នៅលើផែនដីនេះមានទ្វីបចំនួន៧ ហើយទ្វីបនីមួយៗសុទ្ធតែមានចំណុចគួរឱ្យចាប់អារម្មណ៍រៀងៗខ្លួន ដែលយើងគួរដឹងសម្រាប់ជាចំណេះដឹងទូទៅផងដែរ។ តើទ្វីបនីមួយៗមានការពិតគួរឱ្យចាប់អារម្មណ៍អ្វីទៅ?

ទ្វីបអាស៊ី

ទ្វីបអាស៊ីមានកន្លែងដែលខ្ពស់បំផុត និងកន្លែងដែលទាបបំផុតនៅលើផែនដី។ កន្លែងដែលខ្ពស់បំផុតគឺភ្នំអេវ៉ឺរេស ដោយមានកម្ពស់ 29,035 feet លើកម្រិតនីវ៉ូទឹកសមុទ្រ ចំណែកកន្លែងដែលទាបបំផុតគឺ សមុទ្រមរណៈ (Dead Sea) ដោយស្ថិតនៅជម្រៅ 1,400 feet ក្រោមកម្រិតនីវ៉ូទឹកសមុទ្រ។

ទ្វីបអាហ្រ្វិក

 

 

ទ្វីបអាហ្រ្វិកមានទន្លេដែលវែងជាងគេបំផុតនៅលើពិភពលោក នោះគឺទន្លេនីល ដែលលាតសន្ធឹងលើប្រវែង 4,258 miles ពីប្រទេសស៊ូដង់ទៅកាន់សមុទ្រមេឌីទែរ៉ានេ។

ទ្វីបអាមេរិកខាងជើង

An aerial shot of the abandoned and iconic ore dock in Marquette, Michigan along the shore of Lake Superior.

ទ្វីបនេះមានបឹងទឹកសាបដែលធំជាងគេបំផុតក្នុងពិភពលោកនោះគឺ បឹង Superior ដែលគ្របដណ្តប់លើផ្ទៃជាង 31,700 square miles ចន្លោះរវាងសហរដ្ឋអាមេរិក និងប្រទេសកាណាដា។

ទ្វីបអាមេរិកខាងត្បូង

Cinematic photograph of Cuernos del Paine, Patagonia, Chile.

ទ្វីបនេះមានជួរភ្នំដែលវែងជាងគេបំផុតក្នុងពិភពលោក នោះគឺជួរភ្នំ Andes ដែលលាតសន្ធឹងលើប្រវែង 4,300 miles ពីប្រទេសវេនេហ្ស៊ុយអេឡាទៅប្រទេសឈីលី។

ទ្វីបអឺរ៉ុប

Greek coastline with buildings and water.

ទ្វីបអឺរ៉ុបមានប្រទេសដែលធំបំផុត និងតូចបំផុតក្នុងពិភពលោក។ ប្រទេសដែលធំបំផុតនោះគឺប្រទេសរូស្ស៊ីដែលមានទំហំ 6.6 million square miles ចំណែកប្រទេសដែលតូចបំផុតគឺ Vatican City ដែលមានទំហំ 109 acres។

ទ្វីបអូស្រ្តាលី

Kangaroos on Esperance Beach in Austalia during the daytime.

ទ្វីបនេះជាទ្វីបដែលតូចជាងគេបំផុតលើផែនដី។

ទ្វីបអង់តាកទិក

 

 

ទ្វីបនេះគ្របដណ្តប់ដោយទឹកកកច្រើនជាងទ្វីបណាទាំងអស់ ដោយក្នុងនោះ ៩៨%នៃភាគខាងត្បូងបំផុតនៃទ្វីបគឺជាទឹកកក។

ប្រភព៖ Thoughtco.com

Loading...
SHARE