មនុស្សម្នាក់ៗសុទ្ធតែមានលក្ខណៈសម្បត្តិ និងការយល់ឃើញខុសៗពីគ្នា បើទោះបីជាគូស្នេហ៍ ឬ ប្ដីប្រពន្ធក៏ដោយ ។ ហើយដោយសារតែមូលហេតុនេះហើយ គូស្នេហ៍ ឬ ប្ដីប្រពន្ធភាគច្រើនតែងតែមានទំនាស់ពាក្យសម្ដី ដែលវាបង្ករជាទំនាស់ខ្លាំង និងបាត់ទៅវិញវាអាស្រ័យទៅលើការអធ្យាស្រ័យគ្នា និង ការកាត់បន្ថយចរឹតរឹងរួស រៀងខ្លួនរបស់គូស្នេហ៍មានដល់កម្រិតណា ។

ម្យ៉ាងវិញទៀតមនុស្សម្នាក់ត្រូវព្យាយាមកែប្រែឬកាត់បន្ថយ់ទម្លាប់ ឬ ទង្វើ មិនល្អមួយចំនួនដើម្បីធ្វើឲ្យមូលហេតុដែលបណ្ដាលឲ្យមានទំនាស់កាន់តែមានតិច ។ ហើយ ទម្លាប់ ៨ យ៉ាងនេះគឺមូលហេតុដែលគូស្នេហ៍ជាច្រើនមានទំនាស់ រហូតដល់លែងលះគ្នា ដូចនេះបើមិនចង់បំផ្លាញសុភមង្គលគ្រួសាររបស់អ្នកទេ គួរតែកែប្រែភ្លាមៗទៅ ។

១  ទម្លាប់ក្នុងការសម្រេចចិត្តជំនួស

ការសម្រេចចិត្តជំនួសមិនមែនជាសុទ្ធតែល្អគ្រប់ពេលនោះទេ ដោយសារតែមនុស្សម្នាក់ៗមានចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ហេតុដូចនេះហើយពេលខ្លះពួកគេអាចនឹងសម្រេចចិត្តខុសពីអ្នក អ្វីដែលអ្នកគិតថាល្អ ប៉ុន្តែសម្រាប់គេគិតថាមិនល្អ ហើយអ្វីដែលគេគិតថាអាក្រក់ក៏មិនប្រាកដថាគេគិតដូចជាអ្នកដែរ ។ ដូចនេះពេលខ្លះគួរតែទុកឲ្យដៃគូរបស់អ្នកជាអ្នកសម្រេចចិត្តជ្រើសរើសដោយខ្លួនឯង ។ នៅពេលដែលអ្នកព្យាយាមសម្រេចចិត្តគ្រប់បែបយ៉ាងជំនួសគេខ្លាំងពេក វាកាន់តែធ្វើឲ្យគេមានអារម្មណ៍ថាអ្នកកំពុងតែគ្រប់គ្រងគេ ប្រៀបដូចជាថៅកែកំពុងតែបញ្ជារកូនចៅអីញ្ចឹង ។

២ បំណងចង់គ្រប់គ្រងអ្វីគ្រប់យ៉ាង

ការរៀបចំគម្រោងគឺជារឿងល្អមួយ ហើយយើងនឹងរីករាយនៅពេលដែលគ្រប់យ៉ាងដំណើរការរលូនទៅតាមគម្រោង ប៉ុន្តែសម្រាប់គម្រោងដែលមានលក្ខណៈជាប្ដីប្រពន្ធ គឺត្រូវឆ្លងកាត់ការពិភាក្សាជាមុនសិន មិនមែនបង្ខំឲ្យដៃគូរបស់យើងត្រូវតែដើរទៅតាមគម្រោងរបស់យើងនោះទេ បើសិនជាអ្នកមានទម្លាប់បែបនេះមែន វាមានន័យថាអ្នកកំពុងតែធ្វើឲ្យដៃគូរបស់អ្នកមានអារម្មណ៍ថាអ្នកចង់គ្រប់គ្រងអ្វីគ្រប់យ៉ាង ដោយមិនបានផ្តល់សិទ្ធដល់គេ ។

៣ កង្វះការយោគយល់

ការគោរព និងយោគយល់គ្នាទៅវិញទៅមកគឺជាគ្រឹះដ៏រឹងម៉ាំនៃគ្រួសារដ៏មានសុភមង្គល់មួយ ។ បើសិនជាអ្នកទាំង ២ មានអារម្មណ៍ផាសុកភាពជាមួយនឹងដៃគូរបស់ខ្លួន ប្រាកដណាថាអ្នកជីវិតរបស់អ្នកទាំង ២ នឹងត្របាញ់ចូលគ្នាតែមួយ ។ ហើយនៅពេលអ្នកស្នើរស៉ំឲ្យដៃគូរបស់អ្នកធ្វើអ្វីមួយ គេនឹងយល់ព្រមភ្លាម នោះក៏ដោយសារតែមូលហេតុតែមួយគត់គឺដើម្បីរក្សាទំនាក់ទំនងមួយនេះឲ្យល្អប្រើសើរ ។

ផ្ទុយទៅវិញបើទំនាក់ទនងរបស់អ្នកមានបញ្ហា ការស្នើរស៉ំពីដៃគូនឹងត្រូវបានទាល់ចោល ឬ រកលេសផ្សេងៗដើម្បីមិនធ្វើតាមការស្នើរស៉ំនោះ ។

៤ ការពឹងផ្អែកផ្នែកហិរញ្ញវត្ថុ

ការពឹងផ្អែកផ្នែកហិរញ្ញវត្ថុគឺជារឿងសាមញ្ញទៅហើយ មិនថាបុរសជាប្ដី ឬ​ស្ត្រីជាប្រពន្ធនោះទេ ប៉ុន្តែភាគច្រើនគឺជាស្ត្រីជាប្រពន្ធ ។ បើទោះបីជាវាជារឿងសាមញ្ញក៏ពិតមែនប៉ុន្តែវាក៏អាចក្លាយជាបញ្ហាបានផងដែរ ។

នៅពេលដៃគូម្ខាងមានចិត្តទូលាយ និងមានសមត្ថភាពគ្រប់គ្រាន់បញ្ហាអាចនឹងកើតមានតិចតួច ប៉ុន្តែនៅពេលដៃគូជាមនុស្សចិត្តចង្អៀត និង មានសមត្ថភាពមិនគ្រប់គ្រាន់ ថ្ងៃណាមួយគេអាចនឹងមានអារម្មណ៍មិនល្អ និងគិតថាអ្នកកំពុងតែកេញចំណេញលើកម្លាំងញើសឈាមគេ ហើយគិតថាអ្នកមិនបានផ្តល់ផលប្រយោជន៍អ្វីទាំងអស់ដល់គេនិងគ្រួសារ ដោយមិនបានពិចារណាលើបញ្ហាអ្វីទាំងអស់ នោះហើយជាមូលហេតុនៃបញ្ហា។

ហេតុដូចនេះហើយបានជាមនុស្សភាគច្រើនសម្រេចចិត្តរៀបការជាមួយនឹងដៃគូដែលមានសមត្ថភាព ការអប់រំ និង កម្រិតប្រហាក់ប្រហែល ដែលអាចផ្ដល់ផលប្រយោជន៍ទៅឲ្យគ្នាទៅវិញទៅមកបាន ។

៥ ទម្លាប់នៃការបង្រៀន និងរិះគន់

ការិះគន់ ហើយបង្រៀនតាមរបៀបដែលចាប់កំហុស គឺជាអ្វីដែលមនុស្សធុញទ្រាន់បំផុត ហើយក៏មិនសប្បាយចិត្តនឹងវាដែរ ។ ហើយមនុស្សភាគច្រើនបានទទួលនូវការិះគន់រាប់មិនអស់នៅកន្លែងធ្វើការ សង្គម ជាដើម ហេតុដូចនេះគេគិតថាមានតែផ្ទះប៉ុណ្ណោះដែលល្អបំផុតសម្រាប់បន្ធូរអារម្មណ៍ពីការរិះគន់ ។ ប៉ុន្តែស្រាប់តែទៅដលើផ្ទះ ដៃគូរបស់គេស្រាប់តែបន្តរិះគន់គេលើបញ្ហាអ្វីមួយ កំហឹងអាចនឹងកើតមានឡើង ដូចជាភ្លើងដែលកំពុងឆេះត្រូវបានគេយកសាំងទៅចាក់ពីលើអីញ្ចឹង ឬមួយការអន់ចិត្តនឹងកាន់តែរីកធំឡើងដែលធ្វើឲ្យគេមានអារម្មណ៍ថាអ្នកមិនផ្តល់តម្លៃឲ្យគេទាល់តែសោះ ។

ដូចនេះដើម្បីក៉ំឲ្យមានបញ្ហាសូមលើកលែងឲ្យដៃគូរបស់អ្នកទៅ បើសិនជាមានបញ្ហាអ្វីមួយសូមក៉ំប្រើប្រាស់ការរិះគន់ និងបង្រៀនគេឲ្យធ្វើបែបនេះ បែបនោះ តាមគំនិតរបស់អ្នកឲ្យសោះ អ្នកគួរតែប្រើប្រាស់ការពិភាក្សា និង ការផ្តល់យោបល់ ជំនួសវិញ នេះទើបជាអ្វីដែលដៃគូរបស់អ្នកត្រូវការពិតប្រាកដ។

៦ ទម្លាប់ក្នុងការចង់កំហឹង

នរណាៗក៏ចេះខឹងដែរ ប៉ុន្តែការយកកំហឹងពេលមួយ យកទៅប្រើលើពេលមួយផ្សេងទៀតវាជាទម្លាប់មិនល្អនោះទេ ។ ទម្លាប់បែបនេះជាទូទៅគេហៅថាសន្សំរឿង ឧទាហរណ៍ថាកាលពីម្សិលមិញអ្នកបានឈ្លោះប្រកែកគ្នា ឬ ខឹងសម្បារជាមួយនឹងដៃគូរឿង ដាំបាយឆៅ ស្រាប់តែថ្ងៃនេះអ្នកលើកវាមកនិយាយដដែលដើម្បីបញ្ចេញកំហឹង ។

៧ ទម្លាប់តាមដានដៃគូហួសហេតុ

ការទុកចិត្តគ្នាទៅវិញទៅមកគឺជាកត្តាដែលធ្វើឲ្យទំនាក់ទំនងរបស់អ្នកកាន់តែមានភាពយូរអង្វែង ។ ហើយការតាមដានដៃគូ មិនមែនជាទម្លាប់ដែលអ្នកគួរតែប្រព្រឹត្តិនោះទេ ពីព្រោះវាការបង្ហាញថាអ្នកកំពុងតែមិនទុកចិត្តលើដៃគូររបស់អ្នក ហើយវានឹងធ្វើឲ្យដៃគូរបស់អ្នកមានអារម្មណ៍មិនល្អចំពោះអ្នកនោះ ។

បើសិនជាអ្នកមានការសង្ស័យលើដៃគូររបស់អ្នក អ្នកគួរតែសាកសួរគាត់ជាមុនសិន បើសិនជាគាត់ព្យាយាមលាក់បាំង និងកុហកអ្នក ការតាមដានជារឿងបន្ទាប់ ។

៨ គ្មានការអត់ធ្មត់

ពេលខ្លះវាមិនអាចទៅរួចនោះទេដែលយើងចង់បានអ្វីមួយភ្លាមតាមតែចិត្តយើងនោះទេ ដូចនេះការអត់ធ្មត់គឺជារឿងដែលយើងត្រូវធ្វើក្នុងរងចាំមួយរយៈសិនដើម្បីទទួលបាននូវអ្វីដែលយើងចង់បាន ។ គូស្វាមីភរិយាវ័យក្មេងជាច្រើនតែងតែត្អូញត្អែរនៅពេលដែលពួកគេមិនបានទទួលលទ្ធផលដែលពួកគេចង់បានភ្លាម ។ ហើយការបង្កើនល្បឿនដើម្បីទទួលបានលទ្ធផលនឹងផ្តល់ផលអាក្រក់ ច្រើនជាងផលល្អចំពោះទំនាក់ទំនង ។ ដូចនេះការអត់ធ្មត់គឺជាវិធីសាស្ត្រមួយដ៏ល្អបំផុតក្នុងការរក្សាទំនាក់ទំនងរបស់អ្នកឲ្យមានភាពរឹងម៉ាំ និង យូរអង្វែង ៕

ប្រភព ៖ Brightside.me

Loading...
SHARE