តើអ្នកជាមនុស្សចូលចិត្តទទួលបទពិសោធន៍ញុំាឬភ្លក់អាហារផ្សេងៗនៅក្នុងប្រទេសផ្សេងៗលើពិភពលោកមែនទេ? ប្រសិនបើមែន អ្នកអាចស្វែងរកការញុំាអាហារនៅតាមភោជនីយដ្ឋានតម្លៃថ្លៃទាំងនេះដែលធ្វើការបម្រើអតិថិជននូវបដិសណ្ឋារកិច្ច និងអាហារពិសេសៗរបស់ខ្លួន ។

ម្យ៉ាងទៀត​ សម្រាប់សម័យកាលបច្ចុប្បន្ន ភោជនីយដ្ឋានជាកន្លែងសម្រាប់អ្នកជំនួញ តារា យុវវ័យ និងមនុស្សគ្រប់ជំនាន់ចំណាយពេលវេលារបស់ពួកគេប្រកបដោយភាពប្រណិត ជាពិសេសពួកអ្នកមានដែលប្រើភោជនីយដ្ឋានថ្លៃៗដើម្បីជួបជុំ ឬជប់លៀង ដើម្បីបង្ហាញភាពមានបានរបស់ពួកគេ។

ជាទូទៅ ភោជនីយដ្ឋានត្រូវបានអតិថិជនវាយតម្លៃដោយផ្អែកលើគុណភាពអាហារ សេវាកម្ម តម្លៃ និងបរិយាកាសហាង ហើយភោជនីយដ្ឋានប្រណិតតម្លៃថ្លៃតែងតែមានចំណុចទាំងនេះល្អ តួយ៉ាងដូចជាភោជនីយដ្ឋានខាងក្រោម។

10. ភោជនីយដ្ឋាន Misoguigawa ទីក្រុង Kyoto ប្រទេសជប៉ុន

ភោជនីយដ្ឋាននេះបម្រើអាហារតាមពីរបែបគឺបែបKaiseki ជប៉ុន និងបែបបារំាង។ អតិថិជនម្នាក់ត្រូវចំណាយយ៉ាងតិច១៧០ដុល្លារសម្រាប់អាហារមួយពេល។

9. ភោជនីយដ្ឋាន Gordon Ramsay ទីក្រុងឡុងដ៏

ភោជនីយដ្ឋាននេះបម្រើនូវ Menuមុខម្ហូបពិសេសៗជាច្រើន Menu Prestige, Lunch menu និងSeasonal Inspiration menu ជាដើម ហើយអាហារមួយពេលសម្រាប់មនុស្សម្នាក់គឺតម្លៃប្រហែល១៨០ដុល្លារ។

8. ភោជនីយដ្ឋានក្រោមសមុទ្រ Ithaa នៅម៉ាល់ឌីវ

ពិសារអាហារក្នុងភោជនីយដ្ឋាននេះ អ្នកអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតក្រោមមហាសមុទ្រឥណ្ឌាក្នុងតំបន់ម៉ាល់ឌីវ។ អតិថិជនម្នាក់ត្រូវចំណាយ ៣៣០ដុល្លារសម្រាប់ប្រភេទអាហារអឺរ៉ុបទំនើប។

7. ភោជនីយដ្ឋាន Crissier ប្រទេសស្វីស

ភោជនីយដ្ឋាននេះជាជម្រើសល្អមួយដើម្បីភ្លក់រសជាតិអាហារឆ្ងាញ់ៗរបស់ប្រទេសស្វីស ជាមួយនិងបដិសណ្ឋារកិច្ចដ៏ពិសេស។ អតិថិជនម្នាក់ត្រូវចំណាយ៤១៥ដុល្លារសម្រាប់អាហារមួយពេល។

6. ភោជនីយដ្ឋាន Maison Pic នៅទីក្រុង Valence ប្រទេសបារំាង

ភោជនីយដ្ឋាននេះមាន Menu មុខម្ហូបពិសេសៗជាច្រើន ជាពិសេស Collection Pic Menu ដែលមានតម្លៃថ្លៃរបស់ហាង។ អតិថិជនត្រូវចំណាយ ៤៤៥ដុល្លារសម្រាប់អាហារនៅទីនេះ។

5. ភោជនីយដ្ឋាន Masa ទីក្រុងញូវយ៉ក

នេះជាភោជនីយដ្ឋានប្រណិតដ៏ល្បីមួយនៅទីក្រុងញូវយ៉ក ដែលក្នុងនោះមានការ៉េមពិសេសតម្លៃ៤៦ដុល្លារ និង Maki rolls តម្លៃ ២៤៥ដុល្លារ។ អាហារនៅទីនេះមានតម្លៃចាប់ពី​ ៤៥០ដុល្លារ ហើយបើអ្នកលុបចោលការកក់ទុក នោះត្រូវពិន័យ២០០ដុល្លារ។

4. ភោជនីយដ្ឋាន Le Meurice នៅទីក្រុងប៉ារីស ប្រទេសបារំាង

បរិយាកាសស្អាតល្អ និងអាហាររសជាតិឆ្ងាញ់មាននៅភោជនីយដ្ឋាននេះ ដែលក្នុងនោះតម្លៃជាមធ្យមសម្រាប់អាហារមួយពេលសម្រាប់មនុស្សម្នាក់គឺជិត៥០៩ដុល្លារ។

3. ភោជនីយដ្ឋាន Plaza Athenee នៅទីក្រុងប៉ារីស

វាជាភោជនីយដ្ឋានដ៏ថ្លៃមួយ ដែលអតិថិជនត្រូវចំណាយ៥៥០ដុល្លារក្នុងម្នាក់។

2. ភោជនីយដ្ឋាន Kitcho នៅ Kyoto ប្រទេសជប៉ុន

ភោជនីយដ្ឋានរក្សាបានទាំងស្រុងនូវវប្បធម៌ជប៉ុនផ្នែកម្ហូបអាហារទាក់ទងនឹងសុខភាព និងអនាម័យ ហើយក៏មានតម្លៃខ្ពស់ផងដែរគឺ ៦០០ដុល្លារក្នុងម្នាក់។

  1. ភោជនីយដ្ឋាន Sublimotion នៅ Ibiza ប្រទេសអេស្ប៉ាញ

វាជាភោជនីយដ្ឋានតម្លៃថ្លៃ និងប្រណិតមួយដែលអតិថិជនត្រូវចំណាយ ២,០៧៨ដុល្លារក្នុងម្នាក់។ ក្រៅពីអាហារចំអិនដោយចុងភៅល្បីឈ្មោះ អតិថិជនក៏នឹងទទួលបាននូវបដិសណ្ឋារកិច្ចលំដាប់ខ្ពស់ក្នុងភោជនីយដ្ឋាននេះផងដែរ។

ប្រភព៖ The Daily Records

Loading...
SHARE