ជាធម្មតាអ្នកមានការរវល់ខ្លាំងចំណាយពេលងូតទឹក២ដងក្នុងមួយថ្ងៃ មុននឹងចេញពីផ្ទះទៅជួបមនុស្សម្នាខាងក្រៅ ។ ស្របពេលជាមួយគ្នានេះនៅអង់គ្លេសមានធ្វើSurveyសាកសួររឿងនេះពីស្រីជាង២០០០០នាក់ ។ អ្វីដែលចាប់អារម្មណ៍គឺ១ភាគ៣នៃស្រ្តីក្នុងចំណោម២០០០០នាក់នេះ សារភាពថាមិនបានងូតទឹកជារៀងរាល់ថ្ងៃនោះទេសូម្បីតែជូតខ្លួនបន្តិចក៏អត់ដែរ ពោលគឺ៣ថ្ងៃទើបងូតម្តងដោយសារតែពួកគេអស់កម្លាំង ម៉្យាងធាតុអាកាសក៏ត្រជាក់ផងដែរ។

៥៧ភាគរយនៃអ្នកឆ្លើយសំនួរទទួលស្គាល់ថាការងូតទឹកពិតជាសំខាន់សម្រាប់សុខភាពនិងស្បែករបស់ពួកគេ ប៉ុន្តែពួកគេមិនមានពេលគ្រប់គ្រាន់ទេ ដូច្នេះគ្រាន់តែជូតមុខបន្តិចបន្តួចមុនពេលចូលគេប៉ុណ្ណោះ។

Flint+Flint ដែលឯកទេសផ្នែកសុខភាពស្បែករបស់ស្រ្តីបានបង្ហាញពីរបាយការណ៍សិក្សារបស់ខ្លួនដែរថាស្រីៗនៅអង់គ្លេសជាង ៦០ភាគរយ មិនបានទាំងសម្អាតមុខនិងMake upចេញផងមុនពេលគេង ប៉ុន្តែស្រ្តីទាំងនោះឆ្លើយថាពួកគេបារម្ភថាវាប៉ះពាល់ដល់ការគេងបើសិនជារវល់តែសម្អាតមុខនោះ។

នេះគ្រាន់តែដំណឹងប្លែកៗដែលធ្វើអោយយើងដឹងហើយហួសចិត្តប៉ុណ្ណោះ ប៉ុន្តែវាសមស្របនឹងបរិយាកាសអង់គ្លេសដែលថាសីតុណ្ណភាពរបស់ប្រទេសនេះនៅក្បែរសូន្យនៅឡើយ។

ប្រភព៖ Independent

SHARE