កាលពីពេលថ្មីៗនេះគេសង្កេតឃើញថានៅលើបណ្ដាញសង្គម Facebook មានការចែករំលែកនូវរូបថតពីរសន្លឹក ដែលបង្ហាញពីទិដ្ឋភាពរថយន្ត Lexus RX300 មួយគ្រឿងបះគូទឡើងទៅលើ នៅលើសាឡាងចម្លងមួយកន្លែង (ប្រភពបញ្ជាក់ថាវាជា កំពង់ចម្លងផ្លូវត្រីទៅក្ដាបន្ទះ) ។

ដោយសារតែបែបនេះហើយទើបធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ជាច្រើនមានចម្ងល់ថា តើរថយន្តនោះបះគូទឡើងទៅលើបែបនេះបានដោយរបៀបណា តើវាបណ្ដាលមកពីឡានស្ទូច ស្ទូចខុសបច្ចេកទេស ឬ ក៏អ្វី ?

ទន្ទឹមនឹងនោះអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ដែលមានឈ្មោះថា Vuthy Davinna ដែលជាអ្នកដែលបានឃើញទិដ្ឋភាពនោះផ្ទាល់ភ្នែកបានរៀបរាប់ថា “ខ្ញុំឃើញផ្ទាល់ភ្នែក អ្នកបើកឡានហ្នឹងកាលមុនពេលមកដល់កំពង់ដគឺគាត់អោយគេបើកអោយតែថ្ងៃហ្នឹងគាត់ចង់សាកបើកខ្លួនឯង ហើយពេលគាត់ដាក់លេខថយក្រោយគឺគាត់ច្រលំជាន់ហ្គែទើបធ្វើអោយឡានរត់ឡើងតាមខ្សែកាបទៅ” ។

 

ប្រភព ៖ FB/ ថតដោយបងប្រុស( Thorn Meng Heng KH)

Loading...
SHARE