គំនូរមួយផ្ទាំងរបស់វិចិត្រករដ៏ល្បីរបស់អាមេរិកលោក Mark Rothko ត្រូវបានលក់ក្នុងតម្លៃ ៤៦,៥ លានដុល្លារក្នុងការដេញថ្លៃរបស់ក្រុមហ៊ុនដេញថ្លៃ Sotheby នៅទីក្រុងញូវយ៉កកាលពីកំឡុងឆ្នាំ ២០១៥។

ផ្ទាំងគំនូរមួយផ្ទាំងរនោះមានចំណងជើងថា “Untitled (Yellow and Blue)” ដែលមានប្រវែងបណ្ដោយ ២,៤២ ម៉ែត្រនិងទទឹង ១,៨៦ ម៉ែត្រ ហើយត្រូវបានគូសរួចនៅក្នុងឆ្នាំ ១៩៥៤ ដែលត្រូវបានប៉ាន់ប្រមាណថាមានតម្លៃចន្លោះពី ៤០ ទៅ ៦០ លានដុល្លារ ។

Untitled (Yellow and Blue) គឺជាគំនូរសហសម័យដែលមានតម្លៃបំផុតដែលក្រុមហ៊ុនដេញថ្លៃបានរំពឹងថាក្នុងការដេញថ្លៃនោះយ៉ាងហោចណាស់ក៏ទទួលបាន ៥០ លានដុល្លារដែរ ប៉ុន្តែលទ្ធផលគឺបានត្រឹមតែ ៤៦,៥ លានដុល្លារតែប៉ុណ្ណោះ ។

នៅក្នុងព្រឹត្តិការណ៍នៃការដេញថ្លៃនោះ គំនូរជាច្រើនផ្ទាំងត្រូវបានលក់ក្នុងតម្លៃខ្ទង់រាប់លានដុល្លារ ហើយក្នុងនោះគំនូរប្រេងមួយផ្ទាំងរបស់លោក Picasso ត្រូវបានដាក់លក់ដោយការដេញថ្លៃបានរហូតដល់ទៅ ១៧៩ លានដុល្លារអាមេរិក ដែលគំនូរនោះមានចំនងជើងថា The Women of Algiers

We get it. A blurred out version of Pablo Picasso's masterpiece– The Women of Algiers (Version 0)– wasn't the best move.Here is the art work in all its glory: http://tinyurl.com/npps9ez

Posted by FOX 5 / Fox5NY.com on Thursday, May 14, 2015

ប្រភព ៖ yahoo

គួរបញ្ជាក់ឲ្យដឹងផងដែរថានេះមិនមែនជាលើកដំបូងដែលគំនូរប្រភេទនេះត្រូវបានលក់ក្នុងតម្លៃរាប់លានដុល្លារនោះទេ កាលពីមុន គំនូរពណ៌ខៀវដោយមានបន្ទាត់ពណ៌ផ្ទៃមេឃមួយផ្ទាំងត្រូវបានលក់ក្នុងតម្លៃរហូតដល់ទៅ ៤៣,៨ លានដុល្លារផងដែរ ។

ប្រភព ៖ barstoolsports

ខ្ញ៉ំក៏មិនដឹងថាតើក្រុមអ្នកវាយតម្លៃទាំងនោះ វាយតម្លៃតាមទឹកដៃ ឬ វាយតម្លៃតាមកេរ្តិ៍ឈ្មោះរបស់អ្នកគូ ឬក៏អ្វីមួយឲ្យប្រាកដនោះទេ ទើបបានជាគំនូរដែលយើងគ្រប់គ្នាមើលទៅធម្មតាៗបែបនេះលក់បានរហូតដល់រាប់លានដុល្លារ ឬ មួយក៏វាមានចំណុចពិសេសដែលយើងធម្មតាមិនអាចមើលឃើញ ?

ប្រែសម្រួលដោយ ៖ ចង់ដឹង

Loading...