បើនិយាយពីល្បែងស៊ីសងវាជាអំពើរខុសច្បាប់ ប៉ុន្តែកាស៊ីណូនៅតែបន្តបើកដោយសារតែវាសម្រាប់តែអ្នកមានប្រាក់ចូលទៅលេងកម្សាន្ត។វាជាស្ថានសួគ៍ជះលុយសម្រាប់អ្នកមានចាយមិនអស់ ហើយអ្នកខ្លះគិតថានឹងលេងឈ្នះហើយក្លាយជាអ្នកមានដោយសារមុខរបរកាស៊ីណូនេះក៏ថាបាន។ទាំង9ចំណុចខាងក្រោមនេះត្រូវចាត់ទុកថាជាចំណុចអាថ៍កំបាំងដែលមានក្នុងកាស៊ីណូ ប៉ុន្តែគ្មានអ្នកចាប់អារម្មណ៍ឬបានដឹងឡើយ៖

១.ពន្លឺភ្លើងគ្រប់ពណ៍និងភ្លេងរន្ថើនក្នុងកាស៊ីណូ ជំរុញអោយអ្នកលេងបាត់បង់ការវិភាគហើយភ្នាល់ច្រើនៗ

២.សន្តិសុខនិងកាមេរ៉ាសុវត្ថិភាពមានច្រើនជាងអ្នកធ្លាប់ចូលបានឃើញ ដែលបង្កប់គ្រប់ទីកន្លែងដើម្បីដឹងពីអ្នកចូលលេង

៣.ក្នុងកាស៊ីណូគ្មាននាឡិកានិងបង្អួចទេ ដើម្បីធ្វើអោយអ្នកលេងជក់លែងដឹងយប់ដឹងថ្ងៃ

៤.បន្ទប់ទឹកក្នុងកាស៊ីណូនិងកន្លែងផ្សេងទៀតសុទ្ធតែនៅឆ្ងាយពីទីតាំងលេង ពីព្រោះខ្លាចថាអ្នកដកខ្លួនទៅបន្ទប់ទឹកភ្ញាក់ខ្លួនអាចនឹងឈប់លេង

៥.នៅក្នុងវង់អ្នកនឹងឃើញមានអ្នកឈ្នះលុយច្រើន ធ្វើអោយអ្នកលេងមានទឹកចិត្តតាម ប៉ុន្តែវាជាល្បិចប៉ុណ្ណោះ

៦.កាក់នៅក្នុងកាស៊ីណូមិនមានទឹកលុយតូចៗទេ ដើម្បីអោយអ្នកចាក់ច្រើនៗ

៧.មនុស្សលេងក្នុងវង់កាន់តែច្រើន ធ្វើអោយល្បែងលេងកាន់តែជក់និងបាត់ការចាប់អារម្មណ៍

៨.កុំលេងកងបង្វិលសំណាង វាសំណាងដល់តែម្ចាស់អាជិវកម្មប៉ុណ្ណោះព្រោះគ្រប់យ៉ាងអ្នកមិនដឹងច្បាស់ពីវានោះទេ

៩.គ្រប់យ៉ាងក្នុងកាស៊ីណូសុទ្ធតែបំពាក់ឡើងដើម្បីអន្ទងចិត្តអ្នកលេងអោយលេងដោយមិនប្រុងប្រយ័ត្ន

ទាំងនេះជាចំណុចដែលBright sideបានលើកឡើងជុំវិញរឿងដែលកើតឡើងក្នុងកាស៊ីណូដែលស្តាប់ទៅវាសមហេតុសមផលក្នុងការចែករំលែកសម្រាប់អ្នកទាំងអស់គ្នា ប៉ុន្តែវាពិតដល់កម្រិតណានោះAdminក៏មិនធ្លាប់ដឹងពីមុនដូចគ្នា។

ប្រភព៖ Bright side

Loading...
SHARE