ធ្លាប់តែអានឬបានឃើញផលិតផលមួយចំនួនដែលចង់ដឹងធ្លាប់បង្ហាញថាផលិតផលមួយចំនួនដែលព្យាយាមចម្លងស្ទាយ៍តាមផលិតផលល្បីៗមកដាក់ដើម្បីបន្លំអ្នកប្រើ ប៉ុន្តែថ្ងៃនេះអ្នកទាំងអស់គ្នានឹងបានដឹងពីផលិតផលមួយចំនួនដែលជាស្លាកសញ្ញាល្បីៗមានឈ្មោះប្រែប្រួលតាមប្រទេសផ្សេងៗទាំងដែលគុណភាពរបស់វាដូចគ្នាទាំងស្រុង។ដូច្នេះបើអ្នកទាំងអស់គ្នាឃើញវានៅស្រុកក្រៅ ប៉ុន្តែគិតថាវាក្លែងក្លាយនោះ ការពិតមិនមែនទេ៖

១.KFC នៅ គេប៊ិច,  កាណាដា ឈ្មោះថា PFK

២.ទឹកក្រអូបDownyនៅអាមេរិកឬអាស៊ីមួយចំនួនហៅDownyដូចគ្នា ខណៈនៅអ៊ឺរ៉ុប ជប៉ុននិងរូស្ស៊ីហៅថាLenorប៉ុន្តែគុណភាពវាដូចគ្នា

៣.គ្រីមOLAYត្រូវចរាចរណ៍ពេញពិភពលោក ខណៈនៅអាឡឺម៉ង់OLAYប្រែជាOLAZវិញ ដូច្នេះកុំច្រឡំថារបស់កូពីអី

៤.ម្ស៉ៅសាប៊ូTideឈ្មោះសម្រាប់ប្រទេសភាគច្រើន ប៉ុន្តែផ្លាស់ប្តូរទៅជាVizirសម្រាប់អ៊ឺរ៉ុបនិងAloនៅតួគី ចំណែកប្រស៊ីលនិងអាហ្សង់ទីនមានម៉ាកថាAce

៥.អ្នកអាចនឹងរកទិញក្រែមលាបVaselineមិនបាននៅក្នុងប្រទេសប្រស៊ីលព្រោះវាត្រូវគេហៅថាVasenolជំនួសវិញ

៦.Coca LightនិងCoca Diet និងCoca Zeroគ្មានស្ករដូចតែគ្នាទេខុសតែឈ្មោះហៅតាមប្រទេសប៉ុណោះ

៧.រថយន្តម៉ាកOPEL ត្រូវផ្លាស់ប្តូរទៅជាVauxhallនៅចក្រភពអង់គ្លេស

៨. ភេស្ជជៈគោជល់ដែលខ្មែរនិយមហៅឬRed Bull វាមានឈ្មោះថាKratingdeangសម្រាប់ទីផ្សារក្នុងស្រុកថៃ

៩. Nova 2i ដែលគេនិយមហៅនៅទីផ្សារអាស៊ី Huawei ផ្លាស់ប្តូរឈ្មោះទៅជា Mate 10 liteនៅអ៊ឺរ៉ុប ឯនៅចិនមានឈ្មោះដើមថា Maimang 6  ចំណែកឯឥណ្ឌាវិញគឺ Honor 9i

ប្រភព៖​ Bright side

Loading...
SHARE