ការជ្រើសរើសគូស្រករមិនមានងាយស្រួលដូចរើសស្មាតហ្វូននោះទេ ស្មាតហ្វូនបើរើសហើយមិនត្រូវចិត្តលក់វិញទិញថ្មីបាន តែគូស្រករតែរើសហើយមិនអាចលក់វិញយកលុយដូរថ្មីបាននោះទេ ។ អីញ្ចឹងមុននឹងជ្រើសរើសនរណាម្នាក់ជាគូអនាគត សូមពិចារណាឲ្យបានច្បាស់លាស់ ជាពិសេសគឺនារីៗតែម្ដង ។

ដូចនេះនារីៗត្រូវពិចារណាឲ្យបានច្បាស់លាស់មុនសម្រេចចិត្តទទួលយកបុរសណាម្នាក់ជាគូអនាគត ហើយបើតាមអ្នកធ្លាប់មានបទពិសោធន៍លើបញ្ហានេះ បានណែនាំថា បុរសចំនួន ១០ ប្រភេទខាងក្រោមសូមក៉ំយកធ្វើជាគូអនាគតឲ្យសោះ ៖

១ ចូលចិត្តរំលឹកពីអ្នកចាស់ ហើយចូលចិត្តប្រៀបធៀបអ្នកនឹងនារីម្នាក់នោះ

នៅពេលដែលអ្នកបានជួបនឹងបុរសម្នាក់ដែលចូលចិត្តលើករឿងសង្សារចាស់ ត្អូញត្អែរពីរឿងរ៉ាវគាត់នឹងសង្សារចាស់ ឬ ប្រៀបធៀបអ្នកនឹងនារីម្នាក់នោះ វាជាសញ្ញាព្រមានឲ្យអ្នកគួរតែដកថតទៅ ។ ពីព្រោះតែគាត់បានចាត់ទុកអ្នកចាស់របស់គាត់ជាមនុស្សចុងក្រោយទៅហើយ ហើយគាត់គ្រាន់តែយកអ្នកដើម្បីបន្លប់ចិត្តតែប៉ុណ្ណោះ បើសិនជាមានឱកាសគាត់នឹងត្រលប់ទៅរកអ្នកចាស់វិញមិនខាន ។

២ រិះថាំដូចជាស្រី ហើយគិតថាមនុស្សស្រីស្រឡាញ់គាត់ព្រោះតែទ្រព្យ

មនុស្សប្រុសប្រភេទគឺពិបាកនឹងចុះសម្រុងខ្លាំងណាស់ពីព្រោះបើអ្នកគឺជាសង្សាររបស់គាត់ក៉ំសង្ឃឹមថាគាត់នឹងទិញកាដូរឲ្យអ្នក ឬ ក៏ប៉ាវអ្នកញ៉ាំអីឲ្យសោះពីព្រោះគាត់ខ្លាចអ្នកស្រលាញ់គាត់ដើម្បីរបស់ទាំងនោះ ហើយបើសិនជាប្ដីប្រពន្ធទៀតកាន់តែយ៉ាប់គឺគាត់នឹងជាអ្នកកាន់កាប់លុយ ហើយគ្រប់ការចាយវាយនៅក្នុងផ្ទះសូម្បីតែរបស់ប្រើប្រាស់របស់អ្នកក៏ត្រូវឆ្លងកាត់គាត់ដែរ ។ បុរសបែបនេះទោះមានលុយច្រើនប៉ុនណាក៏ដោយសូមចៀសឲ្យឆ្ងាយ ។

៣  យកម្ដាយដាក់មុខនិច្ច

ការដឹងគុណម្ដាយគឺជារឿងត្រឹមត្រូវ តែមិនមែនសូម្បីតែការសម្រេចចិត្តនៅក្នុងគ្រួសារផ្ទាល់ខ្លួន និងគ្រប់យ៉ាងដែលធ្វើចំពោះនារីដែលខ្លួនស្រលាញ់ត្រូវឆ្លងកាត់ម្ដាយនោះទេ ។ ដូចនេះសូមប្រយ័ត្នចំពោះបុរសដែលតែងតែនិយាយអំពីម្ដាយគាត់ជាញឹកញាប់ ព្រោះថាបុរសបែបនេះគឺគ្មានទំនួលខុសត្រូវ និងការសម្រេចចិត្តដោយខ្លួនឯងនោះទេ គ្រប់យ៉ាងគឺគាត់ស្ដាប់តាមការបញ្ជាររបស់ម្ដាយគាត់ ហើយអ្នកនឹងពិបាកក្នុងការកសាងគ្រួសារឯករាជ្យមួយជាមួយគាត់ខ្លាំងណាស់ ហើយបើសិនជាម្ដាយរបស់គាត់ជាមនុស្សចិត្តអាក្រក់ទៀតនោះ អ្នកប្រហែលជាត្រូវទឹកភ្នែកមិនខាន ។

៤  ចូលចិត្តបែងចែកតួនាទី និងឋានៈ

បើសិនជាអ្នកមានបំណងដើម្បីក្លាយជាមេផ្ទះមួយរូបវាមិនចោទជាបញ្ហានោះទេ ប៉ុន្តែបើសិនជាអ្នកចង់បានបុរសម្នាក់ដែលចេះចែករំលែកការងារគ្នា មិនមែនចាំតែប្រើនោះបុរសបែបនេះមិនសាកសមជាមួយអ្នកនោះទេ ។

៥ ចូលចិត្តបង្អួតពីសាច់ដ៉ំជាងការបង្ហាញពីការយកចិត្តទុកដាក់

បុរសម្នាក់ដែលចិត្តចិត្តបង្អួតពីភាពខ្លាំង និងភាពលេចធ្លោរបស់ខ្លួន ប៉ុន្តែបែរជាខ្សោយអំពីការយកចិត្តទុកដាក់ចំពោះអ្នកសូម្បីតែរឿងតូចតាច ប្រាកដណាស់ថាគាត់នឹងមិនសាកសមនឹងមើលថែអ្នកនោះទេ ហើយបើសិនជាគាត់ជាមនុស្សឆេវឆាវទៀតអំពើហិង្សាក្នុងគ្រួសារអាចនឹងកើតមាន ដែលអ្នករងគ្រោះប្រាកដជាអ្នក ។ សង្ហាបែបនេះល្អមើលតែសំបកក្រៅនោះទេ បើមានទឹកចិត្តទៀតទើបល្អពិតប្រាកដ ។

៦ និយាយតែពីរឿងយកកូន

បុរសប្រភេទនេះចង់សំដៅដល់បុរសដែលចូលចិត្តនិយាយពីរឿងភាពគួរឲ្យស្រលាញ់នៃក្មួយរបស់ខ្លួន ឬ កូនរបស់អ្នកជិតខាង ហើយបន្ទាប់មកចាប់ផ្ដើមនិយាយអំពីគម្រោងយកកូនឲ្យបានច្រើន ។ ស្ដាប់មើលទៅដូចជាគាត់កំពុងតែរៀបផែនការមួយកសាងគ្រួសារដ៏កក់ក្ដៅ ប៉ុន្តែបើវិភាគឲ្យស៉ីជម្រៅ គាត់កំពុងតែលួងលោមអ្នកឲ្យបង្កើតកូនឲ្យគាត់ ពីព្រោះតែគាត់ស្រលាញ់ក្មេងៗ និងចង់បានកូនខ្លួនឯង ។ បើសិនជាគាត់ពិតជាមានគម្រោងបង្កើតគ្រួសារដ៏កក់ក្ដៅប្រាកដមែន គាត់ប្រហែលត្រូវសួរយោបល់អ្នក ឬ ក៏និយាយអំពីផែនការគ្រួសារ ផែនការហិរញ្ញវត្ថុ និងបញ្ហាផ្សេងៗទៀតមុនពេលដល់ការបង្កើតកូន ។

បើសិនជាអ្នកត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ដាយគេវាមិនចោទជាបញ្ហាប៉ុន្មាននោះទេ ប៉ុន្តែបើសិនជាអ្នកចង់រកចំណូលឲ្យបានច្រើន និងចង់ពង្រឹងសមត្ថភាព ក៏ដូចជាហិរញ្ញវត្ថុមុនពេលសម្រេចចិត្តយកកូននោះ អ្នកប្រហែលមិនអាចចុះសម្រុងជាមួយនឹងគាត់នោះទេ ។

៧ និយាយតែអំពីរូបសម្រស់

វាជាសញ្ញាព្រមានមួយឲ្យអ្នកដកថត បើសិនជាបានជួបនឹងបុរសដែរតែងលើកយកតែរឿងសម្រស់មកនិយាយ សរសើរអ្នកស្អាតបែបនេះ ស្អាតបែបនេះ ប៉ុន្តែមិនដែលចាប់អារម្មណ៍អំពីអត្តចរិតរបស់អ្នក ការយកចិត្តទុកដាក់ ប្រាកដណាស់ថាគាត់គឺជាបុរសម្នាក់ដែលឲ្យតម្លៃតែលើសំបកក្រៅ ហើយបើថ្ងៃណាមួយអ្នកបាត់បង់សម្រស់ គាត់អាចនឹងចាកចេញពីអ្នកក៏ថាបាន ។

៨ ទុកមិត្តភក្ដិជាធំ

ការរាប់អានមិត្តភក្ដិមិនមែនជារឿងខុសឆ្គងនោះទេ ប៉ុន្តែនៅពេលដែលមិនមានពេលសម្រាប់អ្នកតែបែរជានៅជាមួយមិត្តភក្ដិផឹកស៉ី ដើរលេង នោះមិនមែនជាបុរសល្អនោះទេ ពីព្រោះតែអ្វីដែលគាត់យកចិត្តទុកដាក់គឺមិត្តភក្ដិរបស់គាត់ មិនមែនជាអ្នកនោះទេ ។

៩  ចូលចិត្តទម្លាក់កំហុសទៅលើអ្នកដទៃ

អាចនិយាយបានថាគាត់គឺជាបុរសម្នាក់ដែលមិនព្រមទទួលស្គាល់ការពិត ហើយរុញច្រានកំហុសខ្លួនទៅលើអ្នកដទៃដែលនៅជ៉ំវិញខ្លួនគាត់ ដូចជានៅពេលគាត់ភ្លេចមើលម៉ោងហើយមកទទួលអ្នកយឺតគាត់បន្ទោសថាមកពីតាក់ស៉ី ស្ទះផ្លូវ ពេលដែលគាត់មិនទទួលបានប្រាក់បន្ថែមដោយសារតែបំពេញការងារមិនបានល្អ គាត់បន្ទោសថាមកពីមេរបស់គាត់មិនល្អ ហើយមេមិនបានដំឡើងប្រាក់ខែឲ្យគាត់ គាត់បែរជានិយាយថាមិត្តរួមការងារគាត់ទទួលបានប្រាក់ខែច្រើនជាងព្រោះតែអែបអបជាដើម ។

បើសិនជាគាត់ជាបុរសល្អសម្រាប់អ្នក គាត់នឹងហ៊ានទទួលស្គាល់ការពិត និងមានទំនួលខុសត្រូវទៅលើអ្វីដែលគាត់បានធ្វើ ព្រោះថាថ្ងៃក្រោយគាត់មិនមែនជាអ្នកនិទានរឿងនោះទេ គឺគាត់មានតួនាទីជាមេគ្រួសារដែលត្រូវរ៉ាបរងនូវបញ្ហាជាច្រើន ។

១០ ទើបតែស្គាល់សោះផ្អែមហួសហេតុ

នារីណាក៏ចង់ទទួលបានការសរសើរ ឬ ពាក្យសម្ដីផ្អែមល្ហែមចេញពីមាត់មនុស្សដែលខ្លួនស្រលាញ់ ប៉ុន្តែនៅពេលបុរសម្នាក់ដែលអ្នកទើបតែស្គាល់សោះបើជានិយាយពាក្យផ្អែមល្ហែមគួរឲ្យសង្ស័យ និងលើសពីការពិតខ្លាំងពេកនោះ គួរតែប្រយ័ត្នបន្តិចទៅ ពីព្រោះអ្នកអាចមិនមែនជាមនុស្សតែម្នាក់ដែលឮសម្ដីបែបនេះ ។ ចូលព្យាយាមសង្កេតគាត់ឲ្យបានច្បាស់លាស់ បើសិនជាមានចំណុចគួរឲ្យសង្ស័យខ្លាំង សូមដកឃ្លា និង ពិចារណាម្ដងទៀតអំពីទំនាក់ទំនងជាមួយគាត់ ព្រោះថាបើជ្រើសរើសគាត់អ្នកអាចនឹងក្លាយជាជនរងគ្រោះនៃអំពើផិតក្បត់ក៏ថាបាន ។

នេះគ្រាន់តែជាបទពិសោធន៍ខ្លះរបស់អ្នកដែលធ្លាប់ឆ្លងកាត់តែប៉ុណ្ណោះ ដូចនេះអ្នកគួរតែសង្កេតឲ្យបានច្រើនជាងនេះបន្ថែមទៀត មុននឹងសម្រេចចិត្តថាគួរតែបដិសេធ ឬ ក៏ទទួលយកគាត់ ៕

ប្រភព ៖​ Brightside.me

Loading...
SHARE