តើអ្នកជឿលើរឿងរ៉ាវការឆ្លងកាត់ពេលវេលាដែរឬទេ ដែលមានន័យថាមនុស្សម្នាក់រស់នៅក្នុងអនាគតកាលអាចត្រលប់មកបច្ចុប្បន្នកាល ឬ អតីតកាល ឬក៏មនុស្សក្នុងបច្ចុប្បន្នកាលបានឆ្លងកាត់ពេលវេលាទៅកាន់អនាគតកាល តាមម៉ាស៉ីនពេលវេលា ឬ រឿងអភិនិហា ។

មនុស្សមួយចំនួនបាននិយាយថាពួកគេមិនជឿលើរឿងនេះនោះទេ ប៉ុន្តែមនុស្សមួយចំនួនបែរជាគិតថានោះគឺជារឿងពិត មិនត្រឹមតែប៉ុណ្ណោះរឿងរ៉ាវពិតជាច្រើនដែលបានកើតឡើងកាលពីសម័យបុរាណ និងកន្លងទៅកាលពីប៉ុន្មានឆ្នាំមុន សុទ្ធតែជាប់ពាក់ព័ន្ធនិងការឆ្លងកាត់ពេលវេលានេះ ។ ហើយនេះគឺជារឿងមួយក្នុងចំណោមរឿងរ៉ាវទាំងនោះ ៖

នៅក្នុងឆ្នាំ ២០០៣ ភ្នាក់ងារ FBI បានចាប់ខ្លួនបុរសវ័យ ៤៤ ឆ្នាំម្នាក់ដែលមានឈ្មោះថា Andrew Carlssin ដែលគាត់ត្រូវបានគេចោទប្រកាន់ពីបទឆបោកលើការជួយដូរភាគហ៊ុន ។

បើយោងតាមរបាយការណ៍របស់ Security and Exchange Comission ហៅកាត់ថា SEC បានឲ្យដឹងថា លោក Carlssin បានវិនិយោគជាមួយនឹងដើមទុនត្រឹមតែ ៨០០ ដុល្លារតែប៉ុណ្ណោះ ដោយបានធ្វើកុងត្រាជាមួយនឹងភាគីរហូតដល់ទៅ ១២៦ ដែលជាការទិញដូរដោយប្រថុយប្រថានជាទីបំផុត ប៉ុន្តែត្រឹមតែ ២ សប្ដាហ៍ប៉ុណ្ណោះភាគហ៊ុនដែលគាត់បានទិញទាំងអស់សុទ្ធតែឡើងថ្លៃកប់ពពកដែលធ្វើឲ្យគាត់ចំណេញប្រាក់រហូតដល់ទៅ ៣៥០ លានដុល្លារ ។

Andrew Carlssin ក៏ធ្លាប់បង្ហាញខ្លួននៅក្នុងរូបថតមួយសន្លឹកដែលថតនៅក្នុងឆ្នាំ ១៩៤១ ដោយនៅក្នុងរូបថតនោះក៏ថតជាប់បុរសម្នាក់ទៀតដែលគេសង្ស័យថាបានឆ្លងកាត់ពេលវេលាដូចគ្នា (អត្ថបទទាក់ទងនឹងបុរសម្នាក់នោះនឹងចុះផ្សាយនៅពេលក្រោយ)

ដោយសារតែបែបនេះហើយគេក៏បានចោទប្រកាន់គាត់ថាបានឆបោកក្នុងការជួយដូរភាគហ៊ុន ប៉ុន្តែក្រោយការចាប់ខ្លួនគាត់បាននិយាយថានោះមិនមែនជាការឆបោកនោះទេ ប៉ុន្តែគាត់អាចដឹងមុនថាភាគហ៊ុនណាដែលនឹងឡើងថ្លៃខ្ពស់ ដោយសារតែគាត់ជាមនុស្សរស់នៅក្នុងឆ្នាំ ២២៥៦ ហើយឆ្លងកាត់ម៉ាស៉ីនពេលវេលាមកកាន់ឆ្នាំ ២០០៣ ។

ក្រោយមកលោក Carlssin ក៏បានស្នើរស៉ំនៅក្រៅឃ៉ំដោយការដោះដូរជាមួយនឹងរឿងរ៉ាវសម្ងាត់មួយចំនួនដែលអាមេរិកត្រូវការបន្ទាប់មកគាត់ក៏ត្រូវបានគេដោះលែង ហើយគាត់ក៏បានទៅកាន់ម៉ាស៉ីនពេលវេលារបស់គាត់ (ប៉ុន្តែគាត់មិនបានប្រាប់នរណាពីទីតាំងនៃម៉ាស៉ីននោះទេ) ហើយក៏បាត់ខ្លួនជារៀងរហូតទៅ ។

រឿងរ៉ាវនោះក៏ត្រូវបានចុះផ្សាយនៅលើសារព័ត៌មានល្បីៗជាច្រើន ដោយនៅក្នុងនោះការសែតមួយបានចុះផ្សាយដោយដាក់ចំណងជើងថា Time Traveller Skips Town ចំណែកឯ Yahoo ក៏បានចុះផ្សាយផងដែរដោយប្រើប្រាស់ចំណងជើងថា TIME-TRAVELER’ BUSTED FOR INSIDER TRADING ។

ប្រភព ៖ thechive និង Wikipedia

Loading...
SHARE