គំនិតដ៏អស្ចារ្យទាំង ៥ ដែលអាចសង្គ្រោះមនុស្សពីគ្រោះមហន្តរាយទឹកជំនន់ទូទាំងពិភពលោក

ការកើនឡើងនៃកំដៅផែនដី គឺជារឿងមួយដែលពិភពលោកកំពុងព្រួយបារម្ភ ដោយសារតែហេតុនេះហើយប្រទេសនីមួយព្យាយាមកាត់បន្ថយការបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់តាមគ្រប់រូបភាព ក៏ដូចជារឹតបណ្ដឹងការកាប់បំផ្លាញព្រៃឈើ ក៏ដូចជាព្យាយាមដាំដើមឈើឲ្យបានច្រើន ។

បើយោងតាមអ្នកជំនាញ កំដៅខ្ពស់បំផុតនៅលើផែនដីបានកើតឡើង ២ អង្សារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវាអាចបន្តកើនឡើងថែមទៀត បើសិនជាមនុស្សមិនព្រមគិតគូ ហើយការកើនឡើងនៃកំដៅផែនដីអាចនឹងធ្វើឲ្យផ្ទាំងទឹកកកនៅតំបន់ប៉ូលរលាយ ដែលជាហេតុធ្វើហើយនីវ៉ូទឹកសមុទ្រកើនឡើង ដែលអាចធ្វើឲ្យមានជំនន់ទូទាំងពិភពលោក ហើយទីក្រុង និងប្រទេសមួយចំនួននឹងត្រូវជនលិចបាត់ពីផែនទីពិភពលោកទៀត ។

ដូចនេះដើម្បីបញ្ជាសបញ្ហាដោយសារតែជំនន់ជន់លិចផែនដី ក៏ដូចជាបាត់បង់អាយុជីវិតមនុស្ស ក្រុមអ្នកស្រាវជ្រាវក៏ព្យាយាមរកមធ្យោបាយដើម្បីទប់ស្កាត់ ការកើនឡើងនៃនីវ៉ូទឹកសមុទ្រ  ក៏ដូចជាត្រៀមវិធីដើម្បីការពារមនុស្សពីជំនន់ដ៏ធំសម្បើមនេះ ។ ហើយនេះគឺជាវិធីសាស្ត្រដ៏អស្ចារ្យទាំង ៥ ដែលត្រូវបានរកឃើញ ៖

១  បង្កើតទំនប់ទឹក

នៅឆ្នាំ 1920 ស្ថាបត្យករអាល្លឺម៉ង់លោក Herman Sörgel បានរចនាគម្រោងមួយដែលគេស្គាល់ថាគម្រោង “Atlantropa” ដែលជាគំនិតនៃការសាងសង់ទំនប់ទឹកយក្សនៅ Gibraltar ដើម្បីធ្វើជាវារីអគ្គិសនី ។

ការសាងសង់ទំនប់នេះមិនត្រឹមតែអាចផលិតថាមពលអគ្គិសនីដ៏ច្រើនសន្ធឹកសន្ធាប់នោះទេ វាថែមទាំងបន្ថយកម្រិតនីវ៉ូទឹកនៃសមុទ្រមេឌីទែរ៉ាណេមកត្រឹម ២០០ ម៉ែត្រ ហើយបង្កើតឲ្យមានដីគោកថ្មីផងដែរ ដូចជានៅតំបន់ Adriatic Sea ជាដើម ។

តំបន់ពណ៌បៃតងជាដីគោកថ្មីដែលកកើតឡើង

២  បង្កើតភួយសម្រាប់ទឹកដី Greenland

ការបង្កើតភួយសម្រាប់ទឹកដី Greenland មិនមែនចង់មានន័យថាបង្កើតភួយសម្រាប់ប្រជាជនរស់នៅទីនោះនោះទេ ប៉ុន្តែជាការបង្កើតស្រទាប់ការពារទឹកពីការរលាយដែលបណ្ដាលពីការកើនឡើងនៃកំដៅផែនដី ។ ដូចជាងយើងដឹងស្រាប់ហើយថា Greenland គឺជាដែនកោះទឹកកកដ៏ធំបំផុតមួយនៅលើផែនដី ដែលមានផ្ទៃដីប្រមាណ  ​​2,175,900 គីឡូម៉ែត្រការ៉េ ។

គំនិតច្នៃប្រឌិតរបស់បណ្ឌិត Jason Box ដែលជាអ្នកជំនាញផ្នែកទឹកក សម្រាប់ការពារស្រទាប់ទឹកកកនៅទីនោះគឺ បង្កើតស្រទាប់មួយដែលមានចំណាំងផ្លាតពន្លឺព្រះអាទិត្យ ហើយគ្រប់ដណ្ដប់លើទឹកកកមិនឲ្យងាយរលាយ ។

គំនិតនេះស្ដាប់មើលទៅដូចជាចម្លែកបន្តិច ប៉ុន្តែសកលវិទ្យាល័យចំនួនពីរគឺមួយនៅសកលវិទ្យាល័យនៃប្រទេសអូស្ត្រាលី  និងមួយទៀតគឺ Zurich របស់ប្រទេសស្វីបានយកទៅសិក្សា ហើយប្រទេសស្វីសក៏បានយកវាទៅអនុវត្តវានៅលើភ្នំអាល់ផងដែរ ។

៣  បង្កើតពពកសិប្បនិម្មិត

អង្គការ ណាសា និង មហាសេដ្ឋី បានសហការគ្នាក្នុងការបង្កើតគម្រោងទប់ទល់នឹងការកើនឡើងនៃកំដៅផែនដី ។ ដែលគម្រោងនោះគឺជាការប្រើប្រាស់ម៉ាស៉ីនដែលបម្លែងទឹកសមុទ្រទៅជាពពកសិប្បនិម្មិត ដែលជួយឲ្យពន្លឺព្រះអាទិត្យជះត្រឡប់ទៅវិញ ។

ម៉ាស៊ីននេះនឹងបូមទឹក 10 តោនក្នុងមួយវិនាទីមុនពេលត្រូវបាញ់ទៅលើមេឃនៅកម្ពស់ជាង 9000 ម៉ែត្រ។ ប៉ុន្តែមនុស្សជាច្រើននៅតែបារម្ភថាពួកគេអាចត្រូវការថាមពលច្រើន។

នេះបើយោងតាមការសិក្សានេះ, ប្រសិនបើអ្នកចង់គ្រប់សីតុណ្ហភាពរបស់ពិភពលោកមិនឲ្យឡើងខ្ពស់ជាងនេះ វាតម្រូវឱ្យមានម៉ាស៉ីននោះចំនួន 1900 គ្រឿង ដែលត្រូវចំណាយប្រាក់ច្រើនជាង 7 ពាន់លានដុល្លារ ។

៤ ប្រើប្រាស់សមុទ្រខ្សាច់ដើម្បីកាត់បន្ថយនីវ៉ូទឹកសមុទ្រ

 

តាមការប៉ានស្មាន់របស់អ្នកវិទ្យាប្រមាណជា ១ ឆ្នាំខាងមុខនីវ៉ូទឹកសមុទ្រនឹងកើតឡើងប្រមាណជាង ៧១ សង់ទីម៉ែត្រ ហេតុដូចនេះហើយអ្នកវិទ្យាសាស្ត្រមួយចំនួនក៏នឹកឃើញពីវិធីសាស្ត្រកាត់បន្ថយការកើនឡើងនៃនីវ៉ូទឹកសមុទ្រ តាមរយៈការផ្ទេរទឹកទៅកាន់សមុទ្រខ្សាច់ ។

ដូចជាអ្នកធ្លាប់ដឹងហើយថា បើសិនជាមិនអាចទប់ស្កាត់ការរលាយទឹកកបាននោះទេ នីវ៉ូទឹកសមុទ្រអាចនឹងកើនបន្ថែម ២៦ ម៉ែត្រទៀត ។ ដូចនេះអ្នកវិទ្យាសាស្ត្រក៏សំឡឹងមើលតំបន់វាលខ្សាច់ និងហួតហែងមួយចំនួនធ្វើជាទីតាំងសំរាប់ផ្ទេរទឹកសមុទ្រ ហើយ តំបន់សមុទ្រខ្សាច់មួយនៅខេត្ត ស៊ីនជាំង ប្រទេសចិន និង Death Valley នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក គឺជាកន្លែងដ៏សាកសមបំផុត ពីព្រោះតែតំបន់ហួតហែងទាំង ២ នេះ មានកំពស់ទាបជាងនីវ៉ូទឹកសមុទ្រ ហើយអាចស្តុកទឹករាប់លានលីត្រទៀតផង ។

ប៉ុន្តែនេះមិនអាចដោះស្រាយបញ្ហាបានទាំងស្រុងនោះទេ បើសិនជាមនុស្សនូវតែមិនអាចរកវិធីសាស្ត្រទប់ស្កាត់ការរលាយទឹកកកនៅតំបន់ប៉ូល ហើយទឹកកកនៅទីនោះរលាយទាំងអស់ ទីក្រុងសំខាន់ និងប្រទេសមួយចំនួននៅតែទទួលការលិចលង់ដដែល ។

៥ បង្កើតរបាំងការពារក្នុងលំហរ

វាជាគំនិតក្នុងបង្កើតបន្ទះថ្លាម្យ៉ាងមានរាងដូចជាពពក ដែលអាចធន់នឹងបរិយាកាសក្នុងលំហ ហើយវាត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយកំដៅដែលជះពីព្រះអាទិត្យមកផែនដី ដោយការបណ្ដែតវានៅក្នុងលំហអាកាសជ៉ំវិញបរិយាកាសផែនដី ។ ស្រទាប់នេះអាចទប់ស្កាត់កំដៅព្រះអាទិត្យដែលជះមកលើផែនដីក្នុងបរិមាណមួយដែលអាចធ្វើឲ្យកំដៅផែនដីបញ្ចុះកំដៅមកត្រឹមសីតុណ្ហភាពមួយសមល្មមមិនឲ្យទឹកកករលាយបាន ។

 

សរុបមកវិញថ្វីត្បិតតែវាជាគំនិតល្អ និងអាចប្រើការបាន ប៉ុន្តែវានៅមិនទាន់ស្រាវជ្រាវពេញលេញ ម្យ៉ាងគម្រោងនីមួយៗគឺត្រូវចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីសម្រេច ដែលបច្ចុប្បន្ន មិនទាន់មានថវិកាគ្រប់គ្រាន់សម្រាប់អនុវត្តវានោះទេ ។ ហេតុនេះហើយអ្នកវិទ្យាសាស្ត្រកំពុងតែរិះរកវិទ្យាសាស្ត្រផ្សេងតាមដែលអាចធ្វើទៅបាន ដូចជាបច្ចុប្បន្នយើងឃើញថា ការបង្កើតរថយន្តអគ្គិសនីដើម្បីជំនួសរថយន្តប្រើប្រាស់ឥន្ធនៈ ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ហើយប្រទេសភាគច្រើននឹងប្ដូរទៅប្រើប្រាស់រថយន្តអគ្គិសនីនេះឲ្យបានទាំងស្រុងមុនឆ្នាំ ២០៣០ ។

ប្រភព : wtfintheworld

Loading...
SHARE