ការពិតដែលគ្រប់គ្នាមិនអាចប្រកែកបានគឺគ្មាននរណាម្នាក់ធំឡើងដោយមិនធ្លាប់មើលរឿងតុក្តតានោះទេ។អ្នកខ្លះមើលរហូតដល់អាយុ២០ក្រាស់ជិត៣០ក៏នៅចូលចិត្តគំនូរជីវចលដដែល។ក្នុងចំណោមរឿងជាច្រើនដែលអ្នកធ្លាប់មើល ភាគច្រើននឹងចាប់អារម្មណ៍ថាតុក្តតាខ្លះមើលតែម្តងសាំលែងចង់មើល ប៉ុន្តែបើឈីងចាំងវិញមើលរួចហើយ មួយឆ្នាំក្រោយមកមើលម្តងទៀតនៅតែល្អមើល មើលមិនចេះធុញមើលដល់អ្នកខ្លះអាយុក្បែរ៣០ទៅហើយ។អ្វីជាភាពទាក់ទាញដែលអ្នកនិពន្ធនិងផលិតបានចាក់បញ្ចូលក្នុងកំពូលកូរឈីងចាំង៖

១.ម្នាក់ៗសុទ្ធតែមានរឿងស្រដៀង៖ តុក្តតាឈីងចាំងនិយាយពីជិវិតគ្រួសារនេះធ្វើអោយម្នាក់ៗសុទ្ធតែមានចំណុចជាប់ទាក់ទង យ៉ាងហោចណាស់ក៏មានម៉ាក់ពូកែរអ៊ូដូចមិសាអិដែរ។

២.វាឆ្លុះបញ្ចាំងស្ទើរគ្រប់ស្ថានភាពជិវិត៖ ពីមួយវគ្គទៅមួយវគ្គ សាច់រឿងសុទ្ធតែមានពិតក្នុងសង្គមធ្វើអោយអ្នកមើលទៅមិនសាំ។

៣.កំប្លែងមិនចេះរីងស្ងួត៖ រាល់ពេលដែលអ្នកអផ្សុក បើកមើលឈីងចាំងមួយភាគអាចអោយអ្នកសើចចេញវិញភ្លាមៗ។ដូច្នេះហើយទើបមនុស្សធំមួយចំនួននៅតែមើលឈីងចាំងពេលស្រ្តេសពីការងារ។

៤.ធ្លាប់ឆ្លងកាត់ស្ថានភាពដូចគ្នា៖ កាលពីក្មេងទៅសាលា ជួបមិត្តភក្តិពូកែអួតជាដើមនិងសាច់រឿងផ្សេងៗតាមភាគនិមួយៗធ្វើអោយអ្នកមានរឿងដូចសើចមិនឈប់។

នេះជាគ្រាន់ជាចំណុចមួយចំនួនប៉ុណ្ណោះ សម្រាប់អ្នកចូលចិត្តមើលឈីងចាំងមកដល់ឥឡូវច្បាស់ជាដឹងខ្លួនឯងច្បាស់ហើយថាមានមូលហេតុអ្វីផ្សេងទៀត។

ប្រភព៖ thehumornation

Loading...
SHARE