ជក់បារីមិនត្រឹមតែធ្វើឲ្យខូចសុខភាពនោះទេ ថែមទាំងត្រូវខាតបង់ថវិការទៀតផង !

មនុស្សគ្រប់រូបសុទ្ធតែបានដឹងអំពីគ្រោះថ្នាក់នៃការជក់បារី តាមរយៈការព្រមាន ឬ ផ្សព្វផ្សាយតាមទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយនានា ហើយសូម្បីតែនៅលើប្រអប់បារីក៏បានដាក់រូបបង្ហាញពីគ្រោះថ្នាក់នៃការជក់បារីផងដែរ។ ប៉ុន្តែមនុស្សមួយចំនួននៅតែបន្តជក់បារី ពីព្រោះតែការជក់បារីបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ ឬ អាចនិយាយបានថាពួកគេញៀននឹងបារី ។

ការផ្ដាច់បារីមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែមនុស្សមួយចំនួននៅតែអាចធ្វើបាន ដោយសារតែពួកគេមានការគាំទ្រ ឬ ក៏ពួកគេបានតាំងចិត្តដើម្បីទទួលបានអ្វីមួយដូចជា សុភមង្គលក្នុងគ្រួសារ សុខភាព ឬ ក៏ដើម្បីអ្វីមួយក្រៅពីនេះ ។

ជាក់ស្ដែងបុរសជនជាតិម៉ាលេស៉ីម្នាក់ដែលមានឈ្មោះថា Carlos Phang គឺជាមនុស្សដែលជក់បារីក្នុងមួយថ្ងៃៗមិនក្រោម ៣០ ដើមនោះទេ ហើយគាត់បានជក់វាអស់រយៈពេល ១០ ឆ្នាំមកហើយ ។ នៅពេលសួរគាត់ថាតើគាត់បានចំណាយប្រាក់ប៉ុន្មានសម្រាប់បារីទាំងនោះក្នុងរយៈពេល ១០ ឆ្នាំនេះ គាត់បានប្រាប់ថា បើសិនសន្សំវាប្រហែលជាពេលនេះគាត់អាចទិញរថយន្តថ្មីមួយ ឬ អាចជាផ្ទះមួយខ្នង ។

ប៉ុន្តែហេតុតែស្រលាញ់ពេញចិត្ត និងស្រលាញ់ស្មាតហ្វូនដែលផលិតដោយ Apple គាត់ក៏បានតាំងចិត្តក្នុងការផ្ដាច់បារីដើម្បីសន្សំលុយយកទៅទិញ iPhone ស៊េរីចុងក្រោយ ។

នៅពេលផ្ដាច់បារីគាត់បានព្យាយាមសន្សំលុយដោយយកប្រាក់ដែលធ្លាប់ចំណាយទៅលើបារីនិងប្រាប់បន្តិចបន្តួចទៀតដែលអាចសន្សំបានទៅតាមលទ្ធភាពដាក់ចូលក្នុងកូនជ្រូកសន្សំលុយ ជាលទ្ធផលត្រឹមតែរយៈពេល ៦ ខែគាត់អាចសន្សំលុយបានរហូតដល់ទៅ RM 4875 (លុយម៉ាឡេស៉ី) គិតជាដុល្លារ ១១៥១ ដុល្លារអាមេរិក ហើយគាត់ក៏បានយកប្រាក់នោះយកទៅទិញទូរសព្ទក្នុងក្ដីស្រមៃរបស់គាត់គឺ iPhone 8 Plus ឰដែលពេលនោះគឺជាពេលដែល iPhone 8 Plus បានចេញលក់) ។

 

គាត់បាននិយាយថាអំពីផលវិបាកក្នុងការផ្ដាច់បារីដំបូងយ៉ាងដូច្នោះថា “ក្នុងរយៈពេលបីថ្ងៃដំបូងនៃការផ្ដាច់បារី សំបោរចេះតែហូរពីច្រមុះ ដែលធ្វើឲ្យខ្ញ៉ំគេមិនលក់នៅពេលយប់ហើយខ្ញ៉ំមានអារម្មណ៍ថាធុញថប់យ៉ាងខ្លាំងនៅកន្លែងធ្វើការ។ ជាងនេះទៅទៀតបំពង់ករបស់ខ្ញ៉ំមានអារម្មណ៍ថាដូចជាមានរោមនៅជាប់ ។ ប៉ុន្តែខ្ញ៉ំបានគិតថានេះមានន័យថារាងកាយរបស់ខ្ញ៉ំកំពុងបញ្ចេញជាតិពុលហើយវានឹងកាន់តែប្រសើរឡើង “។

នៅពេលដែលគេសួរគាត់ថាតើការជក់បារីពិតជាជួយកាត់បន្ថយភាពតានតឹងមែនឬយ៉ាងណា គាត់ក៏បានឆ្លើយថា ” តើអ្នកប្រាកដទេថាការជក់បារីអាចកាត់បន្ថយភាពតានតឹងឬបន្ទាប់ពីអ្នកជក់បារីអ្នកនឹងមិនធុញទ្រាន់ទៀតទេ? ឈប់និយាយកុហក! វាគ្រាន់តែជាទម្លាប់អាក្រក់ដែលអ្នកមិនអាចគ្រប់គ្រងបានប៉ុណ្ណោះ ពីព្រោះអ្នកត្រូវមានឆន្ទៈដើម្បីបញ្ឈប់ហើយអ្នកអាចធ្វើវាបាន – គ្រាន់តែតាំងចិត្តឲ្យបានខ្ពស់” ។

ប្រភព ៖ Viral4real

Loading...
SHARE