កន្លងមកចង់ដឹងក៏ធ្លាប់ដកស្រង់គន្លឹះLife Hackមួយចំនួនដែលគិតថានឹងជួយសម្រួលការងារលំបាកមកជាងាយស្រួលសម្រាប់អ្នកទាំងអស់គ្នា។ប៉ុន្តែទាស់ត្រង់ថាគន្លឹះដែលដកស្រង់មកនោះវាមិនបានបង្ហាញពីលទ្ធផលនោះទេ ដូច្នេះថ្ងៃនេះយើងនឹងសរុបថាគន្លឹះណាខ្លះប្រើការកើត និងគន្លឹះណាបរាជ័យ៖

១.វិធីបកសម្បកពងទាអោយបានស្អាតគឺត្រូវយកទៅត្រាំទឹកត្រជាក់សិនក្រោយស្ងោររួច លទ្ធផល:ប្រើការបាន

២.យកទំពាំងបាយជូរដាក់អោយកក រួចមកដាក់ក្នុងស្រាក្រហមជំនួសអោយទឹកកកធ្វើអោយស្រាកាន់តែឆ្ងាញ់ លទ្ធផល:ជាទីគាប់ចិត្តដោយសារតែទំពាំងបាយជូរមិនរលាយធ្វើអោយសាបស្រាដូចទឹកកក

៣.ដាក់វែកគងមាត់ឆ្នាំងដើម្បីកុំអោយហៀរផុសចេញក្រៅ លទ្ធផល៖ ប្រើការមិនកើតទេ

៤.ហាន់ខ្ទឹមបារាំងមិនអោយហៀរទឹកភ្នែក ដោយរោយអំបិលលើជ្រុញ លទ្ធផល៖ជួយបានខ្លះដែរ តែមិន១០០ភាគរយទេ

៥.ខ្ចប់ប្រអប់ការ៉េមនឹងថង់ មុនយកទៅដាក់កន្លែងកកធ្វើអោយការ៉េមរឹងនិងងាយស្រួលចូក លទ្ធផល៖ប្រើការបាន

៦.នៅពេលចង់រក្សាAvocadoដែលកាត់រួចបានស្រស់គឺត្រូវទុកទាំងគ្រាប់ លទ្ធផល៖ វាលែងស្រស់ដូចតែគ្នាទេ

៧.វិធីបកសម្បកខ្ទឹមសរបានច្រើននិងរហ័សដោយក្រឡុក លទ្ធផល៖ធ្វើបានផលពិតមែន

៨.វិធីកាត់ផ្លែប៉េងបោះCherryជា២ចំណែកអោយបានលឿនគឺយកចានសង្កត់ លទ្ធផល៖បែកវ៉ល់

៩.ទឹកក្រូចឆ្មាលាបពីលើផ្លែប៉ោមដែលចិតហើយ អាចរក្សាអោយស្រស់បានយូរជាធម្មតា លទ្ធផល៖ប្រើការបាន

១០.យកផ្លាស្ទិករុំចុងផ្លែចេកធ្វើអោយវាមិនជាំខ្មៅ លទ្ធផល៖ជាំដូចគ្នា

ប្រភព៖ Bright side

Loading...
SHARE