ប្រសិនបើអ្នកចូលចិត្តកូកាតាំងពីដើមមក ហើយក៏ថែមទាំងខ្វះកាហ្វេមិនបានដែរនោះ ភេសជ្ជៈបូកមួយមុខនេះនឹងធ្វើអោយអ្នកពេញចិត្តហួសថ្លែង។Coca-cola Coffee plusជារសជាតិកូឡាកាហ្វេដែលផលិតឡើងសម្រាប់ទីផ្សារប្រទេសជប៉ុន ដែលមានជាតិកាហ្វេអ៊ីនលើសពីកាហ្វេដែលយើងញាំធម្មតារហូត៥០ភាគរយ ហើយថែមទាំងមានកាឡូរីតិចជាមុនពាក់កណ្តាលទៀតផង។

បើយោងតាមវេបសាយក្នុងស្រុករបស់ជប៉ុនដែលបានចុះផ្សាយថា រសជាតិថ្មីនេះនឹងផ្តល់នូវរសជាតិដូចCoca ប៉ុន្តែបន្ទាប់ពីញាំរួចអ្នកនឹងមានអារម្មណ៍ដូចញាំកាហ្វេជំនួសវិញដែលវាពិសេសជាងភេសជ្ជៈផ្សេងទៀតក្នុងលោកនេះតែម្តង។

រសជាតិថ្មីនេះមានលក់ហើយសម្រាប់ប្រទេសជប៉ុន ប៉ុន្តែប្រភពហាក់ដូចជាមិនបញ្ជាក់ពីការចែកចាយផលិតទូទាំងពិភពលោកនៅឡើយទេ ឬអាចថាវាត្រូវការពេលវេលាយូរសម្រាប់រោងចក្រសាខាប្រទេសផ្សេងៗទទួលយករសជាតិនេះ។

សម្រាប់អ្នកចង់សាកល្បងនៅស្រុកយើង វិធីដែលអាចមានគឺផ្សារលក់ផលិតជប៉ុនអាចនឹងនាំចូលមកឬការទិញOnlineក៏ជាវីធីមួយដែរ។

ប្រភព៖​ Geek

Loading...
SHARE