វិន័យ ឬបទបញ្ជាសាលាគឺចាំបាច់សម្រាប់បង្កើតបរិស្ថានប្រកបដោយសុខភាព និងភាពវិជ្ជមានសម្រាប់សិស្សរីកចម្រើនលូតលាស់ និងរៀនសូត្រ។ ប៉ុន្តែបទបញ្ជាមួយចំនួនហាក់មានភាពចម្លែកដែលស្ថិតនៅក្រោមការពិភាក្សារវាងអ្នកគ្រប់គ្រងសាលា គ្រូបង្រៀន មាតាបិតាសិស្ស និងអ្នកចិត្តវិទ្យា ជាក់ស្តែងដូចជាបទបញ្ជាសាលាចម្លែកៗទាំង១០ខាងក្រោម។
10. សណ្តែកបារំាង
សិស្សនៅប្រទេសចិនម្នាក់បានបង្ហាញជង្គង់របស់នាង បន្ទាប់ពីត្រូវពិន័យឲ្យលុតជង្គង់លើសណ្តែកបារំាង។ មនុស្សមួយចំនួនអះអាងថា ការដាក់ពិន័យឲ្យលុតជង្គង់បែបនេះជារឿងធម្មតាក្នុងចំណោមគ្រូ និងឪពុកម្តាយនៅអាស៊ី។
9. Best Friends
សាលានៅប្រទេសអង់គ្លេស និងមួយចំនួនទៀតបានចាប់ផ្តើមហាមឃាត់សិស្សមិនឲ្យមាន Best Friends ។ មាតាបិតា គ្រូ និងអ្នកចិត្តវិទ្យាមួយចំនួនលើកឡើងថា ក្មេងនឹងធំឡើងយ៉ាងល្អប្រសិនបើគេមានក្រុមមិត្តភក្តិច្រើន ហើយគេនឹងមិនមានអារម្មណ៍ថានៅក្រៅក្រុម។ យ៉ាងណាក៏ដោយ មនុស្សមួយចំនួននៅតែអះអាងថា Best Friends នាំមកនូវតម្លៃជីវិតរយៈពេលយូរ។
8. ការលាបពណ៌សក់
សាលារៀននៅទីក្រុងតូក្យូ ហាមឃាត់សិស្សមិនឲ្យលាបពណ៌សក់។ សាលារៀនសាធារណៈ៥៧%នៅក្នុងទីក្រុងនេះ ទាមទារឲ្យសិស្សបង្ហាញថាពណ៌សក់របស់គេជាពណ៌ធម្មជាតិ។ ដើម្បីបង្ការកុំឲ្យសិស្សកុហក គ្រូទំនាក់ទំនងទៅផ្ទះដើម្បីសុំរូបថតកាលពីនៅក្មេងៗពីមាតាបិតាសិស្ស។
7. ពាក្យថា “ភាពក្រីក្រ (Poverty)” “ថ្ងៃកំណើត (Birthday)” និងពាក្យជាង៤៨ទៀត
ស្ថាប័នអប់រំ New York Department of Education បានហាមឃាត់ការប្រើប្រាស់ពាក្យមួយចំនួននៅក្នុងការធ្វើតេស្តស្តង់ដារដែលចេញដោយក្រុង។ សិស្សនៅ Jehovah’s Witnesses មិនសូវនិយាយពីថ្ងៃកំណើតនោះទេព្រោះពួកគេមិនអបអរថ្ងៃខួបកំណើត។ ពាក្យដូចជា ភាពក្រីក្រ(Poverty) ការលែងលះ(Divorce) និងជម្ងឺ(Disease) ក៏ត្រូវបានហាមឃាត់ដែរព្រោះវាអាចនាំមកនូវការចងចាំដ៏ឈឺចាប់ ឬទាក់ទងនឹងស្ថានភាពគ្រួសាររបស់ក្មេង។
6. ទឹកប៊ិចពណ៌ក្រហម
ប៊ិចក្រហមត្រូវបានហាមឃាត់នៅក្នុងសាលាជាច្រើននៅប្រទេសអូស្រ្តាលី និងអង់គ្លេស។ មនុស្សមួយចំនួនអះអាងថា ទឹកប៊ិចពណ៌ក្រហមអាចប៉ះពាល់ដល់ផ្លូវចិត្តរបស់ក្មេង ដោយសារតែពណ៌នេះបង្អាក់ទឹកចិត្តសិស្ស ឬនាំមកនូវភាពភ័យខ្លាច និងសម្ពាធដល់សិស្ស។
5. ការលើកដៃ
ការលើកដៃជាទម្លាប់ទូទៅដើម្បីឡើងឆ្លើយសំណួរ ប៉ុន្តែសាលារៀននៅNottinghamshire ចាត់ទុកវាជាការឥតប្រយោជន៍ ហើយធ្វើការហាមឃាត់។ នាយកសាលាគិតថា ពេលគ្រូសួរសំណួរតែងតែមានអ្នកលើកដៃ ដូចនេះវាមិនបានជួយដល់ការសិក្សារបស់សិស្សផ្សេងទៀតក្នុងថ្នាក់ដែលមិនលើកដៃ។ គ្រូគួរតែអាចជ្រើសរើសសិស្សណាមួយក៏បានក្នុងថ្នាក់ឲ្យឆ្លើយសំណួរ។
4. ស្រ្ពាយបំបាត់ក្លិន
សាលាវិទ្យាល័យនៅរដ្ឋ Pennsylvania បានហាមឃាត់ការប្រើប្រាស់ស្ព្រាយបាញ់ខ្លួន AXE បន្ទាប់ពីមានសិស្សប្រតិកម្មធ្ងន់ធររហូតត្រូវចូលមន្ទីរពេទ្យ។ នេះមិនមែនជាករណីដំបូងនោះទេ ព្រោះសាលារៀនច្រើនឡើងបានចាប់ផ្តើមហាមឃាត់ការប្រើស្ព្រាយបាញ់បំបាត់ក្លិន ដោយសារក្មេងជំទង់មួយចំនួនប្រើវាជ្រុលពេកក្នុងគោលបំណងធ្វើឲ្យមានក្លិនក្រអូប។
3. ការគេងថ្ងៃមួយភ្លែត
សិស្សនៅប្រទេសចិនត្រូវបានអនុញ្ញាតឲ្យគេងថ្ងៃបាន៣០នាទីនៅពាក់កណ្តាលថ្ងៃ។ គ្រូជឿថា ការគេងថ្ងៃមួយភ្លែតជួយបង្កើនការចងចាំ និងផ្តល់ថាមពលសម្រាប់ការសិក្សាបន្តទៀត។
2. ចំនួនដងចូលបង្គន់
វិទ្យាល័យមួយនៅរដ្ឋ Chicago បានកម្រិតចំនួនដងនៃការចូលបង្គន់របស់សិស្ស ដោយពួកគេអាចចេញពីថ្នាក់រៀនដើម្បីចូលបង្គន់តែ៣ដងប៉ុណ្ណោះក្នុងមួយឆមាស។ នាយកសាលាបានពន្យល់ថា សិស្សអាចយកការចូលបង្គន់ជាលេសដើម្បីគេចមិនរៀន។
- ការឈរលើដៃ
អាស៊ីត្រូវបានគេស្គាល់ថា មានភាពតឹងរឹងចំពោះសិស្ស ហើយមានការដាក់ពិន័យប្លែកៗ។ មួយក្នុងចំណោមនោះគឺការតម្រូវឲ្យសិស្សឈរលើដៃ សម្រាប់សិស្សដែលមកយឺត ឬនិយាយគ្នាក្នុងថ្នាក់រៀន ហើយក៏អាចមានដែរ ការតម្រូវឲ្យរត់ ឬឈរលើកដៃ។
ប្រភព៖ Brightside