បើយោងតាមស្ថិតិ europa បានឲ្យដឹងថា ក្នុងចន្លោះឆ្នាំ ១៩៧០ ដល់ឆ្នាំ ២០១៣ ប្ដីប្រពន្ធជនជាតិអ៉ឺរ៉ុបជាង ៩៥០០០០គូបានលែងលះគ្នា ។ ដោយសារតែហេតុនេះក្រុមស្រាវជ្រាវមួយក្រុមដែលមានឈ្មោះថា Slater and Gordon Lawyers ក៏បានព្យាយាមស្រាវជ្រាវរកមូលហេតុ នៅក្នុងកិច្ចការស្រាវជ្រាវនោះពួកគេក៏បានកំណត់ពីឆ្នាំនៃជីវិតអាពាហ៍ពិពាហ៍ដែលរីករាយ និងពិបាកបំផុតផងដែរ ដោយផ្អែកតាមរបាយការណ៍ស្រាវជ្រាវនោះ ។

ឆ្នាំទី ៣

មានមតិភាគច្រើននិយាយថាមនុស្សស្រលាញ់គ្នាយ៉ាងច្រើនត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ បន្ទាប់មកក៏អស់អារម្មណ៍នឹងគ្នា ហើយភាគច្រើននៃប្ដីប្រពន្ធដែលលែងលះគ្នាគឺធ្វើឡើងនៅរយៈពេល ៣ ឆ្នាំបន្ទាប់ពីរៀបការរួច ។

ប៉ុន្តែការពិតបន្ទាប់ពីរៀបការជាមួយគ្នាបាន ៣ ឆ្នាំម្នាក់ៗនឹងចាប់ផ្ដើមដឹងនិងទទួលស្គាល់ចំណុចខ្សោយរបស់ដៃគូរៀងៗខ្លួន ដូចនេះពួកគេនឹងកាន់តែមានអារម្មណ៍ជឿជាក់ចំពោះខ្លួនឯងនិងដៃគូ ។ ហើយភាគច្រើននៃគូស្វាមីដែលបានពន្យាកំណើតនោះក៏សម្រេចចិត្តយកកូននៅឆ្នាំទី ៣ នេះផងដែរ ។

ដោយសារតែហេតុផលនេះហើយទំនងទំនងរបស់ពួកគេនឹងកាន់តែរឹងម៉ាំ និងស្និតស្នាល ។ សរុបសេចក្ដីមកក្រោយរៀបការបាន ៣ ឆ្នាំគឺជារយៈពេលដែលជីវិតគូមានសុភមង្គលនិងរីករាយបំផុត ។

ឆ្នាំទី ៥

បញ្ហាពិតប្រាកដអាចនឹងកើតមានឡើងនៅឆ្នាំទី ៥ នៃជីវិតអាពាហ៍ពិពាហ៍ ។ នៅក្នុងកំឡុងពេលនោះកូនៗនៅតូច ហើយត្រូវការការយកចិត្តទុកដាក់ខ្លាំងបំផុត ។ ដូច្នោះហើយអ្នកនឹងពិបាកក្នុងការបែងចែកពេលវេលាសម្រាប់ធ្វើការនៅខាងក្រៅ ធ្វើការងារផ្ទះ ខ្លាំងណាស់ ហើយបញ្ហាជាច្រើននឹងកើតមាននៅក្នុងកំឡុងពេលនោះ ។

ដោយសារតែបញ្ហាជាច្រើន ធ្វើឲ្យការរស់នៅមិនចុះសម្រុងនឹងគ្នា ហើយនៅក្នុងកំឡុងពេលនោះគូស្វាមីភាគច្រើនចាប់ផ្ដើមគិតពីរឿងលែងលះគ្នាផងដែរ នេះបើយោងតាមស្ថិតិដែល SGL ស្រង់បាន ។ ដូចនេះក្នុងរយៈពេលនោះវាគឺជាឆ្នាំដែលពិបាកបំផុតនៃជីវិតគូ ។

ប៉ុន្តែបើអ្នកទាំង ២ ចេះអត់ធ្មត់អធ្យាស្រ័យគ្នាបាន ជីវិតអាពាហ៍អាពាហ៍របស់អ្នកនឹងកាន់តែរឹងម៉ាំជាងមុនជាក់ជាមិនខាន ។

ឆ្នាំទី ៧

នៅពេលដែលអ្នកអាចឆ្លងផុតដំណាក់កាលនៃឆ្នាំទី ៥ បាន អ្នកអាចនឹងជួបបញ្ហាបន្តទៀតនៅឆ្នាំទី ៧ ដែលនៅពេលនេះវាមិនមែនដូចជានៅឆ្នាំទី ៥ ទៀតនោះទេ ពីព្រោះតែអ្នកបានទម្លាប់នឹងបញ្ហាទាំងនោះហើយដូចនេះក្រោយៗមកវាមិនមែនជាបញ្ហាសម្រាប់អ្នកទៀតនោះទេ ប៉ុន្តែនៅឆ្នាំទី ៧ រឿងដែលកើតមានឡើងគឺ បញ្ហាហិរញ្ញវត្ថុ ការថែទាំកូនៗ និងការឈ្លោះប្រកែកគ្នាអំពីទំនួលខុសត្រូវនៅក្នុងគ្រួសារ ។

នេះគឺជាពេលវេលាដ៏ស្មុគ្គស្មាញបំផុតនៃជីវិតអាពាហ៍ពិពាហ៍ ប៉ុន្តែបើអ្នកអាចឆ្លងផុត អ្នកនឹងមានសុភមង្គលជាក់ជាមិនខាន ហើយជីវិតគូរបស់អ្នកនឹងមិនងាយនឹងប្រេះឆានោះទេ បើទោះបីជាជួបបញ្ហាច្រើនក៏ដោយ ។

ប្រភព

Loading...
SHARE