អ្នកប្រើប្រាស់រថយន្តមួយចំនួន ជាពិសេសអ្នកដែលប្រើប្រាស់រថយន្តទំនើបៗ តែងតែឆ្ងល់ថា រថយន្តរបស់ខ្លួនដូចជាទំនើបដែរ ហេតុអ្វីក៏វានឹកជាង ជាងម្ចាស់វាបែបនេះ ។

បើយោងតាមការណែនាំរបស់អ្នកជំនាញផ្នែករថយន្តបានឲ្យដឹងថា រថយន្តមានបញ្ហាភាគច្រើនគឺបណ្ដាលមកពីកត្តាអ្នកប្រើប្រាស់មិនបានប្រើប្រាស់វាឲ្យបានត្រឹមត្រូវ ក៏ដូចជាកង្វះការថែទាំ ។ ហើយរឿងទាំង ៨ ខាងក្រោមនេះអ្នកជំនាញបានប្រាប់ថាហាមធ្វើជាដាច់ខាតចំពោះរថយន្ត ពីព្រោះវាអាចបណ្ដាលឲ្យរថយន្តមានបញ្ហា ឬ ខូចប្រព័ន្ធបញ្ជារណាមួយ តែបើស្រលាញ់ជាងណាស់ ធ្វើរឿងទាំង ៨ នេះតាមសប្បាយចុះ ។

១  ចុចប៊ូតុង “Start/Stop Engine” ពេលកំពុងបើកបរ

អ្នកបើកបរមួយប្រហែលជាមិនហ៊ានចុចនោះទេព្រោះគិតថាវាអាចនឹងបង្ករគ្រោះថ្នាក់ ប៉ុន្តែមួយចំនួនប្រហែលជាអាចនឹងចុចលេង ឬ ចង់ដឹង ពីព្រោះតែគេដឹងថា ការចុចប៊ូតុងនេះនឹងមិនធ្វើឲ្យរថយន្តរលត់បង្ករជាគ្រោះថ្នាក់ឡើយដែលមានន័យថាវានឹងមិនដំណើរការនោះទេពេលដែលកំពុងបើកបរ ព្រោះគ្រប់រថយន្តដែលបំពាក់ប៊ូតុងមួយនេះសុទ្ធតែភ្ជាប់មកជាមួយមុខងារសុវត្ថភាពដែលបង្ការនៅពេលដែលអ្នកបើកបរចុចចំវា ឬ រឿងចៃដន្យមួយចំនួន ។ ប៉ុន្តែអ្នកជំនាញបានណែនាំថា បើទោះបីជាវាមិនបង្ករគ្រោះថ្នាក់ តែវានឹងធ្វើឲ្យរថយន្តរបស់អ្នកមានបញ្ហាបាន ។

២  ប្ដូរលេខទៅ R ពេលកំពុងបើកបរ

សម្រាប់អ្នកប្រើប្រាស់រថយន្តលេងអូតូប្រាកដជាដឹងហើយថា R មកពីពាក្យថា Reverse មានន័យថាថយក្រោយ ។ អ្នកប្រហែលជាមិនដឹងទេថា ខណៈពេលដែលកំពុងបើកបរក្នុងល្បឿនលឿនហើយអ្នកបែរប្ដូរលេខពី D ទៅជា R នោះនឹងគ្មានអ្វីកើតឡើងនោះ ពីព្រោះតែគេបានភ្ជាប់មកជាមួយនឹងមុខងារសុវត្ថិភាពដែលធ្វើឲ្យការបញ្ជារនេះមិនដំណើរការ បើទោះបីជាអ្នកប្ដូរទៅ R ក៏ដោយក៏រថយន្តនៅតែបន្តទៅមុខក្នុងលេខ D ដដែល ដែលការធ្វើដូចនេះជាការបញ្ជាសគ្រោះថ្នាក់ដែលអាចកើតឡើងក្នុងករណីអ្នកបើកបរច្រឡំដៃទាញទៅ R ដោយចៃដន្យ ។ ប៉ុន្តែអ្នកជំនាញបានប្រាប់ថាបើទោះបីជាបែបនេះមានអ្នកក៏មិនត្រូវសាកល្បងធ្វើវាដែរ ពីព្រោះវាអាចនឹងធ្វើឲ្យរថយន្តមានបញ្ហា ។

៣ ប្ដូរលខទៅ P ពេលកំពុងបើកបរ

ការប្ដូរលេខទៅ P ពេលកំពុងបើកបរក៏មិនខុសពីការប្ដូរលេខទៅ R ពេលកំពុងបើកបរដែរ ការបញ្ជារបែបនេះនឹងមិនដំណើរការ ដើម្បីបង្ការគ្រោះថ្នាក់ ប៉ុន្តែការធ្វើដូចនេះគឺជាការបំផ្លាញដល់ប្រព័ន្ធបញ្ជារយានយន្ត និងម៉ាស៉ីន ។

៤ ដាក់សោរជាច្រើនជាមួយនឹងសោររថយន្ត

សម្រាប់អ្នកប្រើប្រាស់រថយន្តដែលប្រើ Smart Key ប្រហែលជាមិនចោទជាបញ្ហានោះទេ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់រថយន្តដែលប្រើកូនសោរធម្មតាត្រូវចៀសការធ្វើរឿងនេះជាដាច់ខាត ។

មនុស្សមួយចំនួនគិតថា ដាក់សោរផ្ទះ សោរបន្ទប់ផ្សេងៗ ជាប់ជាមួយនឹងសោររថយន្ត អាចជួយឲ្យយើងមិនភ្លេចវា ប៉ុន្តែការធ្វើដូចនេះវាអាចធ្វើឲ្យប្រព័ន្ធសោររថយន្តមានបញ្ហា ។

៥ មិនផ្លាស់ប្ដូរប្រេងម៉ាស៉ីនឲ្យបានត្រឹមត្រូវ

អ្នកប្រើប្រាស់មួយចំនួនប្រហែលជាមិនសូវបានចាប់អារម្មណ៍អំពីការផ្លាស់ប្ដូរប្រេងម៉ាស៉ីននោះទេ អ្នកខ្លះប្រើរហូតទាល់តែលោតសញ្ញាព្រមានទើបទៅធ្វើការផ្លាស់ប្ដូរ ឬ លុះត្រាតែមើលឃើញថាវាជិតអស់ទើបទៅប្ដូរ ។

បើយោងតាមអ្នកជំនាញ ការធ្វើដូចនេះមិនមែនជាងរឿងត្រឹមត្រូវនោះទេ ប្រេងម៉ាស៉ីនគឺជាមានសារៈសំខាន់ណាស់សម្រាប់ដំណើរការម៉ាស៉ីន វាជាអ្នកជួយសម្រួលឲ្យម៉ាស៉ីនដំណើរការរលូន មិនសូវឡើងកំដៅ និងជួយកាត់បន្ថយការកកិតខ្លាំងដែលបណ្ដាលឲ្យមានការសឹករិករិលផងដែរ ។ ហើយប្រេងម៉ាស៉ីនដែលប្រើប្រាស់យូរវានឹងបាត់បង់គុណភាព ឬ ភាពរអិលរបស់វា ដែលអាចបង្ករឲ្យម៉ាស៉ីនមានបញ្ហា ដូចនេះអ្នកគួរតែផ្លាស់ប្ដូរប្រេងម៉ាស៉ីនឲ្យបានញឹកញាប់តាមការណែនាំ និងរយៈចម្ងាយនៃការបើកបរ ដែលភាគច្រើនឆ្ងាយបំផុតគឺត្រឹម ៨០០០គីឡូម៉ែត្រក្នុងលក្ខខ័ណ្ឌធម្មតា ឬជាង ៤០០០ គីឡូម៉ែត្រក្នុងករណីមួយចំនួន ។

សម្រាប់អ្នកទិញរថយន្តថ្មីពីក្រុមហ៊ុន អ្នកជំនាញបានណែនាំថាគួរតែផ្លាស់ប្ដូរប្រេងម៉ាស៉ីនចេញ បន្ទាប់ពីបើកបរបានចម្ងាយ ១០០០ គីឡូម៉ែត្រ ហើយការផ្លាស់ប្ដូរលើក្រោយៗទៀតគឺធ្វើទៅតាមការណែនាំ ឬ យ៉ាងច្រើនត្រឹម ៨០០០ គីឡូ។

៦ មិនត្រូវដាក់ប្រេងម៉ាស៉ីនលើស

គ្រប់ម៉ាស៉ីនរថយន្តសុទ្ធតែភ្ជាប់មកជាមួយនឹងដងសម្រាប់វាស់កម្រិតប្រេងម៉ាស៉ីន ហើយអ្នកជំនាញបានប្រាប់ថាគួរតែដាក់ប្រេងម៉ាស៉ីនឲ្យត្រូវតាមខ្នាតនៅលើដងនោះ មិនគួរដាក់ឲ្យលើសពេលនោះទេ ពីព្រោះវាអាចប៉ះពាល់ដល់ម៉ាសីនរថយន្ត ។

៧ ចាំទាល់តែអស់សាំងតែម្ដងទើបចាក់

អ្នកជំនាញបានប្រាប់ថាយើងមិនគួរទុករហូតទាល់តែអស់សាំងរលីង ឬ ជិតអស់ទើបចាក់នោះទេ ចំណុះសាំងដែលតិចបំផុតក៏ត្រឹម ១ ភាគ ៤ នៃចំណុះធុងសាំងសរុបដែរ ។

៨ មើលរំលងសញ្ញាព្រមាន

សញ្ញាព្រមាននៅលើរថយន្តអាចនឹងមានរូបរាងខុសគ្នាទៅលក្ខណៈ ឬ ប្រភេទរថយន្ត ប៉ុន្តែពណ៌របស់វាសុទ្ធតែមានអត្ថន័យតែមួយ ។

  • សញ្ញាពណ៌បៃតង មានន័យថាមុខងារណាមួយកំពុងតែដំណើរការ
  • សញ្ញាពណ៌លឿង មានន័យថាប្រព័ន្ធណាមួយត្រូវការការត្រួតពិនិត្យ
  • សញ្ញាពណ៌ក្រហម មានន័យថាប្រព័ន្ធណាមួយកំពុងតែមានបញ្ហា ដែលទាមទារឲ្យយើងត្រួតពិនិត្យវាភ្លាមៗ ឬ បញ្ឈប់រថយន្តដើម្បីដោះស្រាយបញ្ហានោះ ជៀសវាងគ្រោះថ្នាក់ ។

អ្នកជំនាញបានប្រាប់ថា យើងមិនគួរមើលរំលងសញ្ញាព្រមានទាំងនោះទេ ។

 

ប្រភព ៖ Brightside.me

Loading...
SHARE