជាក់ថាវាផ្តល់ឱ្យគាត់នូវភាពស៊ាំនិងភាពអង់អាច ហើយគាត់ក៏ត្រូវបានគេនិយាយថាជាអតិថិជនធំបំផុតរបស់ Hennessy ផងដែរ។

គាត់មានក្រុមស្ត្រីមួយក្រុម ដែលមានតួនាទីត្រួតពិនិត្យគ្រាប់អង្ករទាំងអស់ឲ្យមានទំហំដូចគ្នា រូបរាងដូចគ្នា និងពណ៌ដូចគ្នា មុនយកទៅដាំបាយសម្រាប់គាត់ ។

ap
Shark fin soup.Wikimedia Commons

២  មេដឹកនាំគណបក្ស Nazi លោក Adolf Hitler

Hitler គឺជាមេដឹកនាំម្នាក់ដែលបរិភោគអាហារបួស (អាហារគ្មានសាច់) ហើយការបរិភោគបួសនេះត្រូវបានគេសន្និដ្ឋានថាជាហេតុផលមនោគមវិជ្ជា ។ ប៉ុន្តែវាក៏ប្រហែលពីគាត់ចង់បរិភោគអាហារគ្មានសាច់ ដើម្បីបន្ថយការរលាក និងជំងឺរ៉ាំរ៉ៃរបស់គាត់។ នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី 2 Hitler បរិភោគតែដំឡូងបារាំងនិងទំពាំងបាយជូរតែប៉ុណ្ណោះ។

ហ៊ីត្លែរមានក្រុមការងាសាកអាហារចំនួន 15 នាក់ ប្រសិនបើគ្មាននរណាម្នាក់ក្នុងចំណោមពួកគេបានស្លាប់បន្ទាប់ពី 45 នាទីទេ ទើបគាត់បរិភោគអាហារទាំងនោះ។

Bundesarchiv
Bundesarchiv

៣  អតីតមេដឹកនាំនៃសហភាពសូវៀត លោក Joseph Stalin

លោក Stalin ចូលចិត្តម្ហូបបែបប្រពៃណីហ្សកហ្ស៊ី ដែលជាប្រភេទអាហារដែលមានគ្រាប់ផ្លែវ៉ាល់ណាត់ ខ្ទឹមស ផ្លែ plums ផ្លែទទឹម និងស្រាជាដើម។ មានដឹងទេថា មួយក្នុងចំណោមមេចុងភៅផ្ទាល់ខ្លួនរបស់ស្តាលីន គឺជីតាលោក Vladimir Putin ដែលមានឈ្មោះថា Spiridon Putin

US Government photo
Wikimedia Commons

៤  មេដឹកនាំបក្ស National Fascist និង ជាអតីតនាយករដ្ឋមន្ត្រីនៅអ៉ីតាលី លោក Benito Mussolini 

លោក Mussolini ចូលចិត្តតែអាហារសាមញ្ញប៉ុណ្ណោះ ហើយអាហារដែលគាត់ចូលចិត្តគឺខ្ទឹមសលាយជាមួយប្រេង និងទឹកក្រូចឆ្មាស្រស់។ គាត់គិតថាម្ហូបបារាំងជាអហារ “គ្មានតំលៃ” ។ Mussolini ចូលចិត្តទទួលទានអាហារនៅផ្ទះជាមួយនឹងក្រុមគ្រួសាររបស់គាត់ ហើយអ្នកគ្រប់គ្នាត្រូវតែអង្គុយមុនពេលគាត់មកដល់។

Wikimedia
Getty Images

៥  អតីតប្រធានាធិបតីអ៊ូហ្គង់ដា លោក Idi Amin 

Idi Amin គឺជាមនុស្សដែលចូលចិត្តពិសា ពពែដុត និងដំឡូងមី ណាស់។ ហើយគាត់ត្រូវបានគេរាយការណ៍ថាចូលចិត្តញ៉ាំក្រូចផងដែរ ដោយគាត់បានពិសាក្រូចចំនួន 40 ផ្លែក្នុងមួយថ្ងៃដោយជឿថាវាគឺជា “ថ្នាំជំនួយផ្លូវភេទធម្មជាតិ” ។ ក្រោយមកនៅពេលដែលគាត់រស់នៅនិរទេសនៅអារ៉ាប៊ីសាអ៊ូឌីតគាត់ត្រូវបានគេរាយការណ៍ថាចូលចិត្តពិសា ភីហ្សា និង មាន់បំពង KFC (Kentucky Fried Chicken) ។

Ugandan dictator Idi Amin eating a piece of roast chicken.Getty Images
Muslim pilgrims line up at a KFC restaurant outside the Grand Mosque in Mecca.REUTERS/Ali Jarekji

៦  មេដឹកនាំនៅក្នុងរបប ខ្មែរក្រហម លោក ប៉ុល ពត

ប៉ុលពត ចូលចិត្តពិសា សាច់ក្កាន់ ជ្រូកព្រៃ,ពស់, ផ្លែឈើ​ស្រស់, ស្រា​គោ​ញ៉ា​ក់, និង ស្រាថ្នាំ។ គាត់ក៏ត្រូវបានគេរាយការណ៍ថាចូលចិត្ត សម្លសាច់ពស់វែក ផងដែរ ។ បើយើងគិតមើលទៅ គាត់ចូលចិត្តសុទ្ធតែអាហារល្អៗ ប៉ុន្តែគាត់បែរជាឲ្យប្រជាជនរបស់ខ្លួនបរិភោគត្រឹមតែបបរ ។

Screen grab
Raw cobra snake meatREUTERS

៧  អតីតប្រធានាធិបតីរ៉ូម៉ានី លោក Nicolae Ceaușescu

Ceaușescu ជាអ្នកចូលចិត្តអាហារបួស ហើយគាត់បរិភោគតែអាហារណាដែលបានពិនិត្យយ៉ាងហ្មតចត់តែប៉ុណ្ណោះ នៅពេលដែលគាត់មើលឃើញថាអាហារនោះមិនបានពិនិត្យឲ្យបានល្អ ឬ មិនចូលចិត្ត គាត់នឹងចាក់អាហារនោះចោលទៅលើដីភ្លាម ហើយទាត់វាទៅឲ្យឆ្ងាយទៀត សូម្បីតែក្នុងកម្មវិធីធំៗក៏ដោយ ។

Wikimedia
Wikimedia

៨  អតីតប្រធានាធិបតីនៃប្រទេសហ្គីណេអេក្វាទ័រ លោក Francisco Macías Nguema

គាត់ចូលចិត្ត Bhang ជាតែ ដែលផ្សំឡើងពី ស្លឹកកញ្ឆា , iboga ដាក់នៅក្នុងសំបកឈើដែលមានលក្ខណៈច្នៃប្រឌិត។មានពាក្យចចាមអារ៉ាមថា Nguema គឺជាមនុស្សម្នាក់ដែលបានប្រមូលលលាដ៍ក្បាលនៅក្នុងទូរក្លាសសេរបស់គាត់។

Wikimedia
Wikimedia

ប្រភព ៖ businessinsider
ប្រែសម្រួលដោយ ៖ បញ្ញា (ចង់ដឹង)

Loading...
SHARE