កាលពីពេលថ្មីៗកន្លងទៅនេះអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបាននាំគ្នាចែករំលែករូបថតចំនួន ៤ សន្លឹក ដែលជារបស់គ្រួសារមួយ ជាមួយនឹងអារម្មណ៍អាណិតអាសូរ និងក្ដុកក្ដួល ។ អ្វីដែលចម្លែកនៅក្នុងរូបថតនោះគឺក្នុងចំណោមសមាជិកទាំង ៣ មានតែបុរសជាប្ដីតែម្នាក់គត់ ដែលមានតែពណ៌ខ្មៅស ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា រូបថតទាំង ៤ សន្លឹកនេះគឺជារបស់គ្រួសារលោកស្រី Nicole Bennett ដែលនៅក្នុងរូបថតនោះមានរូបលោកស្រីផ្ទាល់ កូនប្រុស និងស្វាមី ។

លោកស្រីបានរៀបរាប់ថាលោកស្រី និងស្វាមី មានបំណងក្នុងការថតរូបជាលក្ខណៈគ្រួសារដើម្បីទុកជាអនុស្សាវរីយ៍ជាយូរណាស់មកហើយ ប៉ុន្តែបំណងនេះមិនទាន់បានសម្រេចផង ប្ដីលោកស្រីគឺលោក Deonta Bennett ក៏បានបាត់បង់ជីវិតកាលពីខែមករាឆ្នាំ ២០១៦ កន្លងទៅ។

ក្រោយមកដោយសារតែចង់សម្រេចនូវបំណងមួយនោះ លោកស្រីក៏បានជួលអ្នកថតរូបម្នាក់ដែលមានឈ្មោះថា  Sidney Conley ឲ្យជួយថតរូបលក្ខណៈគ្រួសារឲ្យលោកស្រី ប៉ុន្តែនៅពេលថតនោះគឺមានតែពីរនាក់ប៉ុណ្ណោះគឺលោកស្រី និងកូនប្រុសដែលមានឈ្មោះថា Jackson, Mississippi ហើយលោកស្រីក៏បានពឹងឲ្យអ្នកជំនាញរូបនោះជួយកាត់តរូបថតប្ដីរបស់លោកស្រីបញ្ចូលក្នុងរូបថតគ្រួសារមួយនេះ ។

លោកស្រី Nicole Bennett បានបញ្ជាក់បន្ថែមផងដែរថា ក្រោយបានឃើញរូបថតទាំងនោះលោកស្រីហាក់សប្បាយចិត្តដែលបានសម្រេចបំណង ប៉ុន្តែទឹកភ្នែកលោកស្រីក៏បានធ្លាក់ចុះមកផងដែរដោយសារតែរូបថតទាំងនោះ ៕

ប្រភព ៖ Facebook

Loading...
SHARE