រឿងរ៉ាវជាច្រើនអំពីកូរ៉េខាងជើងត្រូវបានគេបើកកាយ ហើយមនុស្សជាច្រើនក៏ចាប់ផ្ដើមចាប់អារម្មណ៍ចង់ដឹងចង់ឮពីប្រទេសដែលឯកាមួយនេះ ខណៈដែលប្រជាជនក្នុងប្រទេសនោះប្រៀបដូចជាកង្កែបក្នុងអណ្ដូង ដែលត្រូវបានរដ្ឋាភិបាលបំបិទមិនឲ្យដឹងឬឮពីពិភពខាងក្រៅ ។

ហើយខាងក្រោមនេះគឺជារឿងរ៉ាវពិតទាំង ១៦ យ៉ាងដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសកូរ៉េខាងជើង ដែលគ្រប់គ្នាគួរតែដឹង ៖

១ ស្ទីលតែងខ្លួនរបស់លោកខាងលិច

ខុសពីប្រទេសដទៃដែលបើកសិទ្ធទូលាយក្នុងការស្លៀកពាក់ កូរ៉េខាងជើងព្យាយាមបំបិទមិនឲ្យឥទ្ធិពលខាងក្រៅចូលទៅក្នុងប្រទេសរបស់ខ្លួន ។ ហើយបច្ចុប្បន្ននេះមេដឹកនាំរបស់កូរ៉េខាងជើងលោក Kim Jong-un ក៏កំពុងតែមានបញ្ជារឲ្យលុបបំបាត់ការជ្រាតចូលនៃខោខៅប៊យ និងសំលៀកបំពាក់បែបលោកខាងលិច នៅតំបន់ចំនួន ២ ដែលស្ថិតនៅជាប់នឹងព្រំប្រទល់ប្រទេសចិនផងដែរ ។

២ កូកាកូឡា

ការហាមឃាត់ម៉ាកសញ្ញា Coca-cola ដែលជាភេសជ្ជៈដ៏ពេញនិយមទូទាំងពិភពលោកគឺជាមូលហេតុដែលធ្វើឲ្យប្រជាជនកូរ៉េពិបាកនឹងស្គាល់រស់ជាតិភេសជ្ជៈនេះខ្លាំងណាស់ ។ ប៉ុន្តែមានការរាយការណ៍ថានៅទីក្រុងព្យុងយ៉ាង ហាងទំនើបៗមួយចំនួនបានដាក់លក់កូកាកូឡាដែលផលិតនៅក្នុងប្រទេសចិន ។

៣ ម៉ូតសក់

នៅកូរ៉េខាងជើងមិនមែនគ្រប់គ្នាសុទ្ធតែអាចរើសម៉ូតសក់ស្រេចតែចិត្តនោះទេ ទោះពេញចិត្ត ឬមិនពេញចិត្ត ពួកគេត្រូវតែបង្ខំចិត្តជ្រើសរើសយកម៉ូតសក់មួយក្នុងចំណោមម៉ូតសក់ ទាំង ១៥ សម្រាប់ បុរស និង ១៨ សម្រាប់ស្ត្រី ។ ចំណែកឯរឿងដូរពណ៌សក់កាន់តែមិនបាច់និយាយទៅទៀត ។

៤ សំឡីអនាម័យ

អ្នកក៏ប្រហែលជាមានអារម្មណ៍ថាប្រទេសឆ្កួតអីគ្រាន់តែសំឡីអនាម័យក៏ហាមឃាតដែរ ប៉ុន្តែយើងមិនដឹងថាតើមូលហេតុអ្វីបានជាពួកគេធ្វើដូចនេះនោះទេ ។

នៅក្នុងកូរ៉េខាងជើង ដោយសារតែគ្មានសំឡីអនាម័យ នារី និងស្ត្រី ទាំងឡាយត្រូវប្រើប្រាស់ទ្រនាប់ដែលអាចបោកគក់ប្រើឡើងវិញបាន នៅពេលដែលមករដូវ ។

៥ ស្រោមអនាម័យ

គ្រប់មធ្យោបាយពន្យាកំណើតបែបវិទ្យាសាស្ត្រទាំងឡាយត្រូវបានហាមឃាត់នៅក្នុងប្រទេសកូរ៉េខាងជើង សូម្បីតែស្រោមអនាម័យ ដូចនេះការទទួលបានស្រោមអនាម័យគឺជារឿងលំបាក ។ បុរសពេញវ័យនៅកូរ៉េខាងជើងអាចនឹងរីករាយបើសិនជាយើងឲ្យស្រោមអនាម័យជាកាដូសម្រាប់ពួកគេ ។

៦ អចលនទ្រព្យផ្ទាល់ខ្លួន

រដ្ឋាភិបាលកូរ៉េខាងជើងមានសិទ្ធិកាន់កាប់ដីធ្លីនិងផ្ទះសំបែង និងអចលនទ្រព្យដទៃ ដូចនេះវាមិនអាចទៅរួចទេក្នុងការទិញនិងលក់ផ្ទះឬអាផាតមិន។

៧ ម៉ូតស្បែកជើងទាន់សម័យ ជាពិសេសស្បែកជើងកែងចោត

បើសិនជាអ្នកមានឱកាសទៅកូរ៉េខាងជើងក៉ំរំពឹងថាដើរ Shopping ទិញស្បែកជើង Brand ឬ ស្បែងកែងចោត ឲ្យសោះ ពីព្រោះតែរបស់ទាំងនោះត្រូវបានហាមឃាត់ក្នុងប្រទេសមួយនេះ ។ ប៉ុន្តែនៅតំបន់មួយចំនួនជាប់នឹងព្រំប្រទល់ប្រទេសចិន អាចមានការលួចចរាចរណ៍ស្បែកជើងទាន់សម័យខ្លះ ប៉ុន្តែវាមិនទូលំទូលាយនោះទេ ។

៨ បុណ្យគ្រិសស្មាស់

កូរ៉េខាងជើងជាប្រទេសដែលមិនជឿលើព្រះ ហេតុដូចនេះហើយរាល់ទម្រង់នៃការអនុវត្តបែបសាសនា មិនថាសាសនាណាក៏ដោយត្រូវបានរដ្ឋាភិបាលហាមឃាត់ ។ ដូចនេះហើយយុវជនជនជាតិកូរ៉េខាងជើងក្នុងពេល ១០០ ភាគគឺមិនមែនកំពុងតែរាប់ថ្ងៃរងចាំពិធីបុណ្យគ្រិសស្មាសអាលនឹងបានកាដូ ដូចជាយើងនោះទេ ។

៩ Starbucks

ខណៈដែលកម្ពុជាយើងហាងកាហ្វេប្រេនៗពីបរទេសជាច្រើនកំពុងរីកដូចផ្សិតនោះ នៅកូរ៉េខាងជើងគឺបិទមិនឲ្យមានហាងកាហ្វេបរទេសចូលជាដាច់ខាត ដូចនេះរឿងអីដែល Starbucks អាចបើកនៅកូរ៉េខាងជើងបាន ហើយរូបមួយសន្លឹកដែលធ្វើឲ្យគ្រប់គ្នាគិតថាកូរ៉េខាងជើងមានហាងកាហ្វេ Starbucks នោះគ្រាន់តែជារូបភាពលេងសើចតែប៉ុណ្ណោះ ។

បើសិនជាអ្នកបានទៅកាន់កូរ៉េខាងជើង ហើយមិនអាចអត់កាហ្វេបាន នៅទីក្រុងព្យុងយ៉ាងមានហាងកាហ្វេដ៏ល្បីមួយដែលមានឈ្មោះថា Ryongwang Coffee Shop ។

១០ ទូរទស្សន៍ខ្សែកាប

ដូចខ្ញ៉ំបញ្ជាក់ខាងដើមអីញ្ចឹង រដ្ឋាភិបាលកូរ៉េខាងជើងព្យាយាមបំបិទព័ត៌មានពីពិភពខាងក្រៅចូលទៅក្នុងប្រទេសខ្លួន ហេតុដូចនេះហើយរឿងអីដែលរដ្ឋភិបាលបណ្ដោយឲ្យទូរទស្សន៍ខ្សែកាប ដែលមានទូរទស្សន៍បរទេសជាច្រើន អាចរស់រាននៅក្នុងប្រទេសខ្លួនបាន ។

នៅកូរ៉េខាងជើង ខ្ញ៉ំគិតថាទិញទូរទស្សន៍នាំតែខាតលុយនោះទេ ពីព្រោះតែនៅក្នុងប្រទេសនេះមានប៉ុស្តិ៍ទូរទស្សន៍តែ ៤ តែប៉ុណ្ណោះ ដែលសម្រាប់ផ្សាយព័ត៌មានក្នុងប្រទេស និងដំណឹងផ្សេងៗ ចំណែកឯការកម្សាន្តគឺមានតិចតួចបំផុត ហើយក៏មិនមែនជាអ្វីដែលយើងគ្រប់គ្នារំពឹងទុកដែរ ។

១១ ទស្សនាវដ្ដីលោកខាងលិច

ការបោះពុម្ភទស្សនាវដ្ដីត្រូវបានរដ្ឋាភិបាលត្រួតពិនិត្យយ៉ាងតឹងរឹង ហើយទស្សនាវដ្ដីលោកខាងលិចគ្រប់ប្រភេទគឺមិនអាចមានវត្តមានក្នុងប្រទេសមួយនេះនោះទេ ។ ចំណែកឯទស្សនាវដ្ដីនៅក្នុងស្រុក គឺមានតែទស្សនាវដ្ដី អប់រំ និង នយោបាយតែប៉ុណ្ណោះ ។

១២ WiFi និង ការទូរសព្ទទៅក្រៅប្រទេស

ក្នុងចំណោមប្រជាជនជាង ១៥ លាននាក់ មានតែ ១ លាននាក់ប៉ុណ្ណោះដែលមានទូរសព្ទប្រើប្រាស់ ប៉ុន្តែមិនមែនមានន័យថាអ្នកទាំង ១ លាននាក់នោះអាចប្រើប្រាស់ស្រេចតែចិត្តនោះទេ ពីព្រោះតែការទូរសព្ទទៅក្រៅប្រទេសត្រូវបានហាមឃាត ឯការប្រើប្រាស់ 3G ក៏មានភាពតឹងរឹងផងដែរ មានន័យថាយើងមិនអាចប្រើប្រាស់ដើម្បីបើកមើលគេហទំព័រស្រេចតែចិត្តនោះទេ ជាពិសេសគេហទំព័ររបស់បរទេស ។

១៣ ការទិញសំបុត្រទស្សនាការប្រគ៉ំតន្ត្រី

KPOP មិនមែនសំដៅដល់ចម្រៀងប៉បរបស់កូរ៉េនោះទេ ប៉ុន្តែសំដៅតែចម្រៀងប៉បរបស់កូរ៉េខាងត្បូងប៉ុណ្ណោះ ចំណែកឯកូរ៉េខាងជើងគ្មានតន្ត្រី POP នោះទេ ដូចនេះក៉ំព្យាយាមស្វែងរកឈ្មោះក្រុមចម្រៀងយុវវ័យដែលល្បីបំផុតក្នុងប្រទេសកូរ៉េខាងជើងអី នាំតែខាតពេលនោះទេ ។ ក្រៅពីគ្មានតន្ត្រីប៉បបែបយុវវ័យសម័យថ្មី កូរ៉េខាងជើងរឹតតែមិនមានការប្រគ៉ំតន្ត្រីលក់សំបុត្រទៅទៀត តែមិនមែនមានន័យថាគ្មានការប្រគ៉ំតន្ត្រីនោះទេ ហើយការប្រគ៉ំតន្ត្រីគឺអាចចូលទស្សនាដោយឥតគិតថ្លៃទៀតផង ប៉ុន្តែភាគច្រើនគឺជាចម្រៀងបែបស្នេហាជាតិ និងរបាំប្រពៃណីតែប៉ុណ្ណោះ ។

១៤ Apple

Apple នៅត្រង់នេះមិនមែនសំដៅដល់ផ្លែមប៉ោមសម្រាប់បរិភោគនោះទេ តែជាម៉ាកសញ្ញានៃផលិតផលបច្ចេកវិទ្យាដ៏ល្បី ។ នៅកូរ៉េខាងជើងអ្នកមិនអាចទិញផលិតផលនានារបស់ Apple ដូចជា iPad , iPhone , Macbook បាននោះទេ ប៉ុន្តែកូរ៉េខាងជើងអាចផលិត Tablet និង ស្មាតហ្វូនដោយខ្លួនឯងបាន ។

១៥ រថយន្តស្ព័រ

នៅប្រទេសយើងបើសិនជាមាននរណាម្នាក់ជិះរថយន្តស្ព័រដូចជា Lambogini ឬ Ferrari ប្រាកដណាស់ជាមនុស្សជាច្រើននឹងចោលក្រសែភ្នែកសំឡឹងមើល ប៉ុន្តែនៅកូរ៉េខាងជើងគឺអ្នកទាំងអស់ដែលនៅបរិវេណនោះនឹងសំឡឹងមើល សូម្បីតែប៉ូលិស ពីព្រោះតែរថយន្តស្ព័រដែលនាំចូលមកពីក្រៅប្រទេសគឺត្រូវបានហាមឃាត់ ដូចនេះបើអ្នកជិះវាមានន័យថាជារឿងកម្រ ហើយប៉ូលិសក៏នឹងឃាតអ្នកទុកផងដែរ ប៉ុន្តែនេះគ្រាន់ជាការឧបមាតែប៉ុណ្ណោះ ពីព្រោះក៉ំថាឡើយដល់ទីជិះ សូម្បីតែនាំចូលក៏មិនបានផងហ្នឹង ។

១៦ ធ្វើដំណើរកម្សាន្តក្រៅប្រទេស

នេះជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនខាងលើដែលធ្វើឲ្យគ្រប់គ្នាហៅប្រជាជនកូរ៉េខាងជើងថាជាកង្កែបក្នុងអណ្ដូង ពីព្រោះតែពួកគេនឹងមិនអាចមើលឃើញពីពិភពខាងក្រៅជាដាច់ខាត បើសិនជាពួកគេបានឃើញពួកគេនឹងដឹងថាប្រទេសដែលពួកគេរស់នៅគឺអាក្រក់កម្រិតណា ហេតុនេះហើយទើបរដ្ឋាភិបាលមិនអនុញ្ញាតឲ្យប្រជាជនខ្លួនចេញក្រៅប្រទេសនោះទេ លើកលែងតែកីឡាករដែលត្រូវប្រកួតអន្តរជាតិតែប៉ុណ្ណោះ ។

ដូចនេះហើយប្រជាជនអាចធ្វើដំណើរកម្សាន្តតែនៅក្នុងប្រទេសតែប៉ុណ្ណោះ ហើយនៅទីក្រុងព្យុងយ៉ាងមានសួនទឹកដ៏ធំបំផុតមួយដែលមានឈ្មោថា Munsu ដែលជាកន្លែងដ៏ពេញនិយមបំផុតមួយសម្រាប់ប្រជាជនកូរ៉េខាងជើង ៕

ឯកសារយោង ៖ Brightside.me

Loading...
SHARE