អ្នកប្រាកដធ្លាប់ភ្ញាក់ផ្អើលហើយថាហេតុក៏អ្នកខ្លះអាចមើលដឹងថាអ្នកកំពុងតែគិតអ្វី ឬ ដឹងច្បាស់ពីអត្តចរិតរបស់យើងទាំងដែលទើបតែបានជួបគ្នាលើកទី ១ ។ ក៉ំឆ្ងល់អីព្រោះកាយវិការរបស់អ្នកជាអ្នកប្រាប់ពួកគេដោយខ្លួនឯង អ្នកដែលអាចដឹងពីចិត្តរបស់អ្នកនោះបានរៀនពីភាសាកាយវិការរបស់មនុស្សដែលជាក្បួនមួយនៅក្នុងចិត្តវិទ្យា ។

ហើយអ្នកក៏មើលដឹងខ្លះផងដែរតាមរយៈការស្វែងយល់ពីក្បួននៅក្នុងភាសាកាយវិការទាំង ១៤ នេះ ៖

១ បិទភ្នែក

ប្រសិនបើនរណាម្នាក់និយាយជាមួយអ្នកហើយបិទភ្នែក អ្នកអ្នកគួរតែដឹងថាពួកគេកំពុងព្យាយាមលាក់ខ្លួនពីពិភពខាងក្រៅ។ រឿងសំខាន់ដែលត្រូវចាំ: វាមិនមានន័យថាម្នាក់នោះខ្លាចអ្នកនោះទេ ផ្ទុយទៅវិញពួកគេកំពុងតែព្យាយាមបំបាត់អ្នកចេញពីពិភពរបស់គេ ពីព្រោះពួកគេប្រហែលជាធុញទ្រាន់នឹងអ្នក ប្រសិនបើពួកគេបិទភ្នែកអ្នកនឹងបាត់!

២ យកដៃបិទមាត់

អ្នកប្រហែលជានៅចាំហើយថាកាលពីតូចនៅពេលដែលមិនចង់និយាយអ្វីមួយអ្នកតែងតែយកដៃបិទមាត់ មនុស្សពេញវ័យក៏មិនខុសគ្នាដែរ ការយកដៃមកបាំងមាត់នឹងជួយមិនឲ្យយើងនិយាយពាក្យអ្វីមួយចេញមក ពេលខ្លះគេក៏ប្រើប្រាស់ការក្អក់ក្លែងក្លាយផងដែរ ។ ដូចនេះនៅពេលនរណាម្នាក់កំពុងតែនិយាយជាមួយអ្នកស្រាប់តែយកដៃបិទមាត់របស់គេ ឬធ្វើជាក្អកមានន័យថាគេកំពុងប្រហែលជាមានអ្វីលាក់បាំងនឹងអ្នក ឬ ក៏ប្រហែលជាមិនចង់និយាយពាក្យអ្វីមួយឲ្យអ្នកបានឮ ។

៣ ខាំម្រាមដៃ ឬ ដងវ៉ែនតា

បើសិនជាអ្នកសង្កេតឃើញនរណាម្នាកខាំម្រាមដៃរបស់ពួកគេ ឬ ខាំដងវ៉ែនតារបស់ពួកគេ សូមព្យាយាមលួងលោមគេ ឬ លើកទឹកចិត្តគេ ពីព្រោះនេះជាកាយវិការដែលបញ្ជាក់ថាគេកំពុងតែមានទុក្ខព្រួយហើយព្យាយាមលាក់វាមិនឲ្យនរណាដឹង ពេលខ្លះការខាំប៊ិច បារី ឬ ទំពារស្ករកៅស៊ូ ក៏អាចមានន័យបែបនេះដែរ។

៤ បង្ហាញផ្ទៃមុខ

ជាទូទៅកាយវិការនេះប្រើប្រាស់សម្រាប់ទាក់ទាញមនុស្សដែលមានភេទផ្ទុយគ្នា ។ ដាក់ចង្ការនៅលើដៃ (ដូចរូប) មានន័យថាបង្ហាញផ្ទៃមុខ ដែលវាហាក់ដូចជាយើងព្យាយាមនិយាយថា “នេះគឺជាខ្ញ៉ំ អ្នកអាចមើលវាតាមចិត្ត” ។ ដូចនេះបើសិនជាមាននរណាម្នាក់ធ្វើកាយវិការបែបនេះដាក់អ្នកសូមក៉ំឲ្យឱកាសនេះកន្លងផុតឲ្យសោះ បើសិនជាអ្នកក៏ពេញចិត្តដែរ ។

៥ អង្អែលចង្ការ

កាយវិការនេះមានន័យថាពួកគេកំពុងតែធ្វើការសម្រេចចិត្តលើរឿងអ្វីមួយ ពួកគេអាចអង្អែលចង្ការបណ្ដើរ សំឡឹកមើលលើ មើលក្រោម ឆ្វេង ស្ដាំ ឬ ទៅកន្លែងណា ប៉ុន្តែការពិតពួកគេប្រហែលជាមិនដឹងទេថាពួកគេកំពុងសំឡឹងអ្វីនោះ ព្រោះថាពួកគេកំពុងតែស្លុងអារម្មណ៍នឹងការគិត ។

៦ អោបដៃដាក់លើទ្រូង

អ្នកប្រហែលជាបានជួបកាយវិការនេះញឹកញាប់ហើយមើលទៅ កាយវិការនេះចង់បង្ហាញថាគេកំពុងតែលាក់អារម្មណ៍ខឹងរបស់ពួកគេ ហើយមនុស្សដែលប្រើប្រាស់កាយវិការបែបនេះភាគច្រើនពួកគេគឺកំពុងខឹងនឹងរឿងអ្វីមួយ ហើយបើធ្វើដាក់អ្នកទៀតមានន័យថាពួកគេកំពុងតែខឹងអ្នកហើយ ។

៧ អោន ឬ​ ទោរទៅមុខ

នៅពេលមនុស្សម្នាក់ចូលចិត្តនរណាម្នាក់ ឬ ចង់បង្កើតទំនាក់ទំនងជាមួយនរណាម្នាក់ពួកគេតែងតែប្រើប្រាស់កាយវិការនេះសំដៅទៅរកមនុស្សដែលជាគោលរបស់ពួកគេ ។

៨ ផ្កេតទៅក្រោយ

វាជាកាយវិការដែលបញ្ជាក់ថាពួកគេកំពុងតែធុញទ្រាន់នឹងការសន្ទនា ហើយក៏ប្រហែលជាមិនពេញចិត្តនឹងវត្តមានរបស់នរណាម្នាក់ផងដែរ ។

៩ ត្រដុសដៃ

កាយវិការបែបនេះមានន័យថាពួកគេកំពុងតែមានអារម្មណ៍វិជ្ជមាន អំពីរឿងអ្វីមួយ ឬ ពួកគេសង្ឃឹមខ្ពស់ថានឹងមានផលប្រយោជន៍ ឬ លាភ ឬភាពជោគជ័យអ្វីមួយដែលមករកពួកគេក្នុងពេលឆាប់ៗខាងមុខ ។

១០ យកដៃម្ខាងទៀតដាក់លើដៃដែលកំពុងចាប់

នៅពេលដែលអ្នកចាប់ដៃជាមួយនរណាម្នាក់ ហើយគេបានយកដៃម្ខាងទៀតមកដាក់ពីលើ (ដូចរូប) មានន័យថាគេចង់បង្ហាញអ្នកថា គេជាមនុស្សដែលអ្នកអាចទុកចិត្តបាន ឬក៏ចង់និយាយថា ទុក្ខចិត្តលើគេចុះ ឬករណីខ្លះគេចង់មានន័យថា “ខ្ញ៉ំទុកចិត្តលើអ្នកហើយ” ។

១១ ចាប់ដៃពីក្រោមហើយម្ខាងទៀតអង្អែលពីលើ

វាជាសញ្ញាចង់មានន័យថាគេអាណិតអាសូរអ្នក ។

១២ យកដៃទាំងពីរចាប់ម្រាមដៃអ្នកពីក្រោម

វាជាសញ្ញាចង់ប្រាប់ថា គេត្រៀមខ្លួនរួចរាល់សម្រាប់ជួយអ្នក ។

១៣ សឺរ៉េ ឬ ទាញក្រវ៉ាតក

អត្ថន័យនៃកាយវិការនេះវាអាស្រ័យទៅលើស្ថានភាពជាក់ស្ដែង នៅពេលបុរសធ្វើបែបនេះនៅជិតស្រីស្អាតមានន័យថាគាត់ចាប់អារម្មណ៍នាង ពេលខ្លះវាចង់បង្ហាញថាគាត់មានអារម្មណ៍មិនល្អ ហើយពេលខ្លះទៀតចង់បង្ហាញថាគាត់បាននិយាយកុហកហើយព្យាយាមគេចវេស ។

១៤ អង្គុយដាក់ជើងលើតុ

ការវិការបែបនេះគឺជាកាយវិការអាក្រក់មួយ ហើយអ្នកដែលប្រើកាយវិការបែបនេះគេចង់បង្ហាញថា គេមិនគោរពនរណាម្នាក់ ឬ ចង់បង្ហាញថាគេគឺជាមេនៅទីនេះ ឬ ធំជាងគេនៅទីនេះ ។ អ្នកចិត្តសាស្ត្របានណែនាំថាមិនគួរប្រើកាយវិការបែបនេះនោះទេ លើកលែងតែនៅតែឯង ឬ នៅផ្ទះ ។

ប្រភព ៖ brightside

Loading...
SHARE