បើទោះបីជាមានឈ្មោះថាកូរ៉េដូចគ្នាក៏ពិតមែន ប៉ុន្តែកូរ៉េខាងជើង និងកូរ៉េខាងត្បូង គឺមានភាពខុសប្លែកៗពីគ្នាស្ទើរតែទាំងស្រុង តាំងពីរបបដឹកនាំ បច្ចេកវិទ្យា ការកម្សាន្ត នោះប្រហែលមកពីពាក្យថាខាងជើង និងខាងត្បូងនេះហើយ ព្រោះទិសទាំងពីរនេះគឺវាផ្ទុយពីគ្នា ។ ប៉ុន្តែបើយើងក្រឡេកមើលឲ្យច្បាស់កូរ៉េខាងជើងគឺមិនមែនខុសគ្នាតែជាមួយកូរ៉េខាងត្បូងនោះទេ ប៉ុន្តែវាជាប្រទេសមួយដែលមានលក្ខណៈខុសប្លែកៗពីប្រទេសដទៃទៀតនៅជ៉ំវិញពិភពលោកនៅចំណុចជាច្រើន។

ហើយ ១១១ យ៉ាងខាងក្រោមនេះនឹងធ្វើឲ្យអ្នកលាត់មាត់ថា “កូរ៉េខាងជើងគឺពិតជាប្រទេសដែលខុសគេខុសឯងមែន” ៖

១ ចង់រៀនមែនទេ ត្រូវចំណាយលុយដើម្បីសំភារៈសម្រាប់ដាក់បន្ទប់សិក្សា

នៅប្រទេសកូរ៉េខាងជើង សិស្សនិងឪពុកម្តាយរបស់ពួកគេបានចំណាយប្រាក់សម្រាប់ទិញសម្ភារៈដូចជាកៅអី តុអង្គុយរៀន ក្ដាខៀន និងតុគ្រូជាដើម ។ ម្យ៉ាងវិញទៀតសិស្សត្រូវបានគេបង្ខំឱ្យធ្វើការដើម្បីផលិតទំនិញសម្រាប់រដ្ឋាភិបាលផងដែរ!

២ មិនចង់ឲ្យប្រើរបស់គេ កូរ៉េខាងជើងបង្កើតរឿង Godzilla ដោយខ្លួនឯង

លោក Kim Jong-il គឺជាមេដឹកនាំម្នាក់ដែលចូលចិត្តទស្សនាខ្សែភាពយន្ត Godzilla (១៩៥៤) ខ្លាំងណាស់ ប៉ុន្តែដោយសារតែរឿងនេះគឺជារឿងរបស់ជប៉ុន គាត់ក៏បញ្ជារឲ្យគេបង្កើតខ្សែភាពយន្តនេះជា Version សម្រាប់កូរ៉េខាងជើង ដែលវាជាការរួមបញ្ចូលនូវរឿងទេវកថារបស់កូរ៉េខាងជើងជាមួយនឹងការស្រមើរស្រមៃពីសត្វចម្លែក ។

៣ ចូលចិត្តញ៉ាំនំសូកូឡាមែនទេ ទៅកូរ៉េខាងជើងអ្នកនឹងខកខ្លួន

កាលពីឆ្នាំ ២០១៤ រដ្ឋភិបាលរបស់កូរ៉េខាងជើងសម្រេចហាមឃាត់ការលក់នំ Choco Pies នៅលើទឹកដីរបស់ខ្លួន ។ មូលហេតុដែលរដ្ឋាភិបាលសម្រេចធ្វើបែបនេះក៏ដោយសារតែវាគឺជាបញ្ជាររបស់លោក Kim Jong Un ដែលបុគ្គលម្នាក់ដែលស្អប់បង្អែមប្រភេទនេះ ម្យ៉ាងវិញទៀតនំ Choco Pies គឺជានំដែលត្រូវបានឈ្មួញធ្វើការជួយដូរក្នុងទីផ្សារងងឹត ដោយមានរោងចក្រមួយនៅ Kaesong ជាអ្នកបិតបាំង ។ ហើយនៅក្នុងរោងចក្រនេះមានប្រជាជនកូរ៉េជាង ៥២០០០ នាក់ធ្វើការ ដោយរោងចក្របានផ្តល់ជាចំ Choco Pies ជំនួសឲ្យប្រាក់សម្រាប់ថ្លៃធ្វើការថែមម៉ោង ដែលកម្មករទាំងអស់អាចយកនំនោះទៅចែករំលែកជាមួយគ្រូសារ ឬ អាចយកវាទៅលក់ក៏បាន ដែលតម្លៃរបស់វាអាចរហូតដល់ទៅ ១០ ដុល្លារ ។

៤ លោក Kim Jong-un បានបង្កើតក្រុមចម្រៀងស្រី

ក្រុមចម្រៀង Moranbong

មេដឹកនាំកូរ៉េខាងជើងបានបង្កើតក្រុមតន្រ្តីចម្រៀងស្រីមួយក្រុមដែលមានឈ្មោះថា Moranbong នៅក្នុងឆ្នាំ 2012 ។ គោលបំណងរបស់ក្រុមតន្រ្តីនេះគឺដើម្បីធ្វើឱ្យកូរ៉េខាងជើងកាន់តែមើលទាន់សម័យនៅក្នុងក្រសែភ្នែកនៃប្រទេសដទៃទៀត។ គួរបញ្ជាក់ឲ្យដឹងផងដែរថា Moranbong ត្រូវបានបង្កើតឡើងភ្លាមៗបន្ទាប់ពីភាពជោគជ័យរបស់ PSY ជាមួយបទចម្រៀងដ៏ល្បីល្បាញរបស់គាត់ “Gangnam Style” ។

៥ រដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើងមើលទៅល្អ តែមានតែនៅលើក្រដាសប៉ុណ្ណោះ

បើសិនជាអ្នកបានអានរដ្ឋធម្មនុញ្ញរបស់ពួកគេអ្នកប្រហែលជាលាន់មាត់ថា “យី! ប្រទេសអីក៏ល្អយ៉ាងនេះ” ពីព្រោះពួកគេបានចែងយ៉ាងច្បាស់អំពីសិទ្ធិសេរីភាពលើការបញ្ចេញមតិ និង លទ្ធិប្រជាធិបតេយ្យជាដើម និងចំណុចល្អៗជាច្រើនទៀត ប៉ុន្តែរដ្ឋធម្មនុញ្ញទាំងនោះវាមានតែនៅលើក្រដាស់តែប៉ុណ្ណោះ ឯកាអនុវត្តន៍ជាក់ស្ដែងគឺគ្មាននោះទេ វាភាគច្រើនស្ថិតនៅលើមាត់នៃមេដឹកនាំ ។

៦ អត្រាអក្ខរកម្ម 100%

បើយោងតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលកូរ៉េខាងជើងបានឲ្យដឹងថា អត្រាអក្ខរកម្ម (អ្នកចេះអក្សរ) របស់កូរ៉េខាងជើងគឺមានរហូតដល់ទៅ ១០០ភាគរយ ដូចទៅនឹង ប្រទេស Andorra និងប្រទេស Greenland ដែរ ខណៈដែលសហរដ្ឋអាមេរិកគឺមានត្រឹមតែ ៨៥ភាគរយ និងកូរ៉េខាងត្បូងមាន ៩៧,៩ ភាគរយ ។ តើអ្នកគិតថាវាពិតជាគួរឲ្យភ្ញាក់ផ្អើលដែរឬទេ ?

៧ ផ្លូវដែលមិនត្រូវការភ្លើងស្ដុប

ជំនួសឲ្យការប្រើប្រាស់ភ្លើងស្ដុប កូរ៉េខាងជើងគឺឲ្យប៉ូលិសជាអ្នកសម្រួលចរាចរណ៍ទាំងស្រុង ដែលនៅត្រង់ផ្លូវបំបែកគេនឹងសាងសង់កន្លែងមួយសម្រាប់ប៉ូលិសធ្វើការបញ្ជារចរាចរណ៍ ។ ប៉ុន្តែមិនបាច់បារម្មណ៍ពីពួកគេថានឹងស្ទះចរាចរណ៍នោះទេ ពីព្រោះតែនៅកូរ៉េខាងជើងមិនសម្បូររថយន្ត ឬ ម៉ូតូដូចស្រុកខ្មែរយើងនោះទេ ។

៨ មានប៉ុស្តិ៍ទូរទស្សន៍តែ ៣ ប៉ុណ្ណោះ

នៅកូរ៉េខាងជើងមានប៉ុស្តិ៍ទូរទស្សន៍តែ  ៣ ប៉ុណ្ណោះហើយស្ទើររៀងរាល់ថ្ងៃគេផ្សាយតែនៅពេលល្ងាចប៉ុណ្ណោះ លើកលែងតែនៅថ្ងៃឈប់សម្រាក់ ទើបមានការផ្សាយពេញម៉ោង ។

៩ យ៉ាងហោចក៏មានជនជាតិអាមេរិកម្នាក់រស់នៅកូរ៉េខាងជើងដែរ

លោក Joseph Dresnok បានទៅប្រទេសកូរ៉េខាងជើងបន្ទាប់ពីសង្គ្រាមនៅឧបទ្វីបកូរ៉េ ។ គាត់បានស្នាក់នៅទីនោះហើយថែមទាំងទទួលបានលិខិតឆ្លងដែនទៀតផង ។ គាត់បាននិយាយថាគាត់ស្រឡាញ់ប្រទេសនេះដោយស្មោះអស់ពីដួងចិត្តរបស់គាត់ហើយគាត់មានអារម្មណ៍ថាទីនោះគឺដូចជាផ្ទះរបស់គាត់អីញ្ចឹង ។

១០ ស្លៀកខោខៅប៊យជារឿងខុសច្បាប់

លោកគីមជុងអ៊ុនបានហាមឃាត់ការស្លៀកខោខូវប៊យនៅក្នុងប្រទេសកូរ៉េខាងជើង ដោយលោកបានហៅសកម្មភាពនេះ “ឥទ្ធិពលរបស់លោកខាងលិច” និង “សម្លៀកបំពាក់លោកខាងលិច” ជាដើម គាត់ក៏ហាមការចោះក្រវិលនៅលើរាងកាយផងដែរ ប៉ុន្តែនៅក្នុងប្រទេសដ៏តឹងរ៉ឹងនេះ កញ្ឆាមិនស្ថិតនៅក្រោមបំរាមឡើយ។

១១ Kim Jong-il ជាមេដឹកនាំដែលចូលចិត្តស្រា គោញ៉ាក

ខណៈដែលចំណូលជាមធ្យមនៅក្នុងប្រទេសមួយនេះមានត្រឹមតែ ៧៨៥ដុល្លារ អតីតមេដឹកនាំកូរ៉េខាងជើងគឺលោក Kim Jong-il បានចំណាយប្រាក់ប្រមាណ ៦១ម៉ឺនដុល្លារក្នុងមួយឆ្នាំទៅលើស្រាគោញ៉ាកដែលគាត់ចូលចិត្ត ដែលការចំណាយនេះគឺរហូតដល់ឆ្នាំ ២០១១ ។

ប្រភព ៖ Brightside.me

Loading...
SHARE