យើងទាំងអស់គ្នារស់នៅក្នុងពេលវេលាមួយដែលគ្រប់យ៉ាងសុទ្ធតែអាចកើតឡើង ដែលថ្ងៃណាមួយយើងអាចនឹងស្ថិតនៅក្នុងស្ថានភាពដូចក្នុងរឿងភាពយន្ត ដោយមិនបានគិតទុក ឬមិនបានដឹងខ្លួនជាមុន។ ដូចនេះប្រសិនបើស្ថិតក្នុងស្ថានភាពទាំងនោះ យើងគួរតែមានការប្រុងប្រៀបខ្លួនជាស្រេច។ ខាងក្រោមនេះជាជំនាញបច្ចេកទេសទាំង៧នៅក្នុងរឿងដែលអាចជួយអ្នកបាន ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពបែបនេះនៅថ្ងៃណាមួយ។

7. ការរួចពីខ្នោះដៃដោយប្រើឈើគូស

មិនថាសម្រាប់ការសម្តែងវេទមន្ត ឬសម្រាប់ភាពចាំបាច់មែនទែន បច្ចេកទេសនេះអាចជួយឲ្យខ្នោះដៃរបូតពីដៃអ្នកបាន។ ឧបករណ៍ចាំបាច់គឺ ឈើគូសមួយ។ អ្នកគ្រាន់តែធ្វើឲ្យវាសំប៉ែតស្តើងបន្តិច(ធ្មេញរបស់អ្នកអាចជួយបាន) ហើយចាក់ដោតវាទៅក្នុងប្រហោង (ដូចបង្ហាញនៅក្នុងរូប) នោះខ្នោះដៃនឹងរបូត។

6. ការលាក់របស់មានតម្លៃ

នេះជាវិធីងាយស្រួលមួយ ដោយអ្នកគ្រាន់តែមានកៅអីមួយ ញញួរមួយ ដែកគោលមួយចំនួន និងកៅស៊ូកង។ ផ្គាប់កៅអីចុះក្រោម ដំដែកគោលនឹងកៅអីឲ្យមានទម្រង់ជាប្រអប់ ហើយធ្វើឲ្យវាកោងក្បាលបន្តិច។ បន្ទាប់មកយកកៅស៊ូកងដាក់ទាក់(ដូចក្នុងរូប) ហើយអ្នកអាចលាក់របស់មានតម្លៃដូចជាក្រដាសប្រាក់ជាដើម នៅក្រោមកៅអីបានយ៉ាងស្រួល។

5. វិធីរួចពីខ្សែរូតចងដៃ

ជាទូទៅ អ្នកជាប់ចំណងបែបនេះត្រូវគេចងរឹតតឹងខ្លាំង ដែលគេគិតថាមិនអាចស្រាយបានទេទាល់តែកាត់ចេញ។ តាមពិតទៅអ្នកអាចរួចពីចំណងដោយងាយស្រួល ដោយគ្រាន់តែលើកដៃដាក់លើក្បាល  បន្ទាប់មកទាញកន្ត្រាក់អូសវាចុះក្រោមយ៉ាងលឿនហើយលាដៃក្នុងពេលជាមួយគ្នា។ វាអាចនឹងឈឹប៉ុន្តែដៃរបស់អ្នកនឹងរួចពីចំណង។

4. ការផ្ញើសារសម្ងាត់

អ្នកត្រូវការក្រដាសទទេរមួយសន្លឹក ដៃខ្មៅពណ៌ស និងហ្វឺតគូសចំណំា។ សរសេរសាររបស់អ្នកនៅលើក្រដាសជាមួយនិងដៃខ្មៅពណ៌ស នោះវានឹងមើលទៅដូចជាក្រដាសសទទេរ។ នៅពេលគេត្រូវការអានសារ គេគ្រាន់តែលាបពណ៌នៅលើវាជាមួយនិងហ្វឺតគូសចំណាំទៅនឹងអាចមើលឃើញអក្សរហើយ។

3. ការដាក់ប្រដាប់ត្រួតពិនិត្យមុខទ្វារបន្ទប់

ប្រសិនបើអ្នកគ្មានឧបករណ៍ទំនើបសម្រាប់ដាក់ត្រួតពិនិត្យទេ នេះជាវិធីងាយស្រួលមួយ។ អ្នកគ្រាន់តែដាក់បិតខ្សែព្យួរនៅលើទ្វារ។ ប្រសិនបើមានអ្នកបើកឬបិទទ្វារនោះ ខ្សែនេះនឹងជាប់នឹងទ្វារ(ដូចក្នុងរូប)។

2. ការបង្កើតសារសម្ងាត់

បើអ្នកត្រូវការបង្កើតសារសម្ងាត់ ឬសម្រាប់ជាការលេងកម្សាន្ត អ្នកអាចជ្រើសរើសវិធីឆ្លុះអក្សរ។ អ្នកគ្រាន់តែសរសេរអក្សរពី A ដល់ M ក្នុងជួរតែមួយ ហើយនៅក្រោមជួរនេះអ្នកសរសេរអក្សរ N ដល់ Z (ដូចក្នុងរូប)។​ បន្ទាប់មកអ្នកបង្កើតសារដោយគ្រាន់តែសរសេរយកនូវតួអក្សរដែលផ្ទុយ ឧទាហរណ៍ ប្រសិនបើអ្នកចង់សរសេរពាក្យ  “Hello“ នោះអ្នកនឹងបានសារជាអក្សរ ”uryyb”។

  1. ឈើគូសមិនជ្រាបទឹក

សម្រាប់អ្នកដែលឡើងភ្នំ ឬចូលព្រៃជាញឹកញាប់ប្រាកដជាយល់ពីសារៈសំខាន់នៃឈើគូសមិនជ្រាបទឹក ព្រោះថាគេអាចនឹងត្រូវដើរកាត់ភ្លៀងធ្វើឲ្យសើមឈើគូស ហើយមិនអាចបង្កាត់ភ្លើងបាន។​ ដើម្បីបានឈើគូសមិនជ្រាបទឹក អ្នកគ្រាន់តែលាបវាជាមួយនិងថ្នាំក្រចក ដោយអ្នកអាចលាបវាពីក្បាលដល់គល់ ឬលាបតែក្បាល។

ប្រភព៖ Brightside

Loading...
SHARE