បច្ចុប្បន្នតូក្យូជារាជធានីនៃប្រទេសជប៉ុន ព្រមទាំងជាទីក្រុងដ៏ទំនើបនិងមានប្រជាជនរស់នៅច្រើនបំផុត ប៉ុន្តែនៅមុនពេលវាក្លាយជាទីក្រុងដូចបច្ចុប្បន្ន តូក្យូគឺជាភូមិនេសាទតូចមួយឈ្មោះថាEdo។

តូក្យូ ឬ Edo (មានន័យថាមាត់ទន្លេ) បានកកើតឡើងនៅចុងសតវត្សទី១២ ដែលត្រូវបានរៀបចំការពារដោយក្រុម Edo ដោយការសាងសង់ប្រាសាទមួយនិងទីក្រុងដូចក្នុងរូប។

នៅទសវត្សឆ្នាំ១៦៣០ Edo មានចំនួនប្រជាជន ១៥០,០០០នាក់។

នៅសតវត្សបន្ទាប់ ភូមិនេសាទតូចមួយនេះបានលូតលាស់ជាទីប្រជុំជនដែលធំបំផុតនៅក្នុងពិភពលោកដោយមានប្រជាជនចំនួន១លាននាក់នៅឆ្នាំ១៧២១។

នៅសតវត្សទី១៨ Edo បានក្លាយជារាជធានីរបស់ប្រទេសជប៉ុន ដែលក្នុងអំឡុងពេលនេះទីនេះរីករាយនឹងសុខសន្តិភាពយ៉ាងយូរហៅថា Pax Tokugawa។

ប៉ុន្តែសន្តិភាពនេះបានបញ្ចប់នៅពេលឧត្តមសេនីយ៍ត្រីអាមេរិក Matthew C. Perry បានចូលចតនៅ Edo ក្នុងឆ្នាំ១៨៥៣។ លោក Perry បានចរចាបើកកំពង់ផែសំខាន់ចំនួនពីរជាមួយរដ្ឋាភិបាលជប៉ុន ដែលការណ៍នេះនាំទៅរកអតិផរណាយ៉ាងធ្ងន់ធ្ងរ និងបាតុកម្មតវ៉ាពីប្រជាជន។

Tokugawa Yoshinobu មេទាហានជប៉ុនបានបោះបង់អំណាចប្រគល់ឱ្យអធិរាជ Meiji នៅឆ្នាំ១៨៦៨។ អធិរាជបានធ្វើដំណើរទៅតូក្យូនៅមួយឆ្នាំក្រោយមក ហើយបានសាងសង់ប្រាសាទ Edo ជារាជវាំងរបស់អធិរាជ។

នៅខែមករា ឆ្នាំ១៨៧៣ មានការបង្កើតសួនសាធារណៈ ព្រមទាំងមានការកំណត់យកតូក្យូ អូសាកា និងក្យូតុ ជា Prefectures ដែលជាទីកន្លែងប្រវត្តិសាស្រ្ត ទីកន្លែងនៃសម្រស់ទេសភាព ការកម្សាន្ត និងការសម្រាកដែលប្រជាជនអាចទស្សនា និងរីករាយបាន។

មកដល់បច្ចុប្បន្ន ព្រលិតនៅតែគ្របដណ្តប់ផ្នែកយ៉ាងធំនៃស្រះ Shinobazu ដែលស្ថិតនៅក្បែរកណ្តាលក្រុង ហើយនេះជារូបថតនៅឆ្នាំ១៩១០។

ទីក្រុងតូក្យូត្រូវបានបង្កើតឡើងជាផ្លូវការជាមជ្ឈមណ្ឌលវប្បធម៌ និងពាណិជ្ជកម្មនៅឆ្នាំ១៨៨៩។

វាចាប់ផ្តើមឧស្សាហូបនីយកម្ម។

នៅក្នុងប្លង់មេរបស់ខ្លួន ទីក្រុងនេះផ្តល់អាទិភាពដល់ការសាងសង់ផ្លូវរថភ្លើងជាជាងផ្លូវហាយវេ។

តូក្យូក៏បានអភិវឌ្ឍន៍បណ្តាញប្រឡាយនៅដើមសតវត្សទី២០ សម្រាប់ការធ្វើដំណើរតាមផ្លូវទឹកផងដែរ។

ខ្សែផ្លូវដែកដំបូងគេត្រូវបានបើកនៅឆ្នាំ១៩០៣ ហើយស្ថានីយ៍រថភ្លើងសំខាន់របស់ទីក្រុងដែលបម្រើឱ្យរថភ្លើងល្បឿនលឿនបច្ចុប្បន្ននោះត្រូវបានសាងសង់រួចរាល់នៅឆ្នាំ១៩១៤។ រូបថតនេះបង្ហាញពីស្ថានីយ៍រថភ្លើងពេលកំពុងសាងសង់ និងពេលសាងសង់រួច។

ប្រជាជននៅទីក្រុងតូក្យូបន្តកើនឡើងរហូត ហើយនៅឆ្នាំ១៩២០ ទីក្រុងនេះមានប្រជាជនចំនួន៣.៧លាននាក់ (រូបនេះគឺផ្លូវនៅតូក្យូក្នុងឆ្នាំ១៩២២)

មហន្តរាយធំៗចំនួនពីរបានវាយប្រហារទីក្រុងតូក្យូនៅដើមសតវត្សទី២០នោះគឺ ការរញ្ជួយដីដ៏ខ្លាំងGreat Kantō នៅឆ្នាំ១៩២៣ និងសង្រ្គាមលោកលើកទី២។

ទោះបីមានការបាត់បង់ជីវិតនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ទីក្រុងបានរស់ឡើងវិញម្តងបន្តិចៗនៅពីរបីទសវត្សបន្ទាប់។ នេះជារូបថតផ្លូវក្នុងទីក្រុងតូក្យូនៅឆ្នាំ១៩៣០

ហើយនេះជាប្រាសាទAsakusa នៅឆ្នាំ១៩៣០

បច្ចុប្បន្ន តូក្យូនៅតែជាទីក្រុងដែលធំបំផុតក្នុងពិភពលោកដោយមានប្រជាជនប្រហែល ១៣.៥លាននាក់។

ហើយបច្ចុប្បន្នទីក្រុងនេះមានអគារខ្ពស់ៗជាច្រើននៅក្នុងពិភពលោក។ តូក្យូបានដើរលើផ្លូវយ៉ាងវែងឆ្ងាយដោយផ្តើមចេញពីភូមិមាត់សមុទ្រតូចមួយ។

ប្រភព៖ Business Insider

Loading...