អ្នកដឹងទេថា អាកាសធាតុត្រជាក់នៅកម្ពុជាយើងគឺនៅតិចខ្លាំងណាស់បើធៀបទៅនឹងទីកន្លែង ប្រទេស ឬទីក្រុងមួយចំនួននៅលើពិភពលោក។ ជាក់ស្តែងទីកន្លែងទាំង១០ខាងក្រោមនេះ ត្រូវបានចាត់ទុកថាជាកន្លែងដែលត្រជាក់បំផុតក្នុងពិភពលោក។ យ៉ាងណាក៏ដោយ សូមសរសើរមនុស្សលោកដែលនៅតែអាចរស់នៅក្នុងទីកន្លែងទាំងនោះ។

10. International Falls ក្រុងតូចមួយនៅរដ្ឋ Minnesota សហរដ្ឋអាមេរិក

វាជាក្រុងដែលត្រជាក់បំផុតនៅសហរដ្ឋអាមេរិក ដែលសីតុណ្ហភាពជាមធ្យមក្នុងរដូវរងារគឺ ២១.៤អង្សាក្រោមសូន្យ ហើយសីតុណ្ហភាពដែលទាបបំផុតគឺ ៤៨អង្សាក្រោមសូន្យ។

9. ទីក្រុង Barrow នៅរដ្ឋ Alaska សហរដ្ឋអាមេរិក

វាជារដ្ឋល្បីខាងត្រជាក់ខ្លាំងនៅអាមេរិក ដោយសីតុណ្ហភាពជាមធ្យមនៅរដូវរងារគឺ ២៩.១អង្សាក្រោមសូន្យ និងគ្មានព្រះអាទិត្យរះរហូតដល់ទៅ៣០ថ្ងៃ ដូចជារឿងដ៏ល្បី “30 Days of Night”។

8. ទីក្រុង Norilsk ប្រទេសរូស្ស៊ី

វាជាទីក្រុងឧស្សាហកម្ម និងរ៉ែដ៏ល្បីមួយជាពិសេសនៅរដូវរងារ ដោយសីតុណ្ហភាពជាមធ្យមនៅរដូវនេះគឺ ៣០.៩អង្សាក្រោមសូន្យ។

7. តំបន់ Fort Good Hope នៅតំបន់Sahtu ទឹកដីភាគពាយ័ព្យនៃប្រទេសកាណាដា

សីតុណ្ហភាពជាមធ្យមនៅទីនេះគឺ ៣១.៧អង្សាក្រោមសូន្យ ប៉ុន្តែបើមានខ្យល់បក់ទៀតនោះសីតុណ្ហភាពអាចធ្លាក់ចុះដល់ ៦០អង្សាក្រោមសូន្យ។

6. ទីក្រុង Yakutsk ប្រទេសរូស្ស៊ី

សីតុណ្ហភាពជាមធ្យមនៅរដូវរងារគឺ ៣៨.៦អង្សាក្រោមសូន្យ។

5. ទីក្រុង Ulaanbaatar ប្រទេស Mongolia

នៅទីក្រុងនេះសីតុណ្ហភាពជាមធ្យមនៅរដូវរងារគឺ ៣៦ ទៅ៤០អង្សាក្រោមសូន្យ។

4. មជ្ឈមណ្ឌលស្រាវជ្រាវនៅ Eureka ប្រទេសកាណាដា

វាជាតំបន់ត្រជាក់បំផុតនៅកាណាដា ដោយសីតុណ្ហភាពជាមធ្យមក្នុងរដូវរងារគឺ ៤១.១អង្សាក្រោមសូន្យ។

3. ភូមិ Omyakon ប្រទេសរូស្ស៊ី

នៅរដូវរងារសីតុណ្ហភាពអប្បបរមានៅទីនេះគឺ ៦៧.៧អង្សាក្រោមសូន្យ ចំណែកនៅរដូវក្តៅវិញសីតុណ្ហភាពជាមធ្យមគឺត្រឹមតែ ៤ ទៅ ២០អង្សាប៉ុណ្ណោះ។

2. ក្រុង Verkhoyansk ប្រទេសរូស្ស៊ី

មានមនុស្សប្រហែល ១,៣០០នាក់រស់នៅក្នុងតំបន់នេះ ហើយសីតុណ្ហភាពជាមធ្យមគឺ ៦៧.៨អង្សាក្រោមសូន្យនៅរដូវរងារ ចំណែកនៅរដូវក្តៅវិញសីតុណ្ហភាពជាមធ្យមគឺ ១៦.៥អង្សា។

  1. ស្ថានីយ៍នៅ​ Vostok នៅតំបន់អង់តាកទិក

ទីនេះជាកន្លែងដែលត្រជាក់បំផុតលើពិភពលោក ហើយនៅទីនេះមានមជ្ឈមណ្ឌលស្រាវជ្រាវ។ នៅរដូវរងារសីតុណ្ហភាពជាមធ្យមគឺ ៦៥អង្សាក្រោមសូន្យ ចំណែកនៅរដូវក្តៅវិញសីតុណ្ហភាពជាមធ្យមគឺ ៤២អង្សាក្រោមសូន្យ។ សីតុណ្ហភាពត្រជាក់បំផុតដែលត្រូវបានកត់ត្រានៅឆ្នាំ១៩៨៣គឺ ៨៩.២អង្សាក្រោមសូន្យ។

ប្រភព៖ Wtfintheworld

Loading...
SHARE